ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

លោក​អភិបាលក្រុង​ប៉ោយប៉ែ​ត​ប្រកាស​ជា​សាធារណៈ​ថា​ការ​រើ​ប្រាសាទ​កំពូល​បី​ចេញពី​ទីតាំង​ចាស់​មក​ទីតាំង​ថ្មី​ចំណាយ​ទឹកប្រាក់​ជាង​៣០​ម៉ី​ន​ដុល្លា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ ការរុះរើ​ប្រាសាទ​កំពូល​បី​នាពេលខាងមុខ​ដ៏​ខ្លី​នេះ គឺ​ត្រូវ​ចំណាយ​ទុន​ចាប់ពី​៣០​ទៅ​៥០​ម៉ឺន​ដុល្លា​ឯណោះ ទើប​យើង​រៀបចំ​រួចរាល់​ជា​ស្ថាពរ ព្រោះ​ថា​ការកែលំអរ​នៅ​ទួល​ប្រសាទ​ថ្មី​នេះ​គឺ​យើង​ធ្វើឱ្យ​មាន​រចនាបថ​បុរាណ​ដែល​ចម្លង​ចេញ​ពី​ប្រាសាទ​អង្គ​វត្ត ហើយ​យើង​ត្រូវ​ផលិត​មាស​សន្លឹក​មក​ដាក់​ពីក្រោម​ទួលប្រាសាទ និង​ខាងលើ​ទួល​នៃ​កំពូល​បី​ទៀត​ផង ។​

​ក្រៅពី​នោះ​ក៏​យើង​នៅ​មាន​ដាំ​ដើម​ត្នោត​នៅ​ពីមុខ​អម​ដោយ​អំពូល​ភ្លើង​ជុំវិញ​រង្វង់​មូល​ទៀតផង​។

​សូម​ជំរាប​ដែរ​ថា ៖ ប្រាសាទ​កំពូល​បី​និង​ត្រូវ​យក​ចេញពី​ទីតាំង​ចាស់​ដែល​នៅ​ចំណុច​ជិត​គល់ស្ពាន​ច្រកទ្វារ​ព្រំដែន​អន្តជាតិ​ប៉ោយ​ប៉ែត ដែល​ឈម​និង​ផ្សារ​រោង​ក្លឿ ប្រទេស​ថៃ​ដោយ​មក​ទីតាំង​ថ្មី​ត្រង់​ចំណុច​រង្វង់​មូល​ច្រកទ្វារព្រំដែន​អន្តជាតិ មាន​រយះ​ចំងាយ​ប្រមាណ​ជាង​១០០​ម៉ែត្រ​ពី​ទីតាំង​ចាស់​នេះ​។​

​លោក សាន ស៊ាន ហូ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែ​ត​មាន​ប្រសាសន៍​បែបនេះ​កាលពី​រសៀល​ថ្ងៃទី​២៨​ខែ​មករា​ឆ្នាំ​២០១៨​ម្សិលមិញ​នេះ​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​បុកគ្រឹះ​សាងសង់​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ប្រណិត សុខា រ៉េ​ស៊ី​ដិន ក្រោម​អធិបតីភាព​លោក សាន ស៊ានហូ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែ​ត​រួម​និង​មន្ត្រី​ក្រោម​ឱ​វ៉ាត​ក្នុង​សាលាក្រុង ។ ក្នុងនោះ​ក៏​មាន​ការចូលរួម​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធាន​ស​ហព​ន្ធ័​កីឡាប្រ​ដាល់គុន​ខ្មែរ លោក​ឧត្តមសេនីយ៍ទោ វ៉ា ស៊ិន​ភី​រម្យ អនុប្រធាន​ស​ហព​ន្ធ័​កីឡាប្រ​ដាល់គុន​ខ្មែរ ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី​គណៈអធិបតី ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី​និង​ភ្ញៀវកិត្តិយស​យ៉ាងច្រើន​កុះករ​ផង​ដែរ ។​

​សូម​បញ្ជាក់​ដែរ​ថា ៖ ពិធី​នេះ​បាន​ប្រព្រឹត្ត​នៅ​ចំណុច​រោង​ទឹកកក​ចាស់ ស្ថិតក្នុង​ភូមិ​គី​ឡូត៍​ម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។​

​លោក​អភិបាលក្រុង​បានបញ្ជាក់​ថា ៖ ផ្ទះល្វែង សុខា រ៉េ​ស៊ី​ដិន គី​ជា​ផ្ទះល្វែង​មួយ​ដែល​មាន​ភាពរហាសរហួន​ក្នុងកា​អភិវឌ្ឍ​ដើម្បីឧ្យ​ក្រុង​ប៉ោយប៉ែ​ត​រីកចំរើនប​ន្ថែ​ម​ទៀត​ក្រៅពី​បណ្ដា​ក្រុមហ៊ុន​ដ៏ទៃទៀត​។​

