ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

ក្រសួងសាធារណការ ពិគ្រោះយោបល់ពីវិធីសាស្ត្រថែទាំផ្លូវថ្នល់ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា ឡាវ និងវៀតណាម

ក្រសួងសាធារណការ ពិគ្រោះយោបល់ពីវិធីសាស្ត្រថែទាំផ្លូវថ្នល់ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា ឡាវ និងវៀតណាម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ លោក វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការ តំណាងលោកស្រី ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ និងពិនិត្យលើរបាយការណ៍វាយតម្លៃតម្រូវការបណ្ដុះបណ្ដាល នៃគម្រោងកសាងសមត្ថភាពស្តីពីវិធីសាស្ត្រថែទាំផ្លូវថ្នល់ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា ឡាវ និងវៀតណាម។

សិក្ខាសាលានេះ ក៏មានការចូលរួមមកពីអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ជូននៃប្រទេសកម្ពុជា ក្រសួងដឹកជញ្ជូននៃប្រទេសវៀតណាម ក្រសួងសាធារណការ និងដឹកជញ្ជូននៃប្រទេសឡាវ និងតំណាងសមាគមន៍ពាក់ព័ន្ធ សរុបសិក្ខាកាមប្រមាណ ៦០រូប។

សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បីជួយពិនិត្យផ្ទៀងផ្ទាត់ ផ្តល់ធាតុចូល និងយោបល់បន្ថែមទៅលើលទ្ធផលនៃការវាយតម្លៃតម្រូវការបណ្តុះបណ្តាល ក្នុងន័យជួយកែលម្អឱ្យរបាយការណ៍វាយតម្លៃតម្រូវការបណ្តុះបណ្ដាល នៃគម្រោងនេះ កាន់តែល្អប្រសើរឡើង និងមានលក្ខណៈគ្រប់ជ្រុងជ្រោយ។ លើសពីនេះទៅទៀតកិច្ចពិភាក្សាមួយនេះ ក៏បានផ្តល់ឱកាសដល់ប្រទេសទាំងបីសិក្សាពីគ្នាទៅវិញទៅមក ដែលជាផ្នែកសំខាន់មួយទៀតនឹងនាំមកនូវផលប្រយោជន៍រួម ទាំងថ្នាក់ជាតិ និងថ្នាក់តំបន់។

ថ្លែងនាឱកាសនោះលោក វ៉ាស៊ឹម សុរិយា ក៏បានចូលរួមអបអរសាទរ និងកោតសរសើរដល់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលបានខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្ម ទាំងការងារស្នូល និងការស្វែងរកកិច្ចសហការ គាំទ្រពីដៃគូជាតិ និងអន្តរជាតិ ក្នុងគោលដៅឆ្ពោះទៅរកចក្ខុវិស័យរួម របស់វិទ្យាស្ថានផ្ទាល់ ក៏ដូចជារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលគោលដៅនោះគឺ «ការកសាង និងពង្រឹងធនធានមនុស្សក្នុងវិស័យសាធារណការ និងដឹកជញ្ជូន»។

លោក វ៉ាស៊ឹម សុរិយា បានបន្ថែមថា សិក្ខាសាលានាឱកាសនេះគឺជាសក្ខីភាពនៃសមិទ្ធិផលថ្មីមួយទៀតរបស់វិទ្យាស្ថាន ដែលនឹងឈានឆ្ពោះទៅការរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេសស្តីពីវិធីសាស្រ្តថែទាំផ្លូវ-ថ្នល់ មិនត្រឹមតែសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រទេសវៀតណាម និងឡាវ ផងដែរ។

គួរកត់សម្គាល់ផងដែរថាគម្រោងកសាងសមត្ថភាពស្តីពីវិធីសាស្ត្រ ថែទាំផ្លូវថ្នល់នេះ ត្រូវបានអនុវត្ត ដោយនាយកដ្ឋានបណ្ដុះបណ្ដាល និងវិក្រឹតការនៃវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ដែលទទួលបានការអនុម័តថវិកាពីមូលនិធិក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្ដិការមេគង្គ-សាធារណរដ្ឋកូរ៉េ (MKCF) តាមរយៈវិទ្យាស្ថានមេគង្គសម្រាប់រយៈពេល ២៤ខែ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.