ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ឡើងវិញថា ការមិនលើកលែងទោសឱ្យ លោក «កឹម សុខា» តាមការអន្តរាគមន៍ ដោយសារសម្តេចមិនទុកចិត្តមិត្តបរទេសដែលធ្វើនយោបាយចាប់ដៃជាន់ជើង

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ឡើងវិញថា ការមិនលើកលែងទោសឱ្យ លោក «កឹម សុខា» តាមការអន្តរាគមន៍ ដោយសារសម្តេចមិនទុកចិត្តមិត្តបរទេសដែលធ្វើនយោបាយចាប់ដៃជាន់ជើង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបឱ្យដឹងថា មូលហេតុដែលសម្តេចមិនស្នើលើកលែងទោសឱ្យមេដឹកនាំក្រុមប្រឆាំង ដែលសំដៅទៅលើ លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ ក៏ដោយសារតែសម្តេចមិនទុកចិត្តបរទេស ដែលធ្វើនយោបាយចាប់ដៃជាន់ជើង។

ការអះអាងនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញសម្ពោធ អគារព្យាបាលកម្រិតអន្តរជាតិ នៅមន្ទីរពេទ្យកាល់ម៉ែត តម្លៃជាង ៧០លានដុល្លារ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ ដោយមានវត្តមានទូតបារាំង ទូតជប៉ុន និងទូតប្រទេសមួយចំនួនទៀត។

សម្តេចតេជោ បានរំលឹករឿងកន្លងទៅដែលថា បរទេសទាំងនោះបានធ្វើការជាមួយសម្តេច ហើយបន្ទាប់មកទៅធ្វើការជាមួយជនដែលតុលាការបានកាត់ទោសហើយ កំពុងនៅជាប់ឃុំ។

សម្តេចបានបន្តថា «អស់លោកគិតថាខ្ញុំជាក្មេងបៀមដៃឬ? អស់លោក គិតថាខ្ញុំនេះអាចចាប់ដៃជាន់ជើងបាន? អត់ទេសូមបញ្ជាក់ជូនអស់លោក ថ្ងៃក្រោយឱ្យរាងចាលអានយោបាយបែបហ្នឹង»។

លោក កឹម សុខា កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬហៅថា បទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដោយដាក់ពន្ធនាគារ២៧ឆ្នាំ ព្រមទាំងដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត។ តុលាការ បានដាក់ជនជាប់ចោទឲ្យស្ថិតក្រោមវិធានការត្រួតពិនិត្យតាមផ្លូវការ មិនត្រូវចាកចេញពីបរិវេណនៃលំនៅឋាន, មិនត្រូវឲ្យជួបបុគ្គលណាម្នាក់ ទាំងសញ្ជាតិខ្មែរ និងបរទេស លើកលែងតែក្រុមគ្រួសារ។

នៅក្នុងកម្មវិធីដដែលនេះ សម្តេចតេជោ ហ៊ុន សែន បានព្រមានថា ប្រសិនបើថ្ងៃក្រោយ នរណាហ៊ានអន្តរាគមន៍ចំពោះបុគ្គលណា បុគ្គលនោះនឹងត្រូវឱ្យអនុវត្តទោសពេញលេញនៅក្នុងពន្ធនាគារ ដោយមិនមានការបន្ធូរបន្ថយទោស ឬលើកលែងទោស។

សម្តេចបានបន្តថា «មិនចង់ឱ្យមានការជ្រៀតជ្រែកពីបរទេស នេះជាកិច្ចការរបស់កម្ពុជា ហើយសូមមេត្តាកុំភ្ជាប់ទំនាក់ទំនងរវាងកម្ពុជាជាមួយនឹងប្រទេសអស់លោក ជាមួយនឹងកិច្ចការខ្លះដែលជាកិច្ចការរបស់កម្ពុជា យើងនិយាយគ្នាដោយត្រង់ៗ ព្រោះជិតបោះឆ្នោតហើយ អស់លោកអាចស្រែកពីលិចស្រែកពីកើត អញ្ចឹងវារំខានដល់ពួកខ្ញុំដែរ»។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកអំពីបស្ចិមប្រទេស ដែលមិនព្រមទទួលយល់នូវអ្វីដែលកម្ពុជាបានពន្យល់អំពីការអភិវឌ្ឍមូលដ្ឋានកងទ័ពជើងទឹករាម ដូច្នេះសម្តេចក៏មិនយល់អំពីនាវាមុជទឹកដើរដោយថាមពុលនុយក្លេអ៊ែដែរ។

សម្តេចបានបញ្ជាក់ថា៖ «អ្នកឯងមានសិទ្ធិមិនជឿខ្ញុំ ខ្ញុំក៏មានសិទ្ធិមិនជឿអ្នកឯងដែរ អញ្ចឹងដូចករណីតុលាការកាត់ទោស រឿងអីដែលខ្ញុំត្រូវលើកលែងទោស ដោយសារតែខ្ញុំមិនជឿទុកចិត្តពួកបរទេស ដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសខ្ញុំ»។

សម្តេចតេជោបានរំលឹកថា សម្តេចបានដឹកនាំប្រទេសកម្ពុជា ដោយចាប់ផ្តើមពីផ្តួលខ្មែរក្រហមតាំងពីអាយុ២៥ឆ្នាំ ហើយធ្វើជារដ្ឋមន្ត្រីការបរទេសតាំងពីអាយុ២៧ឆ្នាំ ធ្វើជានាយករដ្ឋមន្ត្រីតាំងពីអាយុ៣២ឆ្នាំ ដែលរហូតមកដល់ពេលនេះ សម្តេចធ្វើជានាយករដ្ឋមន្ត្រី៣៨ឆ្នាំ ជាងពាក់កណ្តាលជីវិត។

សម្តេចបានបន្តថា៖ «ខ្ញុំធ្វើនាយករដ្ឋមន្ត្រីតាំងពីអាយុ៣២ឆ្នាំ មកដល់ពេលនេះ ខ្ញុំធ្វើជានាយករដ្ឋមន្ត្រី៣៨ឆ្នាំ ជាងពាក់កណ្តាលជីវិត មិនមែនថ្នាក់ដល់ខ្ញុំល្ងង់ហើយមិនចេះឆ្លើយតបជាមួយសភាពការណ៍ទេ ដែលខ្ញុំសូមឱ្យយល់ថា ពីនេះទៅដល់ការបោះឆ្នោត សូមឱ្យអស់លោកស្ងៀមស្ងាត់ ទុកឱ្យយើងខ្ញុំប្រើប្រាស់នូវវិធានក្នុងស្រុកដើម្បីដោះស្រាយបញ្ហាប្រជាធិបតេយ្យនៅកម្ពុជា»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.