ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ស្ថាប័ន​ជាច្រើន​នៅ​ច្រកទ្វារ​ទ្វេភាគី​តន់ ក្នុង​ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ត្អូញត្អែរ​ដោយសារ​គ្មាន​ទំនិញ​ឆ្លងកាត់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ មិនដឹង​ជា​ការពិត​ឬ​យ៉ាងណា​នោះទេ ដែល​គេ​តែងតែ​ឮ​ពាក្យ​ត្អូញត្អែរ​គួរឲ្យ​អាណិត​ពី​សំណាក់​មន្ត្រី​នៃ​ស្ថាប័ន អង្គភាព​នានា​ដែល​ប្រចាំការ​នៅ​ច្រក​ទ្វារ​ទ្វេភាគី​តន់​ហន់ ក្នុងឃុ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​បើ​តាម​ការ​បង្ហើប​ឲ្យដឹង​ពី​មន្ត្រី​គ្រប់​អង្គភាព​នៅ​ទីនោះ​និយាយថា​៖ ជាទូទៅ​ច្រកទ្វារព្រំដែន​តន់​ហន់​ថ្វី​ត្បិត​បច្ចុប្បន្ន​ត្រូវបាន​ស្ថាបនា​ស្ពាន​ឆ្លង​ព្រំដែន​រួចរាល់​ជា​ស្ថាពរ​ទៅ​ហើយ​ក្តី ហាក់​គ្មាន​សេដ្ឋកិច្ច​លូតលាស់​ដូច​នៅ​តំបន់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក​នោះឡើយ​។​គេ​ហ៊ាន​អះអាង​បែបនេះ​ព្រោះ​តែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ បើ​ទោះជា​នៅ​ក្នុង​ភូមិសាស្ត្រ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក​មាន​មនុស្ស​ចរាចរ​ទៅ​មក​និង​ទំនិញ​ឆ្លងកាត់​យ៉ាងណាក្តី តែ​បើ​ប្រៀបធៀប​នឹង​ច្រកទ្វារព្រំដែន​តន់​ហន់​នេះ​គឺ​ខុស​គ្នា​ដូច​មេឃ​និង​ដី ពោល​គឺ​ខុស​គ្នា​មួយ​គុណ​នឹង​មួយរយ​ឯណោះ​។​

​ក្រុម​មន្ត្រី​ពាក់ព័ន្ធ​ខាងលើ​បាន​បញ្ជាក់ទៀតថា ក្នុង​តំបន់​ច្រកទ្វា​រតន់​ហន់ ដែល​មាន​អង្គភាព​គយ​និង​រដ្ឋាករ កាំកុងត្រូល នគរបាល​អន្តោប្រវេសន៍ នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៦០១​សាលាខេត្ត និង​ទាហាន​វរ​សេនា​ធំ​លេខ​២​ជាដើម សុទ្ធតែ​ស្រែកថ្ងូរ​ដូច​ព្រាប​តែ​ទាំងអស់​ហ្នឹង​! ហើយ​មន្ត្រី​គ្រប់​ស្ថាប័ន​នៅ​ទីនេះ សឹងតែ​រក​ចំណូល​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ស្ទើ​ពុំរ​ស់​ផង ព្រោះ​នៅ​តំបន់​ច្រកទ្វា​រតន់​ហន់​នេះ​មាន​ការដឹកជញ្ជូន​មុខទំនិញ​តូចតាច ដូច​ជា​ទំនិញ​ដោះដូរ​ប្រចាំ​ថ្ងៃ​រវាង​អ្នករស់នៅ​ជាប់​គ្នា​នៃ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​តែប៉ុណ្ណោះ​។​

