ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២

ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ចំនួន១០៩គ្រួសារ នៅស្រុកភ្នំស្រួច ទទួលបានអំណោយពីកាកបាទក្រហមខេត្តកំពង់ស្ពឺ

ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ចំនួន១០៩គ្រួសារ នៅស្រុកភ្នំស្រួច ទទួលបានអំណោយពីកាកបាទក្រហមខេត្តកំពង់ស្ពឺ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ស្ពឺ)៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ លោក វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន១០៩គ្រួសារ ក្នុងឃុំយាយម៉ៅពេជ្រនិល។ ពិធីនេះ ធ្វើឡើងនៅវត្តពេជ្រនិល ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច។

លោក វ៉ី សំណាង បានលើកឡើងថា ថ្ងៃនេះសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានសហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជាស្រុកភ្នំស្រួច បាននាំយកអំណោយសង្គ្រោះបឋម ជូនជនចាស់ជរា និងជនងាយរងគ្រោះ ស្របតាមគោលការណ៍កាកបាទក្រហម មិនទុកនណាម្នាក់ចោលឡើយ។

សម្ភារៈដែលសាខាបានផ្តល់ជូនក្នុង១គ្រួសារ រួមមាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ប្រេងឆា១ដប, ទឹកត្រី ទឹកស៉ីអ៉ីវ១យួ, នំធុង១ធុង និងថវិកា២ម៉ឺនរៀល។

ក្នុងនោះលោកអភិបាលខេត្ត បានប្រគេនទយ្យទានជូនព្រះសង្ឃក្នុងវត្តពេជ្រនិល អង្ករ៥០គីឡូក្រាម, មី២កេស, ត្រីខ២០កំប៉ុង, ប្រេងឆា២ដប, ទឹកត្រី ទឹកស៉ីអ៉ីវ២យួ, នំធុង២ធុង និងបច្ច័យ២០ម៉ឺនរៀល៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.