ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

ផ្ទុះ​ធុង​ហ្គាស​នៅ​កាស៊ីណូ Paillin Flamingo បណ្តាល​ឲ្យ​ជាង​២​នាក់​ស្លាប់ យ៉ាង​អណោច​អ​ធម៌​

ផ្ទុះ​ធុង​ហ្គាស​នៅ​កាស៊ីណូ Paillin Flamingo បណ្តាល​ឲ្យ​ជាង​២​នាក់​ស្លាប់ យ៉ាង​អណោច​អ​ធម៌​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ ជាង​ជួសជុល​ម៉ាស៊ីនត្រជាក់​ក្នុង​កាស៊ីណូ Pailin Flamingo ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង​ជាង​ម្នាក់ទៀត រងរបួស​ធ្ងន់​បម្រុង​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ប្រទេស​ថៃ ប៉ុន្តែ​ក៏​បាន​ស្លាប់​តាម​ផ្លូវ​ផងដែរ ខណៈ​ជាង​ទាំង​ពីរ​នាក់​នេះ​ធ្វើការ​ជួសជុល (​ផ្សារ​) ធុង​ហ្គាស​ម៉ាស៊ីនត្រជាក់ បណ្តាលឱ្យ​ផ្ទុះ​លាន់​យ៉ាង​កក្រើក ដូច​ផ្ទុះ​មីនតោន ។ ហេតុការណ៍​គ្រោះថ្នាក់​ខាងលើនេះ បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩ និង​៥០​នាទី​ព្រឹក​ថ្ងៃទី​០២ ខែ​ឧសភា ឆ្នាំ​២០១៥ ស្ថិត​នៅក្នុង​អគារ​ខាងក្រោយ​ក្រុមហ៊ុន​កាស៊ីណូ Pailin Flamingo ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា​៖ ជនរងគ្រោះ​ទាំង​២​នាក់ ទី​១-​ឈ្មោះ​ស្រី ចាន់​រ៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​,​ទី​២-​ឈ្មោះ​ទាវ ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនរងគ្រោះ​ទាំង​២​នាក់​ជា​ជាង​ជួសជុល​ម៉ាស៊ីនត្រជាក់ មាន​ស្រុកកំណើត​នៅ​ភូមិ​កណ្តៀង ឃុំ​កណ្តៀង ស្រុក​កណ្តៀង ខេត្ត​ពោធិ៍សាត់  បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ។​

​ប្រភព​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា​៖ មុនពេល​កើតហេតុ ខាង​ម្ចាស់​ក្រុមហ៊ុន​កាស៊ីណូ​ខាងលើ បាន​ជួល​ជាង​ទាំង​ពីរ​នាក់​ដែល​ជា​ជនរងគ្រោះ យកមក​ជួសជុល​ម៉ាស៊ីនត្រជាក់​ក្នុង​បន្ទប់​កាស៊ីណូ ដែល​ជាប់​គាំង​មិន​ដំណើរការ​អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមក លុះ​ពួកគេ​បាននាំគ្នា​ដោះ​ជួសជុល (​ផ្សារ​) ធុង​ហ្គាស់​ម៉ាស៊ីនត្រជាក់​ចុះឡើងៗ តាំងពីព្រឹក​រហូត​ដល់​ម៉ោង​ជិត​៩ និង​៥០​នាទី ស្រាប់តែ​ធ្លាយ​ធុង​ហ្គាស បណ្តាលឱ្យ​ផ្ទុះ​លាន់​យ៉ាង​កក្រើក​ដូច​ផ្ទុះ​មីនតោន ធ្វើឱ្យ​មាន​ការ​ផ្អើល​ឆោឡោ​រត់​ជាន់​ជើង​គ្នា​ព្រោងព្រាត ទាំង​បុគ្គលិក​កាស៊ីណូ និង​អ្នក​ចូល​លេង​ល្បែង​ទាំង​ខ្មែរ និង​ថៃ ផ្អើល​រត់​ជាន់​ជើង​គ្នា​ចេញពី​ក្នុង​បន្ទប់​អស់​តែម្តង ។​

​ប្រភព​បន្តទៀតថា​៖ លុះ​គេ​ចូលទៅ​មើល​ក្នុង​អគារ​កាស៊ីណូ​ខាងក្រោយ ស្រាប់តែ​ឃើញ​ជាង​ម្នាក់​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​បាត់ទៅហើយ ដោយឡែក​ម្នាក់ទៀត រងរបួស​សុសសាច់​ដេក​ដួល​នៅ​ក្នុង​ថ្លុកឈាម ហើយ​ក៏​ត្រូវ​គេ​ហៅ​រថយន្ត​សង្គ្រោះ ដើម្បី​ដឹក​ទៅ​ខេត្ត​ចាន់​បុរី ប្រទេស​ថៃ តែ​ជា​អកុសល់​ស្លាប់​បន្តបន្ទាប់​ទាំង​ពីរ​នាក់​តែ​ម្តង ៕
​ចៅ​ចិត្រ​

20150502a (1) 20150502a (2) 20150502a (3) 20150502a (4) 20150502a (5)

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.