ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

​ថវិកា​ជាង ១៣​ម៉ឺ​ន​ដុល្លារ​អាមេរិក ត្រូវបាន​ធ្វើ​ពិធី​ប្រគល់​-​ទទួល​ពី​សប្បុ​សជន​សម្រាប់​ទ្រទ្រង់​ការងារ​គណបក្ស​ប្រជា​ជន​ខេត្តកំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ ថវិកា​ចំនួន​១៣១,៣០០​ដុល្លារ​អាមេរិក ជា​អំណោយ​របស់​សប្បុរសជន​ដែល​តែងតែ​មាន​សន្ដាន​ចិត្ត​ការគាំទ្រ​និង​មាន​ការជឿជាក់​លើ​ការដឹកនាំ​ប្រទេសជាតិ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន​ធ្វើ​ពិធី​ប្រគល់​-​ទទួល​នៅ​មន្ទីរ​គណបក្ស​ប្រជាជន​ខេត្ត​កំពត នា​ព្រឹក​ថ្ងៃ​៨​កើត​ខែ​មាឃ​ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៤​ខែ​មករា​ឆ្នាំ​២០១៨ ដោយ​ថវិកា​ទាំងនោះ ត្រូវបាន​សប្បុរសជន នាំយកមក​ប្រគល់​ជូន​ដល់ គណបក្ស​ប្រជា​
​ជន​ខេត្ត​ក្រោម​វត្តមាន លោក ជាវ តា​យ​ប្រធាន​គណៈ​កម្មា​ធិ​
​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត​។​

​ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី​សំណាក់ អស់លោក​ជា​សមាជិក​គណបក្ស​ខេត្ត​ជាច្រើន​រូប​ផង​ដែរ​។​

​ក្នុងឱកាស​នោះ លោក ជាវ តា​យ ប្រធាន​គណបក្ស​ប្រជាជន​ខេត្ត​បាន​មានប្រសាសន៍​ថ្លែង​អំណរគុណ​និង​កោតសរសើរ ចំពោះ​សប្បុរសជន ដែល​តែងតែ​មាន​សន្ដាន​ចិត្ត ការគាំទ្រ និង​មាន​ជំនឿ​ជឿជាក់​ចំពោះ​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​ឈ្លាសវៃ​។ ដែល​ជានិច្ចកាល​សម្ដេច​តេជោ​ហ៊ុន សែន​តែងតែ​មាន​ការខិតខំ​ក្នុង​ការដឹកនាំ ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព​និង​មាន​ការអភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ​ក្នុង​ទូទាំង​ប្រទេស​និង​ធ្វើឲ្យ​កំណើន​សេដ្ឋកិច្ច​ជាតិ​ព្រមទាំង​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​បានជា​បណ្ដើរៗ​គួរ​ជាទី​មោទនៈ​។​

​លោក ជាវ តា​យ ក៏​បាន​លើក​បញ្ជាក់​ដែរ​ថា​៖ ក្នុងនាម​ជា​ប្រធាន​គណៈកម្មាធិការ​បក្ស​ខេត្ត​លោក​នឹង​ខិតខំ យកចិត្តទុកដាក់​គ្រប់គ្រង​និង​ប្រើប្រាស់​ថវិកា ទាំងអស់​នេះ​ឲ្យបាន​ចំ​គោលដៅ​នៃ​គោលការណ៍​គណបក្ស​ប្រជាជន​កម្ពុជា​។​សំដៅ​បម្រើ​ប្រយោជន៍​ប្រជាជន​ក្នុង​មូលដ្ឋាន​ឲ្យបាន​ល្អ ក៏ដូចជា​ការរួម​គ្នា​បន្តទៀត​ដើម្បី​ថែរក្សា​សុខ​សន្តិភា​ព និង​ការអភិវឌ្ឍន៍​ប្រទេសជាតិ​យើង​ឲ្យបាន​កាន់តែ​រីកចម្រើន​ទៅមុ​ខ​ឥតឈប់ឈរ ក្រោម​ការដឹកនាំ​របស់​សម្ដេច តេ​ជោ ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​បក្ស​ប្រជាជន​កម្ពុជា​។ ជា​ពិសេស​យើង​នាំ​គ្នា​ជម្រុញ​ការកសាង​និង​អភិវឌ្ឍន៍​ខេត្ត​កំពត​ដែល​ជា​ខេត្ត​ប្រកបដោយ​សក្ដានុពល​សេដ្ឋកិច្ច​សម្បូរណ៍បែប​ឲ្យក្លាយ​ជា​ខេត្ត​មួយ ជួយ​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ ក៏​ដូចជា​ការជួយ​ធ្វើឲ្យ​កំណើន​ជីវភាព​ប្រជាជន​ក្នុង​ខេត្ត​កំពត​បាន​កាន់តែ​ធូ​ធារ​ប្រសើរឡើង​ថែម​ទៀត​។​

​សូមបញ្ជាក់​ថា​៖ ក្នុង​ចំនួន​ថវិកា​ជាង​១៣​ម៉ឺន​ដុល្លា​នេះ​ក្នុងនោះ​ថវិកា​របស់​លោក ជាវ តា​យ​ប្រធាន​គណបក្ស​បក្ស​ប្រជាជន​ខេត្ត​កំពត​បាន​ចូលរួម​ជួយ​គណបក្ស ចំនួន ១០​ម៉ឺន​ដុល្លារ ក្រៅពីនោះ​ជា​ថវិកា​របស់​សប្បុរស​ជន​៕
​សេង ណា​រិទ្ធ​

 

r180125b1 r180125b2 r180125b1 (6) r180125b1 (7) r180125b1 (8) r180125b1 (9) r180125b1 (10) r180125b1 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.