ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជំរុញ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ខេត្ត​ប៉ៃលិន ត្រូវ​បន្ត​ប្រឹងប្រែង​ធ្វើ​ការងារ​បម្រើ​ប្រជាពលរដ្ឋ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន ៖ មានប្រសាសន៍​ថ្លែង​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៧ និង​លើក​ទិសដៅ​អនុវត្តន៍​ការងារ​ឆ្នាំ​២០១៨ របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិន នៅ​សាលប្រជុំ​សាលាខេត្ត​ប៉ៃលិន នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៨ លោក ប៉ុល លឹម រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ជំរុញ​ឱ្យ​អាជ្ញាធរ និង​មន្ត្រីរាជការ​ខេត្ត​ប៉ៃលិន​គ្រប់​ជាន់ថ្នាក់ ត្រូវ​បន្ត​ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​បង្កើន​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​។

​លោក ប៉ុល លឹម ក្នុងនាម​ជា​តំណាង​របស់​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​មានប្រសាសន៍​កត់សម្គាល់​ថា អ្វី​ដែល​មាន​ភាព​លេចធ្លោ​រ​សម្រាប់​សាលាខេត្ត​ប៉ៃលិន គឺ​ការ​បន្ត​ពង្រឹង​កិច្ច​អភិវឌ្ឍន៍​រយៈពេល​៥​ឆ្នាំ និង​កម្មវិធី ៣​ឆ្នាំ​រំកិល ក្នុង​ការផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​តម្លាភាព ប្រសិទ្ធភាព ដែល​លទ្ធផល​ទាំងនេះ គឺ​កើត​ចេញពី​កម្លាំង​សាមគ្គី និង​បាន​រួមចំណែក​ក្នុង​ការចូលរួម​ថែរក្សា​សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​បាន​ល្អ​។

​ដូច្នេះ​ដើម្បី​បន្ត​ថែរក្សា​នូវ​សមិទ្ធផល​ទាំងនោះ ស្របតាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល លោក ប៉ុល លឹម បាន​ផ្តល់​អនុសាសន៍​មួយចំនួន ដល់​អាជ្ញាធរ​ខេត្ត​ប៉ៃលិន មានដូចជា​៖ ការ​បន្ត​រួម​គ្នា​ទទួលខុសត្រូវ ក្នុង​ការពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ ត្រូវ​លើកកម្ពស់​វប្បធម៌​ទទួលខុសត្រូវ​ក្នុង​ភារកិច្ច មាន​ភក្តីភាព មាន​មនសិការ​វិជ្ជាជីវៈ គោរព​ច្បាប់ វិន័យ​បទបញ្ជា និង​គោលការណ៍​របស់​រដ្ឋ ជាពិសេស​បន្ត​អនុវត្តន៍​គោលនយោបាយ​កំណែទម្រង់រដ្ឋបាល​សាធារណៈ ឱ្យមាន​តម្លាភាព គុណភាព ប្រសិទ្ធភាព សម្របសម្រួល និង​យកចិត្តទុកដាក់​ដោះស្រាយ​ជម្លោះ​ដីធ្លី បង្ការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ឱ្យ​កាន់តែ​ម៉ឺងម៉ាត់​។​

​នា​ឱកាស​នោះ លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន ក៏​បាន​មានប្រសាសន៍​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ ព្រមទាំង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​បំពេញ​ការងារ​របស់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់​លំដាប់​ថ្នាក់​នៅ​ក្នុង​ខេត្ត ដោយ​សម្រេច​បាន​សមិទ្ធិ​ផល​ផ្លែផ្កា​ជា​ច្រើន​ជូន​ជាតិ និង​ប្រជាពលរដ្ឋ​ក្នុង​ឆ្នាំ​២០១៧​កន្លងមក​។

​លោក​អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​បញ្ជាក់​ថា បើទោះបីជា​ការអនុវត្ត​ការងារ ឆ្នាំ​២០១៧ កន្លង​ទៅ​របស់​ខេត្ត ទទួលបាន​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​យ៉ាងណាក៏ដោយ ក្នុង​នាម​មន្ត្រីរាជការ បម្រើ​ប្រជា​ប្រពល​រដ្ឋ ត្រូវខិតខំ​កំណែទម្រង់​ការងារ​ក្នុង​ដែន​សមត្ថកិច្ច​នៃ​ការគ្រប់គ្រង​របស់​ខ្លួន​ឱ្យបាន​ល្អ​ថែមទៀត ដោយ​អនុវត្តន៍​ការងារ​ទៅ​តាម​ច្បាប់ ក៏ដូចជា​សេចក្តីណែនាំ នីតិវិធី ស្រប​តាម​បទដ្ឋាន​គតិយុត្តិ ក្នុង​គោលបំណង​អភិវឌ្ឍន៍​អង្គភាព​នី​មួយៗ ឱ្យ​ទទួលបាន​នូវ​ការរីកចម្រើន ស្រប​តាម​យុទ្ធសាស្ត្រ​ដំណាក់កាល​ទី​៣ ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​ឲ្យ​អនុវត្តន៍​ផង​នោះ​។​

​សូមបញ្ជាក់​ថា រយៈពេល​២​ថ្ងៃ នៃ​អង្គ​សន្និបាត គឺ​សមាជិក​អង្គ​បាត​ទាំងមូល បាន​ស្តាប់​ពី​របាយការណ៍​ប្រចាំឆ្នាំ របស់​រដ្ឋបាល​ខេត្ត និង​មន្ទីរ​ជំនាញ​ស្ថាប័ន​ជុំវិញ​ខេត្ត អំពី​វឌ្ឍនភាព និង​បញ្ហា​ប្រឈម ដោយ​បាន​ពិភាក្សា​ទៅលើ​ប្រធានបទ​សំខាន់ៗ និង​បញ្ហា​មួយចំនួន​ពាក់ព័ន្ធ​ភាព​ចន្លោះ​ប្រហោង​ក្នុង​ការទទួលខុសត្រូវ​របស់​អាជ្ញាធរ​មូលដ្ឋាន ហើយ​ក្នុង​ឱកាស​នោះ លោក ប៉ុល លឹម ក៏​បាន​បំពាក់​គ្រឿង​ឥស្សរិយយស​ជួន​ដល់​ថ្នាក់ដឹកនាំ មន្ត្រី ដែល​មាន​ស្នាដៃ​ល្អ​ចំនួន ១១​រូប ក្នុងនោះ មាន​គ្រឿង​ឥស្សរិយយស​សុវត្ថា​រា​ថ្នាក់​មហាសេនា ចំនួន ៥ គ្រឿង​ឥស្សរិយយស ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​សេនា ចំនួន ៣ និង​គ្រឿង​ឥស្សរិយយស ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​អស្ស​ឬ​ទ្ធិ ចំនួន​៣៕

 

r180125e1 r180125e3 r180125e2 r180125e4 r180125e5

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.