ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ចោរ​ថ្លើមធំ​ហ៊ាន​ចូល​លួច​យក​រថយន្ត​មួយ​គ្រឿង​បាន​ដោយ​សុវត្ថិភាព ខណៈ​ម្ចាស់ផ្ទះ​ដេក​លង់លក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ មាន​ភាព​ភ្ញាក់ផ្អើល​ខណៈ​ម្ចាស់ផ្ទះ​បាន​ឆោឡោ​ថា​មាន​ចោរលួច​រថយន្ត​យក​ទៅ​បាត់​ដោយ​គ្មាន​រំខាន​ដល់​ដំណេក​ម្ចាស់ផ្ទះ​ឡើយ ដោយ​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​០៤​ទៀប​ភ្លឺ ថ្ងៃទី​២៧​ខែ​មករា ឆ្នាំ​២០១៨ ចំណុច​ផ្ទះ​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​សាលី ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​តាម​ការរៀបរាប់​ពី​សំណាក់​ម្ចាស់ផ្ទះ ដែល​មាន​បី្ត​ឈ្មោះ ភោគ ដ​យ អាយុ​៣១ មុខរបរ​មន្ត្រី​ពេទ្យ​បង្អែក​ស្រុក​កំពង់ត្រាច និង​ប្រពន្ធ​ឈ្មោះ តេង គីម អាយុ​៣១​ឆ្នាំ មុខរបរ​មេផ្ទះ រស់នៅ​ក្នុងភូមិ ឃុំ កើតហេតុ​ខាងលើ​បាន​និយាយថា ក្នុង​យប់​កើតហេតុ គាត់​ជា​ម្ចាស់ផ្ទះ​បាន​យក​រថយន្ត​ប្រភេទ ឆ្លាម​ពណ៌​ស សេរី​ឆ្នាំ​២០០១ ពាក់​ស្លាក​លេខ ភ្នំពេញ 2U-4146 យក​មក​ចត​ទុក​ក្នុង​មុខ​សំ​យ៉ាប​ផ្ទះ​របស់​ខ្លួន ហើយ​ក្រុម​គ្រួសារ​ក៏​នាំគ្នា​បិទទ្វារ​ផ្ទះ ហើយ​សម្រាក​លង់លក់រ​ហូត​ដល់​វេលា​ជិត​ភ្លឺ​ទើប​រូបគាត់​ក៏​បើកទ្វារ​ផ្ទះ​បំណង​ជិះ​រថយន្ត​ទៅ​ផឹក​កាហ្វេ​តាម​ទម្លាប់ ស្រាប់តែ​ត្រូវ​ចោរលួច​រថយន្ត​យក​ទៅ​បាត់​ដោយ​គ្មាន​រំខាន​ដល់​រូបគាត់​ឡើយ​។​ម្ចាស់ផ្ទះ​បាន​អះអាងថា នៅក្នុង​រថយន្ត​មាន​លុយ​រៀល​ចំនួន​ជាង​ម្ភៃ​មឺ​ុ​នរៀល និង​សម្ភារៈ​មួយចំនួន​ទៀត​ផង​។​

​បើ​តាម​អ្នកជិតខាង​ម្នាក់ ឈ្មោះ កោះ ក​យ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ដែល​មាន​ទីលំនៅ​ក្បែរ​ផ្ទះកើតហេតុ បាន​និយាយថា ករណី​នេះ​ចោរ​អាច​លួច​រថយន្ត​ក្នុង​ចន្លោះ​ម៉ោង​១​រំលង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី​២៧​ខែ​មករា ឆ្នាំ​២០១៨ ព្រោះ​ក្នុង​វេលា​នោះ​គាត់​ឃើញ​មាន​អ្នកបើករថយន្ត​នោះ​ចេញ​ពី​មុខ​ផ្ទះ​ជនរងគ្រោះ តែ​គាត់​មិន​ចាប់​អារម្មណ៍​អ្វី​ទេ​ដោយ​ស្មានថា​ជា​ម្ចាស់​រថយន្ត​។​ប្រភព​អ្នកជិតខាង​ដដែល បានបញ្ជាក់​ថា រថយន្ត​នេះ​ត្រូវបាន​គេ​បើក​ឆ្ពោះទៅ​ទិស​ខាល​លិច តាម​កំណាត់​ផ្លូវជាតិ​លេខ​៣៣​កាល​ពី​វេ​ម៉ោង ១​រំលង​អាធ្រាត​នេះហើយ​។​

​ពាក់ព័ន្ធ​នឹង​ករណី​បាត់​រថយន្ត​ប្រភេទ​ឆ្លាម ពណ៌​ស​ខាងលើ សមត្ថកិច្ច​ក៏​បាន​ចុះមក​ធ្វើ​កំណត់ហេតុ និង​កំពុង​ស្រាវជ្រាវ​រក​តម្រុយ ព្រមទាំង​ប្រកាស​តាម​វិទ្យុទាក់ទង​ទៅកាន់​សមត្ថកិច្ច​តាម​គោលដៅ ទូទាំង​ប្រទេស ដើម្បី​តាម​ប្រមាញ់​រក​មុខសញ្ញា​ក្រុមចោរ​ថ្លើមធំ​នេះ​គ្រប់​ច្រកល្ហក​។​

​នេះ​ជា​លើកទីមួយ ដែល​ក្នុង​ភូមិសាស្ត្រ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត មាន​កើត​ករណី​ចោរ​ចូល​លួច​រថយន្ត​ដល់​សំ​យ៉ាប​ផ្ទះ ដោយ​គ្មាន​រំខាន​ដល់​ម្ចាស់ផ្ទះ និង​សមត្ថកិច្ច​ឡើយ ។ ដូច្នេះ​ចាប់ពី​ពេលនេះ​ទៅ ដើម្បី​ធានា​សុវត្ថិភាព ក៏ដូចជា​រក្សា​ទ្រព្យសម្បតិ្ត​ឲ្យបាន​គង់វង្ស សូម​ម្ចាស់​រថយន្ត​គ្រប់​ប្រភេទ គួរ​បង្កើន​ការប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់ផង ៕
​សេង ណា​រិទ្ធ​

 

r180127c1 r180127c4 r180127c3 r180127c2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.