ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

​លោក សុខ សម្បត្តិ ចូលរួម​បើក​ការដ្ឋាន​ផ្លូវ និង ស្តារ​ប្រឡាយ​ក្នុង​សង្កាត់​ពញា​ពន់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្នុងឱកាស​បើក​ការដ្ឋាន​នេះ លោក សុខ សម្បត្តិ អភិបាល​នៃ​គណ​អភិបាលខណ្ឌ​ព្រែក​ព្នៅ​ បាន​លើកឡើង​ថា ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​អាជ្ញាធរ​ខណ្ឌ និង​សង្កាត់​ ​ចុះ​ដោះស្រាយ​ប្រឡាយ​ជូន​ប្រជាពលរដ្ឋ​២​ភូមិ ចំនួន​៣៥២​គ្រួសារ ស្នើសុំ​បើកផ្លូវ និង​ប្រឡាយ​កង​ ​ទ័ព ចាប់​ពី​ផ្លូវ​១៥១ ទៅ​ដល់​ព្រំប្រទល់​ឃុំ​ឈ្វាំង ស្រុក​ពញាឮ ដែល​ប្រឡាយ​នេះ​មាន​ទទឹង ២០​ម៉ែត្រ បណ្តោយ ១០៦៨ ម៉ែត្រ ដែល​អាច​រំដោះ​ទឹក និង​ខ្នង​ទំនប់​ធ្វើជា​ផ្លូវ​ចរាចរ​ដឹក​ ​កសិផល​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អ​។​

​បន្ទាប់ពី​ទទួល​យក​ការស្នើ​សុំ​បើកផ្លូវ និង​ប្រឡាយ​កងទ័ព​ប្រវែង ១០៦៨ ម៉ែត្រ​ ​ទទឹង ២០ ម៉ែត្រ ស្ថិតនៅ​ភូមិ​ស្រែ​ដូន​តូច សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ កាលពីពេល​កន្លង​មក មន្ត្រី​សាលាខណ្ឌ​ព្រែក​ព្នៅ និង​សង្កាត់​បាន​ចុះ​បើក​ការដ្ឋាន​ធ្វើ​ផ្លូវ និង​ស្តារ​ប្រឡាយ​ដើម្បី​ដាក់​ទុក​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ក្នុង​សង្កាត់​ពញា​ពន់ ដែល​មាន​ការចូល រួម​ពី​លោក សុខ​សម្បត្តិ អភិបាល​នៃ​គណ​អភិបាលខណ្ឌ​ព្រែក​ព្នៅ មន្ត្រី​សាលាខណ្ឌ និង​សង្កាត់​ជាច្រើន​នាក់ ទៀត​ផង​ដែរ ។​

​លោក​បន្តថា ប្រឡាយ​កងទ័ព​នេះ​កើតឡើង​ក្នុង​ទស​វត្ត​៧០ ជា​ប្រឡាយ​សំខាន់​អាច​ ​បញ្ចៀស​ទឹកភ្លៀង​ដែល​ធ្លាក់​មក​ពី​លើ​ភ្នំ មិនឲ្យ​លិចលង់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ និង​អាច​ ​ស្តុក​ទឹក​ចែកចាយ​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ស្រែ​ជាច្រើន​រយ​គ្រួសារ និង អាច​ឲ្យ​សត្វ​ផឹក​បាន​ ​ទៀត​ផង​ក្នុង​សង្កាត់​ពញា​ពន់​នេះ​។ ផ្លូវ និង ប្រឡាយ ដែល​មាន​ទទឹង ២ ០​ម៉ែត្រ បណ្តោយ​១០៦៨ ម៉ែត្រ តាម​គម្រោង​គឺ​យើង​ធ្វើ​ផ្លូវ​អែប​ប្រឡាយ​៨​ម៉ែត្រ ចំណែក​ប្រឡាយ​មាន​ទទឹង​៦ ​ម៉ែត្រ និង ធ្វើ​ជើងទេ​ចំនួន​២​ម៉ែត្រ​សងខាង ដើម្បី​កុំឱ្យ​បាក់ ហើយ​ការធ្វើ​ផ្លូវ​នេះ​ គឺ​យើង​ចាក់​ខ្សាច់​ភ្នំ ឬ គ្រួស​ក្រហម​បណ្តោះអាសន្ន​សិន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដឹក​កសិផល​ឆ្លងកាត់​។

​លោក សុខ សម្បត្តិ លោក​បញ្ជាក់ថា កន្លង​មក​ប្រឡាយ និង ផ្លូវ​នេះ​មិន​បាន​ស្តារ គឺ​​ដោយសារ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​នៅ​ដើមផ្លូវ បាន​កាន់កាប់​យក​អាស្រ័យ​ផល ដែល​អាជ្ញាធរ​ពុំ​ដែល​ឱ្យ​សិទ្ធ​កាន់កាប់​ដល់​គាត់​ឡើយ ដោយ​គាត់​យក​បាន​កាន់កាប់​តែ​ខ្លួនឯង​​ប៉ុណ្ណោះ តែ​ក្រោយមក​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​នោះ គាត់​បាន​យល់ព្រម​តាម​សំណូមពរ​របស់​សង្កាត់ និង​ខណ្ឌ ហើយ​ក៏​ព្រមឲ្យ​អាជ្ញាធរ​អភិវឌ្ឍន៍​មិន​មាន​ការជំទាស់​ទៀតឡើយ​។​

​ក្នុង​នោះ​ផង​ដែរ លោក​អភិបាលខណ្ឌ​ព្រែក​ព្នៅ ក៏​បាន​អរគុណ​ដល់​ប្រជាពលរដ្ឋ​ដែល​លោក​ ​បាន​យល់​អំពី​ការអភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ទូទៅ ហើយ​លោក​ក៏​ ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ រួម​គិត រួម​ធ្វើ ដើម្បីឲ្យ​ការអភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​ របស់​យើង​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​។​

​លោក​បន្ថែមថា នៅពេល​ផ្លូវ និង ប្រឡាយ​នេះ​បានកើត​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​នោះ​ ពួកគាត់​សប្បាយចិត្ត​ណាស់ ពួកគាត់​នឹង​សហការ​បន្ថែមទៀត​ក្នុង​ការអភិវឌ្ឍន៍​នេះ ហើយ​ប្រមាណ​ជា​២​ខែ​ទៀត​ប៉ុណ្ណោះ ប្រជាពលរដ្ឋ​អាច​ប្រើប្រាស់​ប្រឡាយ និង ផ្លូវ​នេះ​ដឹក​កសិផល​ឆ្លងកាត់​​បាន​ហើយ​៕

 

 

r180120s1 r180120s2 r180120s4 r180120s3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.