ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

លោក គិត សុ​វណ្ណា អនុប្រធាន​សាខា​កាំកុងត្រូល​ប៉ៃលិន​បាន​កម្លាំង​ចុះ​ត្រួតពិនិត្យ​ទំនិញ​ហួស​សុពលភាព ខូច​គុណភាព ព្រមទាំង​ធ្វើ​តេស្ត​បឋម (Test Kit) លើ​ចំនីអាហារ ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន​៖ ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០១៨ លោក​គិត សុ​វណ្ណា អនុ ប្រធាន​សាខា​កាំកុងត្រូល​ប្រចាំខេត្ត​ប៉ៃលិន ដឹកនាំ​មន្ត្រី​ជំនាញ សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បន្ត​ចុះ​ធ្វើតេស្ត​បឋម (Test Kit) លើ​ចំនីអាហារ​បរិភោគ​ដើម្បី​រក​សារធាតុ ដែល​នាំ​ឱ្យ​គ្រោះថ្នាក់​ដល់​សុខភាព ព្រមទាំង​ត្រួតពិនិត្យ​ទំនិញ​ហួស​សុពលភាព ខូច​គុណភាព និង​គ្មាន​ច្បាប់​អនុញ្ញាត ជាពិសេស​រកមើល ទឹកដោះគោ​ម្សៅ ៣​ប្រភេទ ដែល​ក្រសួង​សុខាភិបាល​ហាមឃាត់​ចរាចរ​ដាក់តាំង​លក់​នា​ពេល​ថ្មីៗ​នេះ  នៅ​ផ្សារ​សាមគ្គី ហៅ​ផ្សារ​ប៉ា​ហ៊ី ស្ថិត​នៅ​ផ្សារ​ប៉ា​ហ៊ី ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ខេត្ត​ប៉ៃលិន​។​

​លោក គិត សុ​វណ្ណា អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ប៉ៃលិន​បានឱ្យដឹងថា​៖ ដើម្បី​ធានា​ដល់​សុខមាលភាព​របស់​ប្រជាពលរដ្ឋ ជា​អ្នក​ទទួល​ទាន​នោះ មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្ត ជា​ញឹកញាប់​បាន​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន ដោយ​ចុះ​ត្រួតពិនិត្យ និង​ផ្សព្វផ្សាយ​ឱ្យ​ប្រ​ប្រជាពលរដ្ឋ ទាំង​អ្នក​លក់ និង​អ្នកទិញ បាន​យល់ដឹង​ពី​ផលប៉ះពាល់​ដល់​សុខភាព ចំពោះ​ទំនិញ​ម្ហូបអាហារ ដែល​ខូចគុណភាព ហួស​កាលបរិច្ឆេទ​កំនត់ និង​គ្មាន​ច្បាប់​អនុញ្ញាត​។​

លោក​បាន​បន្តថា​៖​ជាក់ស្តែង​នៅ​ថ្ងៃនេះ​មន្ត្រី​ជំនាញ​បាន​ចុះមក​ធ្វើតេស្ត​បឋម​(TestKit)​ទៅ​លើ​ចំនីអាហារ​បរិភោគ​ប្រចាំ​ថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ផ្សា​ប៉ា​ហ៊ី​ដើម្បី​រក​សារធាតុ​ហាមឃាត់ ដូចជា​៖ ប្រហិត​សាច់​គោ ត្រី​ទី​ឡាប់​យ៉ា​ដែល​នាំ​មក​ពី​ប្រទេស​ថៃ មឹក ប​ង្គា សរសៃ​គុយទាវ សណ្តែក​បណ្តុះ ជ្រួក​ស្ពៃ និង​ចំណីអាហារ​ផ្សេងៗ​មួយចំនួនទៀត ហើយ​នៅក្នុង​ឱកាស​នោះ មន្ត្រី​ជំនាញ​ក៍បាន​ស្វែងរក​ការ​ចរាចរ​លក់់​នៅលើ​ទីផ្សារ​ខេត្ត​ប៉ៃលិន នូវ ទឹកដោះគោ​ម្សៅ ៣​ប្រភេទ ដែល​ផលិត​នៅ​ប្រទេស​បាំរាំង គឺ​ទី​១- សេ​លី​យ៉ា អាដេ ទី​២-​សេ​លី​យ៉ា ម៉ា​ម៉ា និង​ទី​៣-​ពី​កូត អែ​ស អិល ដែល​នឹង​បង្កឱ្យមាន​គ្រោះថ្នាក់ ដល់​សុខភាព​អ្នកប្រើប្រាស់ ពិសេស​សម្រាប់ ទារក កុមារ​តូចៗ ស្ដ្រី​មាន​ផ្ទៃពោះ និង​ស្ដ្រី​កំពុង​បំបៅ​ដោះកូន ដែល​ក្នុង​ទឹកដោះគោ​នោះ មាន​ឆ្លង​មេរោគ សាល​ម៉ូ​ណែ​ល ដែល​ពេល​នេះ ក្រសួង​សុខាភិបាល កំពុង​ធ្វើ​ការប្រមូល​ត្រលប់​ពី​ទីផ្សារ​មកវិញ​។​

​សូមបញ្ជាក់​ថា​៖ ក្នុងការ​ធ្វើ​តេស្ត​បឋម (Test Kit) លើ​ចំនីអាហារ​បរិភោគ​មួយចំនួន នៅក្នុង​ផ្សារ​ប៉ា​ហ៊ី​នា​ឱកាស​នោះ មន្ត្រី​ជំនាញ​មិន​បាន​រកឃើញ​សារធាតុ​ហាមឃាត់​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​នោះទេ  ក្នុងនោះ ទឹកដោះគោ​ម្សៅ ៣​ប្រភេទ ដែល​ក្រសួង​សុខាភិបាល​ហាមឃាត់ ក៍​គ្មាន​ចរាចរ​លក់​នៅលើ​ទីផ្សារ​ខេត្ត​ប៉ៃលិន​ដែរ ៕
​ដោយ ៖ ស សារឿ​ន​

 

r180122c3 r180122c4 r180122c5 r180122c1 r180122c2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.