ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

អធិការរង​ម្នាក់​ដេក​លើ​អង្រឹង​ខ្យល់គ​ស្លាប់​នៅ​ស្រុក​លំផាត់​

អធិការរង​ម្នាក់​ដេក​លើ​អង្រឹង​ខ្យល់គ​ស្លាប់​នៅ​ស្រុក​លំផាត់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី ៖ លោក​វរៈសេនីយ៍ត្រី ចាន់ ណា​រិទ្ធ អាយុ​៤៦ ជនជាតិខ្មែរ ជា​អធិការរង ទទួលបន្ទុក​ព្រហ្មទណ្ឌ​ស្រុក​លំផាត់ បាន​ដេកស្លាប់​នៅលើ​អង្រឹង​ក្នុងផ្ទះ​របស់​ខ្លួន ដោយសារ​ខ្យល់គរ ប្រពន្ធ​ឈ្មោះ សៀង ជិ​ច្ឆ​នៈ អាយុ​៤៧​ឆ្នាំ ជនជាតិខ្មែរ មានកូន​៥​នាក់ ស្រី​៤​នាក់​នៅក្នុង​បន្ទុក មាន​ទីលំនៅ​ភូមិ​លំផាត់ ឃុំ​ជ័យ​ឧត្តម​ស្រុក​លំផាត់ ខេត្ត​រតនគិរី​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​២០​នាទី​ទៀបភ្លឺ ឈានចូល​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៥ ស្ថិត​នៅ​អាស្រ័យដ្ឋាន​ខាងលើ​។​

​បើ​តាម​លោក សូ​យ ថា​យ អធិការ​ស្រុក​លំផាត់ បានឲ្យដឹងថា សព​លោក​ចាន់ ណា​រិទ្ធ កាល​ពីប្រល​ប់​បាន​ហូបបាយ​ជាមួយ​ក្រុម​គ្រួសា​រ​ដូច​សព្វមួយដង​ជាធម្មតា លុះ​ហូប​បាយ​ហើយ​គាត់​ក៏​បាន​ឡើង​ដេក​លើ​អង្រឹង​ដែល​ចង​នៅក្នុង​ផ្ទះ​របស់​ខ្លួន ហើយក៏​បាន​ដាច់ខ្យល់​ស្លាប់​តែម្តង​។ ហើយ​នៅ​វេលា​ខាងលើ​ទើប​ប្រពន្ធ​ដឹងថា ប្តី​ស្លាប់ ក៏​មាន​ការភ្ញាក់ផ្អើល ដល់​សមត្ថកិច្ច​ទាំង​៣​ស្ថាប័ន​នៅក្នុង​ស្រុក ក៏​នាំគ្នា​ចុះ​មកដល់​ផ្ទះ​កើតហេតុ​ទាំងយប់ ក្រែង​អំពើ​ឃាតកម្ម​លើ​ក្រុម​គ្រួសារ​នេះ ។ លុះ​មក​ដល់​សមត្ថកិច្ច​ពិនិត្យ​សព​នោះ​បាន​អោយដឹងថា ពិតជា​ស្លាប់​ដោយ​ជំងឺ​លើសឈាម និង​ខ្យល់គរ​ពិតប្រាកដ​មែន ។​

​បច្ចុប្បន្ន​សព លោក​ចាន់ ណា​រិទ្ធ ត្រូវ​សមត្ថកិច្ច​ប្រគល់ឲ្យ​ក្រុមគ្រួសារ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី ដោយ​មាន​ការចូលរួម​ពី​សមត្ថកិច្ច​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ទូរ​ទាំង​ឃុំ​ជ័យ​ឧត្តម ដោយ​មាន​ការអាណិតអាសូ​រ​ដល់​សព​លោក ចាន់ ណា​រិទ្ធ ដោយ​លោក​មាន​ចរិក​ស្លូតបូត​ចេះជួយ​ប្រជាពលរដ្ឋ និង​ជា​មន្ត្រី​ល្អ​ក្នុង​ស្រុក​លំផាត់​៕
​ណាត ពៅ​

 

20150430a (2) 20150430a (1)

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.