នាព្រឹកថ្ងៃទី ០៧ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ៧ ៖៣០នាទី នៅក្នុងភូមិជ័យសែនជ័យ ឃុំឃ្សឹម ស្រុកស្នួល ខេត្ត ក្រចេះ បានប្រារឰបើកកម្មវិធីសាងសង់សាលាបឋមសិក្សាជ័យសែនជ័យ មួយខ្នង មាន ៣បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម ឧកញ៉ា គង់ ក្រឹង និងលោកជំទាវ ម៉ាន សារ៉ស់ ក្រោមអធិបតីភាព លោក គង់ គឹមនី អភិបាលនៃគណៈ អភិបាលខេត្តស្រុកស្នួល ខេត្តក្រចេះ ។ ភ្ញៀវចូលរួមមាន ឯកឧត្តម ឧកញ៉ា គង់ ក្រឹង និងលោកជំទាវ ម៉ាន សារ៉ស់ ព្រមទាំងអស់លោក-លោកស្រី តាមក្រសួងមន្ទីរនៅក្នុងស្រុក មន្ត្រីយោធា កងរាជអាវុធហត្ថ នគរបាល និងប្រជាពលរដ្ឋជាច្រើនរូបទៀតអញ្ជើញចូលរួម ។
នៅក្នុងឱកាសនោះដែរ លោកស្រី ថ្លាង សារ៉េត មេឃុំឃ្សឹម បានឡើងអានរបាយការណ៍ និងរាយការណ៍ជូនគណៈអធិ បតី បន្ទាប់មកលោក គង់ គឹមនី អភិបាលនៃគណៈអភិបាលស្រុកស្នួលឡើងមានមតិសំណេះសំណាលជាមួយអង្គកម្មវិធីដោយ បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលលោកទាំងពីរតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ។
លោកមានប្រសាសន៍បន្តទៀតថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា យើងឃើញថាហេដ្ឋារចនាសម្ព័ន្ធជាតិ យើងរីកចំរើនឥតឧបមាផ្លូវថ្នល់ សាលារៀន វិទ្យាល័យ អនុវិទ្យា ល័យ វត្តអារាម ស្ពានអាកាស …៘
ដូចជា នៅក្នុងពេលនេះដែលយើងកំពុងតែបើកការសាងសង់សាលាបឋមសិក្សាជ័យសែនជ័យ ដោយបានការឧបត្ថម្ភ ពីសំណាក់ ឯកឧត្តម ឧកញ៉ា គង់ ក្រឹង និងលោកជំទាវ ម៉ាន សារ៉ស់ នៅទឹកប្រាក់ចំនួន ២២.៣២០ដុល្លារ ដែលផុសចេញពីទឹក ចិត្តសប្បុរសធម៌របស់លោកឧកញ៉ា និងលោកជំទាវ ដែលបានត្រងត្រាប់នូវអនុសាសន៍ដ៏ល្អថៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន លោកឧកញ៉ា លោកជំទាវ បានចំណាយថវិកាជាច្រើនជួយក្នុងស្រុកស្នួល នៅហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដើម្បីជួយជាតិ មាតុភូមិ ។ ដូចនេះក្នុងនាមខ្ញុំជាអភិបាលស្រុកស្នួល សូមថ្លែងអំណរគុណដល់លោកឧកញ៉ា និងលោកជំទាវ បានទទួលនូវពុទ្ធ ពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
បន្ទាប់ពីលោក គង់ គឹមនី មានមតិសំណេះសំណាលរួចមក លោកក៏បានប្រគល់ប័ណ្ណថ្លែងអំណរគុណជូនដល់ឯកឧត្តម ឧកញ៉ា ចិត្តធម៌ គង់ ក្រឹង និងលោកជំទាវ ។ នៅចុងបញ្ចប់នូវកម្មវិធី ឯកឧត្តម ឧកញ៉ា គង់ ក្រឹង និងលោកជំទាវ ម៉ាន សារ៉ស់ បានចែកអំណោយជាថវិកាជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សដោយភាពរីករាយក្រៃលែង ៕





