ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ របស់គណបក្សខេត្តបន្ទាយមានជ័យ

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ របស់គណបក្សខេត្តបន្ទាយមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារគណបក្សឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ របស់គណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ ដែលមានការអញ្ជើញចូលរួមពី គ្រប់ក្រុមការងារគ្រប់ថ្នាក់។

បន្ទាប់ពីបានស្តាប់របាយការណ៍រួចមក, លោក កែ គឹមយ៉ាន បានពាំនាំបណ្តាំសួរសុខទុក្ខពីថ្នាក់ដឹកនាំពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្លែងអបអរសាទរ កោតសសើរដល់កិច្ចខិតខំរួមគ្នាឈរលើស្មារតីទទួលខុសត្រូវរបស់ក្រុមការងារគ្រប់ថ្នាក់ទូទាំងខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះលោក កែ គឹមយ៉ាន បានថ្លែងបន្ថែមថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ បានបន្តថែរក្សាសន្តិសុខ ស្ថិរភាពភាពនយោបាយ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នលើគ្រប់វិស័យតាមរយៈមាគ៌ានយោបាយដ៏ត្រឹមត្រូវ ស្ដារ និងលើកស្ទួយបាននូវមហាកិត្តិយសជាតិល្បីរន្ទឺនៅលើសកលលោក គឺការគ្រប់គ្រងបានទាំងស្រុងនូវវិបត្តិជំងឺកូវីដ១៩ ការរៀបចំកិច្ចប្រជុំអាស៊ាន ការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ (32nd SEA Games) ដែលជាសមិទ្ធផលរួមកើតចេញពីមហាសាមគ្គីដ៏រឹងមាំរបស់ប្រជាជាតិយើង។

ជាមួយគ្នានេះ លោក កែ គឹមយ៉ាន បានអំពាវនាវដល់ក្រុមការងារគ្រប់ថ្នាក់ទាំងអស់ ត្រូវបន្តសកម្មភាពរបស់ខ្លួនតាមផែនការដែលបានដាក់ចុះ «សមាជិកម្នាក់ សម្លេងគាំទ្រមួយសំលេង» បម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ដើម្បីដណ្តើមបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បន្តរក្សាបាននូវសន្តិភាព ស្ថេរភាព និងបន្តការរីកចម្រើនទៅមុខរបស់ប្រទេសជាតិ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.