ខេត្តបន្ទាយមានជ័យ ៖ កម្លាំងសមត្ថកិច្ចក្រុងប៉ោយប៉ែតបានចុះប្រតិបត្តិការណ៍បង្ក្រាបនិងចាប់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ពាក់ពន្ឋ័ករណីចែកចាយគ្រឿងញៀន។
សូមជំរាបដែរថា៖ការចុះប្រតិបត្តិការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង១៦ថ្ងៃទី១៨ខែមករាឆ្នាំ២០១៨ម្សិលមិញនេះ ស្ថិតនៅក្នុងភូមិប៉ោយប៉ែត សងា្កត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា៖ជនសង្ស័យដែរត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួននោះទី១/ឈ្មោះ ឡី ឡូញ ភេទប្រុសអាយុ៣០ឆ្នាំ ស្នាក់នៅភូមិប៉ោយប៉ែត សង្កាត់/ក្រុងប៉ោយប៉ែតនិងទី២/ឈ្មោះ ផុន ភីន ភេទប្រុសអាយុ៣៦ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយប៉ែត។ក្រោយពីចាប់ឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងសមត្ថកិច្ចរឹបអូសបាននូវវត្ថុតាងមួយចំនួនរួមមាន៖
១ – ម្សៅសក្រាមពណ៌សថ្លាចំនួន៣កូនថង់តូចនិង១កូនថង់ធំ សរុប(បួនថង់)
២ – ដែកកេះចំនួន៧
៣ – ទូរសព្ទ័ចំនួន៤គ្រឿង
៤ – បំពង់កែវឡតចំនួន២
៥ – ប្រដាបកៀថ្នាំចំនួន២
៦ – ការបូបចំនួន៤
៧ – បំពង់បឺតមួយចំនួន
៨ – ពិលបត់១
៩ – កន្ត្រៃច្រិបចំនួន១
១០ – ស្កុត១ដុំ
១១ – ថង់មាត់កឹបសំរាប់ច្រកថ្នាំញៀងមួយចំនួន។
សមត្ថកិច្ចបានបញ្ជាក់ថា ៖ កាលពីវេលាម៉ោង១៦.០០នាទី មានប្រជាពលរដ្ឋ បានរាយការណ៍មកប៉ុស្តិ៍អូរជ្រៅវរៈ៨៩១ថាមានគេចែកចាយគ្រឿងញៀននៅក្នុងបន្ទុប់ជូលម្ចាស់ឈ្មោៈយាយ ង៉ែត ស្ថិតនៅក្នុងភូមិប៉ោយប៉ែត សងា្កត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពេលនោះកម្លាំងប៉ុស្តិ៍ ក៏សុំយោបល់លោកមេបញ្ជាការ រួចក៏លោកមេប៉ុស្តិ៍ដឹកនាំកម្លាំងចំនួន៤នាក់ ចុះទៅដល់គោលដៅហើយបានសូមម្ចាស់ផ្ទះត្រួតពិនិត្យបន្ទប់ក៏បានឃើញជនសង្ស័យជួញដូរគ្រឿងញៀនចំនួន២នាក់
ហើយកម្លាំងប៉ុស្តិ៍ ក៏បានចាប់ប្រគល់អោយមកកម្លាំងជំនាញគ្រឿងញៀននៃអធិការនគរបាលក្រុង ប៉ោយប៉ែតដើម្បីធ្វើនិត្តិវិធីបន្ត៕





