ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

​មន្ត្រី​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​ចុះ​ជួប​សំណេះសំណាល​ពលករ​ខ្មែរ​ជាង​៤​ម៉ឺន​នាក់​និង​ប្រជុំ​ផ្សព្វផ្សាយ​ស្តីអំពី​បញ្ហា​ប្រឈម​ផ្សេងៗ​ដើម្បី​មាន​វិធានការ​ទប់ស្កាត់​ទាន់ពេលវេលា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ វេទិកា​សាធារណៈ​ដើម្បី​ត្រួតពិនិត្យ​និង​គាំទ្រ ការអនុវត្ត​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៨ ស្ថិតនៅ​ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត ក្រោម​វត្តមាន លោក អ៊ីវ ផល្លី អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​មូលដ្ឋាន​ស្រុក​កំពង់ត្រាច និង​មាន​ការចូលរួម ពី​សំណាក់ អាជ្ញាធរ​ដែនដី​គ្រប់​ស្រទាប់ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ចូលរួម​យ៉ាងច្រើន​កុះករ​។​

​អង្គ​វេទិកា​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ត្រួតពិនិត្យ​និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ​ថ្នាក់ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ ដើម្បី​បង្កើត​បាន​នូវ​វប្បធម៌ នៃ​ការពិភាក្សា និង​លើកកម្ពស់​គណនេយ្យភាព​តាម​បែប​ប្រជាធិបតេយ្យ និង​ធ្វើ​ការបង្ហាញ​ទិសដៅ​ស​ខាន់ៗ​រួមមាន​៖​ផ្ដល់​ព័ត៌មាន​អំពី​សមិទ្ធិផល​នានា​ដែល​សម្រេច​បាន​កន្លងមក​។ ផ្ដល់ព័ត៌មាន​ពី​សកម្មភាព​អាទិភាព​នៃ​ការងារ អភិវឌ្ឍន៍​មូលដ្ឋាន​។​រាយការណ៍​ពី​សកម្មភាព​ដែល​បាន​ឆ្លើយតប​នឹង​លទ្ធផល​ក្នុង​វេទិកា​នេះ​។​ពិភាក្សា​ក្នុង​ការ​រិះរក​ដំណោះស្រាយ​រួម​គ្នា​លើ​ប្រធានបទ​ជាក់លាក់ ដែល​ជា​បញ្ហា​ប្រឈម​នានា ដែល​មិន​ទាន់​ដោះស្រាយ​បាន​ជោគជ័យ​នា​ពេលកន្លងមក​។​

​អង្គ​វេទិកា​នេះ បាន​បើក​ឱកាស​ដល់​ប្រជាពលរដ្ឋ លើក​ជា​សំណួរ សំណូមពរ អនុសាសន៍ និង​ការឆ្លើយបំភ្លឺ ដំណោះស្រាយ លើ​ប្រធានបទ រួមមាន​៖​ការផ្ដល់់សេវា​សាធារណៈ​សេវា​រដ្ឋបាល និង​ការអភិវឌ្ឍ​មូលដ្ឋាន​ក្នុង​ពេល​បច្ចុប្បន្ន​និង​ពេលអនាគត​។​

​ដោយឡែក​នៅ​រសៀល​ថ្ងៃ​ដដែល គណៈអធិបតី និង​ក្រុមការងារ​ក៏​បាន​បន្ត​បើក​អង្គ​វេទិកា​នៅ​ឃុំ​បឹង​សាលា​ខាងជើង ក្នុង​ស្រុក​កំពង់ត្រាច ដោយ​មាន​ការចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ចំនួន​៣៥០​នាក់​ផង​ដែរ​។​ហើយ​របៀបវារៈ​នៃ​ខ្លឹមសារ ត្រូវ​អនុវត្ត​ទៅតាម​គោលការណ៍​រួម ទាក់ទិន​នឹង​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​កាន់តែ​ស៊ីជម្រៅ​និង​ដើម្បី​ឆ្លើយតប​រាល់​សំណូមពរ និង​តម្រូវការ​ចាំបាច់​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យបាន​ទាន់ពេ​ល​វេលា​៕
​សេង ណា​រិទ្ធ​

 

r180120a1 r180120a2 r180120a3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.