​ទាំងអស់នេះ​ដោយសារតែ​មាន​កា​យកចិត្ត​ទុកដាក់​របស់​រាជរដ្ឋភិបាល​ខិតខំ​ប្រឹងប្រែង​ក្នុងការ​កសន្តិភាព​ជូន​ពលរដ្ឋ ហើយ​បើ​ប្រទេស​គ្មាន​សុខ​សន្តិភាព​ទេ​ក៏​គ្មាន​ការអភិវឌ្ឍ​ដែរ​។​ប្រទេស​យើង​បច្ចុប្បន្ន​កំពុងតែ​អភិវឌ្ឍ​និង​មាន​បណ្ដា​ក្រុមហ៊ុន​ជាច្រើន​កំពុងតែ​បណ្ដាក់ទុន​ជាពិសេស​ក្រុមហ៊ុន​ជប៉ុន ក្រុមហ៊ុន​ចិន ក្រុមហ៊ុន​ថៃ​រួម​វិស័យ​ជាច្រើន​ដែល​គេ​មក​បណ្ដាក​ទុក​រកស៊ី​ក្នុង​ប្រទេស​កម្ពុ​ជា​ក៏ដូចជា​ក្រុង​ប៉ោយ​ប៉ែត​។​

​លោក​បញ្ជាក់​បន្ថែមថា​៖​ក្នុងនោះ​លោក​បាន​ស្នើរ​ទៅ​ក្រសួង​សាធារណៈការ​រួចហើយ​ពាក់​ពន្ធ័ដាក់​ទ្រូងផ្លូវ​/​ដាក់​ភ្លើងស្តុប ដាក់​ភ្លើង​បំភ្លឺ​ផ្លូវ ដាក់​កាំ​មេ​រ៉ា​សុ​វត្តិភាព​ដើម្បី​កាត់បន្ថយ​និង​បញ្ជៀ​ស​គ្រោះថ្នាក់​ចរាចរណ៍​ហើយក៏​បាន​ឯកភាព​និង​រៀបចំ​ស្រី​ឌី​នៅ​តាម​ផ្លូវជាតិ​លេខ​៥ ពី​រង្វង​មូល​ផងដែរ​។​

​គួរ​បញ្ជាក់​ដែលថា​៖​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ប្រណិត សុខា រ៉េ​ស៊ី​ដិន នឹង​ត្រូវ​រចនា​ជា​រូបរាង​នាពេល​ឆាប់ៗ​ខាងមុខ​នេះ​លើ​ទឹកដី​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ដែល​មាន​ផ្ទៃដី​អភិវឌ្ឍន៍​សរុប​ចំនួន​៣៦៨៩១​ម៉ែត្រក្រឡា​និង​មាន​ផ្ទះ​ចំនួន​៣៥០​ល្វែង​។​

​សូម​បញ្ជាក់​ទៀត​ថា ៖ ដំណើរការ​នៃ​ការសាងសង់​រួមមាន​៖​ជា​ប្រភេទ​ផ្ទះ​ល្វែង​ដែល​មាន​រចនាបទ បារាំង​កាត់​ថៃ ប្រព័ន្ធ​លូ ផ្លូវ​បេតុង ទឹកស្អាត អគ្គិសនី​និង​សួនច្បារ​ជាដើម​ដោយ ប្រើប្រាស់​ពេលវេលា​ប្រមាណ​១៨​ខែ​សម្រាប់​ការបញ្ចប់​ការសាងសង់​ទាំងស្រុង ។​

​បើ​តាម​របាយការណ៍រ​បស់​គម្រោង​សុខា​រ៉េ​ស៊ី​ដិនបាន​ឲ្យដឹងថា​៖​រហូតមកទល់​ពេលនេះ​អតិថិជន​បាន​គាំទ្រ​និង​បាន​ទិញ​ផ្ទះ​ក្នុង​គម្រោង​ប្រមាណ​ជាង​៥០ %​នៃ​ចំនួន​សរុប​៣៥១​ល្វែង​។​

​ជាមួយគ្នា​នោះ​ដែរ​ស្ថាបនិក​និង​ម្ចាស់​គម្រោង​បាន​ប្ដេជ្ញា​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យអស់​ពី​កម្លាំងកាយ​ចិត្ត ដើម្បី​ជំរុញ​ឲ្យ​ដំណើរការ​នៃ​ការសាង​សង់​មាន​ល្បឿន​លឿន​បំផុត​និង​ប្រកបដោយ​គុណភាព សុវត្ថិភាព​ខ្ពស់ ជូន​អតិថិជន​ទាំងអស់​ដែល​បាន​ទិញ​យក​ផ្ទះល្វែង​នៃ​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ប្រណិត សុខា រ៉េ​ស៊ី​ដិន នេះ​៕

 

r180130a14 r180130a1 (7) r180130a1 (8) r180130a1 (9) r180130a1 (10) r180130a111 r180130a1 (12) r180130a1 (13)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.