ខេត្តបន្ទាយមានជ័យ ៖ ជនសង្សយ១ក្រុមជិៈម៉ូតូតាមព្រួតវាយនិងគប់ដុំថ្មខ្លះរបួសផ្ទៃមុខខ្លះរបួសដងខ្លួនបង្ករភ្ញាក់ផ្អើលនៅភូមិដុងអារញ្ញា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្បន្ទាយមានជ័យកាលពីវេលាម៉ោងជាង៤រសៀលថ្ងៃទី២៦ខែមករាឆ្នាំ២០១៨កន្លងទៅថ្មីៗនេះសង្ស័យខឹងក្រុមតន្ត្រីសម័យទាំង៥នាក់មិនតម៉ោងក្នុងពិធីមង្គលការមួយ ។
សូមជំរាបដែរថា៖ក្នុងចំណោមជនរងគ្រោះទាំង៥នាក់គេស្គាល់អត្តសញ្ញាណ២នាក់១/ឈ្មោះម៉ៃ ចាន់ថា ភេទប្រុសអាយុ៣៨ឆ្នាំរបួសក្រោមភ្នែកខាងស្តាំ(ម្ចាស់តន្ត្រីសម័យម៉ៃចាន់ថា)និង២/ឈ្មោះ សៅ លី ភេទប្រុសអាយុ២៣ឆ្នាំជាសាច់ញាតិជនរងគ្រោះខាងលើហើយអ្នកទាំង២មានទីលំនៅភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ជនរងគ្រោះទី១/ប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថាគ្រួសារមួយនៅក្នុងភូមិកើតហេតុគេរៀបអាពាហ៌ពិពាហ៌ហើយបានជួលក្រុមតន្ត្រីគាត់ទៅលេងដោយកំណត់ត្រឹមម៉ោង៣រសៀលបញ្ឈប់ ។
លុះដល់ម៉ោងកំណត់ម្ចាស់កម្មកវិធីគេសុំតម៉ោង១ឬ២ម៉ោងថែមទៀតតែគាត់មិនតឲ្យព្រោះរវល់ជាប់ទៅលេងមួយកន្លែងទៀតនៅល្ងាចថ្ងៃដដែលក្នុងទីប្រជុំជនប៉ោយប៉ែត ស្រាប់តែមានអ្នកចង់រករឿងដោយនាំគ្នាឡើងលោតរហូតបាក់ឆាកតន្ត្រីគាត់អស់១ផ្ទាំង ។
ជនរងគ្រោះបន្តថា៖ដើម្បីបញ្ចៀសបញ្ហាគាត់ហាមក្រុមភ្លេងមិនឲ្យមាត់ទេដោយឲ្យនាំគ្នារើឆាកដាក់លើរថយន្ត។ក្រោយរៀបចំឧបករណ៌និងឆាកដាក់លើរថយន្តរួចរាល់គាត់ក៌បើករថយន្តចេញមិនទាន់បាន២០០ម៉ែត្រផងស្រាតែមានជនសង្ស័យជាច្រើននាក់បើកម៉ូតូតាមពីក្រោយប្រដាប់ដោយដំបងនិងដុំថ្មមកព្រួតវាយនិងគប់ក្រុមភ្លេងរបស់គាត់៤នាក់ជិៈម៉ូតូ៣គ្រឿងតាមក្រោយរថយន្ត ។
គាត់ថាដំបូងគេវាយចំជនរងគ្រោះឈ្មោះសៅ លី ១ដំបងចំត្រគៀកធ្លាក់ពីលើម៉ូតូហើយក្រុមបង្ករនាំគ្នាព្រួតវាយទាត់ធាក់លុះគាត់មើលតាមកញ្ចក់មើលក្រោយឃើញក៏ឈប់រថយន្តចុះទៅជួយដឹងអីក្រុមជនសង្ស័យមកទាញដែកលើរថយន្តរបស់គាត់វាយគាត់ឲ្យរបួសក្រោមភ្នែកខាងស្តាំថែមទៀត ។
គាត់ថា ដោយសារឃើញសភាពការណ៌មិនស្រួលលើកជនរងគ្រោះឈ្មោះ សៅ លី ដាក់លើរថយន្តនិងប្រាប់អ្នកផ្សេងឲ្យបើកម៉ូតូរត់រួមទាំងគាត់បើករថយន្តរត់ផងដែរ ។ នៅពេលគាត់បើករថយន្តរត់ក្រុមជនសង្ស័យតាមវាយបែកកញ្ចក់រថយន្តផ្នែកខាងមុខនិងបែកញ្ចក់មើលក្រោយ ។
ក្រុមជនរងគ្រោះប្រាប់ថា ៖ ក្រោយហេតុការណ៌កើតឡើងគាត់បានដាក់ពាក្យបណ្តឹងក្រុមបង្កររួចហើយនៅប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់និមិត្តដើម្បីឲ្យជួយរកយុត្តិធម៌និងចាប់ជនសង្ស័យយកផ្តន្ទាទោសតាមច្បាប់ ។
ជុំវិញករណីខាងលើនេះ អ្នកសារព័ត៌មានមិនទំនាក់ទំនងសុំការបំភ្លឺពីម្ចាស់កម្មវិធីបានទេដោយមិនមានលេខទូរសព្ទ័ ៕






