ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

នាយ​ឧត្ដមសេនីយ៍ ជួន សុវណ្ណ ចាត់វិធានការ​លើ​មន្ត្រីនគរបាល​ដែល​បាញ់​មនុស្ស​ស្លាប់​ម្នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ​៖ លោកនាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ  ចាត់វិធានការ​លើ​មន្ត្រីនគរបាល​ខណ្ឌ​ពោធ​សែន​ជ័យ​ចំនួន​២​រូប ជុំវិញ​ករណី​បង្ករ​ឲ្យ​ប្រជាពលរដ្ឋ​ម្នាក់ ស្លាប់ ហើយ​បាន​នាំ​ខ្លួន​មន្ត្រីនគរបាល​២​រូប ដែល​ប្រើប្រាស់​អាវុធ ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ល្បែងស៊ីសង​បង្ក រ​ឲ្យមាន​ប្រជាពលរដ្ឋ​ស្លាប់ ឡើង​មក​កាន់​ស្នងការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ​ហើយ ព្រមទាំង​ដកហូត​អាវុធ ចំនួន​២​ដើម ដើម្បី​ធ្វើ​កោសល្យវិច្ច័យ ទៅលើ​សំបក​គ្រាប់ ដែល​យក​ពី​កន្លែង​បង្ក្រាប និង​ក្បាល​គ្រាប់​ដែល​វះ​យកចេញ​ពី​សាកសព ដើម្បី​ធ្វើ​កោសល្យវិច្ច័យ ថា​តើ​អាវុធ​មួយ​ណា ដែល​ជា​ហេតុ​បង្ករ​ឲ្យ​ប្រជាពលរដ្ឋ រងគ្រោះ​ស្លាប់​”​។​

​ក្រោយ​ការផ្ទុះអាវុធ និង បណ្តាលឲ្យ​ជនរងគ្រោះ​ស្លាប់ ក៏​មាន​ការចាត់តាំង​អភិបាលរង រាជធានី​ភ្នំពេញ​មួយរូប និង​លោក​អធិការនគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ ព្រមទាំង​មន្ត្រី​មួយចំនួន ដើម្បី​ចូលរួម​បុណ្យសព និង​ចេញ​សោហ៊ុយ សម្រាប់​ការចំណាយ​បុណ្យ ដែល​ជា​សំណង​រដ្ឋប្បវេណី​។​
​គួរបញ្ជាក់​ថា ជនរងគ្រោះ ឈ្មោះ សៀក រ៉​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្រុកកំណើត ខេត្ត កំពង់ស្ពឺ បច្ចុប្បន្ន ស្នាក់នៅ បន្ទប់ ជួល ភូមិ​ចោម​ចៅ​សង្កាត់ ចោមចៅ​២​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​ប្រពន្ធ​ជនរងគ្រោះ​ឈ្មោះ ណុប ផានី បានអោយដឹងថា ជនរងគ្រោះ បានមក​ពី​ហូប​កាហ្វេ ហើយ​បាន​ឡើងទៅ​បន្ទប់​ជួល​របស់​គាត់ ហើយ​បាន​អើត​មើល​គេ​ជល់​មាន់ ពេល​នោះ​ស្រប​ពេល ដែល​នគរបាល​ចុះ បង្ក្រាប​កន្លែង​ជល់​មាន​នោះ ក៏​បាន​បាញ់​ឡើង ទៅលើ​ក៏​បណ្ដាលអោយ​ត្រូវ​ជនរងគ្រោះ ចំ​បំពង់ករ​មួយកន្លែង និង​កដៃ​ស្ដាំ​មួយកន្លែង ហើយ​ប្រពន្ធ​ជនរងគ្រោះ បាន​ហៅ​រថយន្ដ​ពេទ្យ សម្ព​ព​អង្គរ ដឹក​ជនរងគ្រោះ បាន​ប្រហែល ជា​ប្រាំ​នាទី ជនរងគ្រោះ​ក៏​បាន​ដាច់ខ្សល់​ស្លាប់ នៅក្នុង​រថយន្ត​តែម្ដ ។​ ​ហេតុការណ៍​នេះ​បានកើត​ឡើង នៅ​ថ្ងៃ​ទី​២១​ខែ​មករា​ឆ្នាំ​២០១៨៕

 

 

r180125a1 r180125a3 r180125a2 r180125a4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.