​បើ​តាម​ប្រភព​ដាច់ដោយឡែក​ពី​គ្រប់​មជ្ឈដ្ឋាន​នៅ​ទីនោះ បាន​លួច​ទម្លាយ​ថា​៖​ច្រកទ្វារ​ព្រំដែន​តន់​ហន់​កាលពី​មិនទាន់​ស្ថាបនា​ស្ពាន​ឆ្លងកាត់​ព្រំដែន គេ​សង្កេតឃើញ​មាន​សេដ្ឋកិច្ច​លូតលាស់​គ្រាន់បើ ដូចជា​ការនាំ​ស្រូវ​ឬ​កសិផល​នានា​ដឹក​តាម​ទូក​ទៅកាន់​ប្រទេស​វៀតណាម រីឯ​ទំនិញ​ផ្សេងៗ​ក៏​មាន​ដឹក​ជា​ហូរហែរ​ឆ្លង​តាម​ទូក​ម​ក​ចែកចាយ​និង​ដឹក​ឆ្លងកាត់​តាម​ច្រក​នេះ​ផងដែរ ប៉ុន្តែ​បន្ទាប់ពី​ស្ថាបនា​ស្ពាន​ឆ្លងកាត់​ព្រំដែន​បាន​រួចរាល់​កាលណា​បែរជា​មាន​សភាព​ស្ងប់ស្ងាត់ បើ​មើល​យូរៗ​ទៅ​ហាក់ដូចជា​កំសត់​ខ្លាំងណាស់ ហើយ​អំឡុងពេល​ចុងក្រោយ​នេះ​ទៀត មន្ត្រី​គ្រប់​ស្ថាប័ន​នៅ​ចំណុច​ច្រកទ្វារ​ក៏​កាន់តែ​មាន​បញ្ហា​ខាង​ផ្នែក​សេដ្ឋកិច្ច​ដោយសារ​តែ​យូរៗ​ម្តង​ទើប​មាន​ទំនិញ​ដឹក​តាម​ម៉ូតូ​មួយ​គ្រឿង​ឬ​ពីរ​គ្រឿង​ឆ្លងកាត់ ជួនកាល​មាន​ពលរដ្ឋ​រស់​នៅ​ជាប់​ព្រំដែន​ឆ្លង​ប៉ុស្តិ៍​មកលេង​កា​សី​ុ​ណូ​តិចតួច​គ្រាន់​បាន​ថ្លៃ​ម្ហូប​សម្រាប់​រស់​កំដរ​ភាព​កំសត់​។ ឱ​!​ព្រះ​អើយ​ស្តាប់​ទៅ​គួរឲ្យ​អាណិត​មន្ត្រី​ប្រចាំ​ច្រកទ្វារ​ព្រំដែន​តន់ហ​ន់​ណាស់​។​

​ចំពោះ​ពាក្យ​ត្អូញត្អែរ​ពី​រឿង​ស្ងប់ស្ងាត់​គ្មាន​ទំនិញ​ដឹក​ឆ្លងកាត់​នៅ​មាត់​ច្រក​ព្រំដែន​នេះ មន្ត្រី​សាលាខេត្ត​កំពត​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អះអាង​ប្រាប់​អ្នកយកព័ត៌មាន​នៅ​រសៀល​ថ្ងៃ​ទី​១៨​ខែ​មករា ឆ្នាំ​២០១៨​នេះ​ថា​៖​ភាព​កំសត់កម្រ​របស់​មន្ត្រី​នៅ​ទីនេះ​វា​បាន​កើតឡើង​ជា​យូរ​ឆ្នាំ​យ៉ាង​ពិតប្រាកដ តែ​គេ​នៅតែ​ស្វិតស្វាញ​មិន​ចុះចាញ់​ដោយ​សុខចិត្ត​សី​ុ​អត់​សី​ុ​ឃ្លាន​ដើម្បី​បំពេញ​ការងារ​តាម​តួនាទី​របស់​ខ្លួន​។​មន្ត្រី​ខាង​លើ​ក៏បាន​លើកឡើង​ថា​៖​ច្រកទ្វា​រតន់​ហន់​កាល​ពី​បួន ប្រាំ​ឆ្នាំ​មុន​មាន​សេដ្ឋកិច្ច​លេចធ្លោ​គ្រាន់បើ​ដែរ គឺ​ដោយសារ​ការនាំ​កសិផល​ទៅ​ក្រៅប្រទេស ពិសេស​ការដឹកជញ្ជូន​ផល​ស្រូវ​និង​ការនាំ​ទំនិញ​ផ្សេងៗ​ទៀត ប៉ុន្តែ​រយៈកាល​ចុងក្រោយ​នេះ គឺ​ចប់​តែម្តង ទំនិញ​ក៏​ខ្សត់ មនុស្ស​ចេញ​ចូល​កាន់តែ​ខ្សោយ ដែល​ជា​កត្តា​ប្រឈម​មួយ​ធ្វើឲ្យ​សេដ្ឋកិច្ច​នៅ​តំបន់​ច្រកទ្វា​រតន់​ហន់​កាន់តែ​ធ្លាក់​ចុះ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​៕
​សេង ណា​រិទ្ធ​

r180119a1 r180119a13

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.