ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារសិក្សា និង​បណ្ណាល័យ នៅ​សាលាបឋមសិក្សា​ស្រែព្រីង ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​)៖ អគារសិក្សា​១​ខ្នង​មាន​៤​បន្ទប់ និង​បណ្ណាល័យ​សាលាបឋមសិក្សា​ស្រែព្រីង ក្នុង​ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត ត្រូវបាន​ធ្វើ​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងែ​ទី​០៧​ខែ​ធ្នូ ឆ្នាំ​២០១៧ ក្រោម​វត្តមាន លោក​សឹុម វុទ្ធា អភិបាលរង តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក​ចាន់ ចេស្តា អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត​។​

​ពិធី​នេះ​រៀបចំ​ដោយ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តកំពត ដោយ​មាន​ការឧបត្ថម្ភ​គាំទ្រ​ពី អង្គការ Sipar ឧកញ៉ា លី​អ៊ាង និង​អង្គការ​ពុទ្ធិក​បណ្ណាល័យ​កម្ពុជា និង​ក៏​មាន​ការចូលរួម​ផងដែរ​ពី​សំណាក់ អស់លោក​ជា​ប្រធាន អនុប្រធាន មន្ទីរ​អង្គភាព​ជំនាញ អាជ្ញាធរ​ដែនដី លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និង​សិស្សានុសិស្ស​ទាំង​២​ភេទ​។​

​លោក ខៀវ រិទ្ធិ​ភ័ណ្ឌ អភិបាល​ស្រុក​ឈូក បានឲ្យដឹងថា​៖ សាលាបឋមសិក្សា​ស្រែព្រីង ស្ថិតក្នុង​ភូមិ​ត្រពាំង​ស្តៅ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត គឺ​ជាប់​តំបន់​តា​កែន​កោះស្លា ស្រកា​នាគ ដែល​ជា​ទីតាំង​មួយ​ប្រកប​ដោយ​ព្រៃឈើ​ស្មុគស្មាញ​បំផុត ជា​កន្លែង​ប្រជាជន​សង់​លំនៅដ្ឋាន​ថ្មី ហើយ​ស្ថិត​នៅ​ដាច់​ឆ្ងាយ​ពី​សាលារៀន​នានា​។​លោក​បាន​បញ្ជាក់ថា​៖ រហូត​ដល់​ថ្ថៃទី​២៣​ខែ​សីហា ឆ្នាំ​២០០៤ ការិយាល័យ​អប់រំ​ស្រុក​ក៏​បាន​ធ្វើ​ការទំនាក់ទំនង ជាមួយ​អង្គការ UNESCO​ដើម្បី​បង្កើត​សាលារៀន​ក្រៅ​ប្រព័ន្ធ​មួយ ក្រោម​កំលាំង​សាមគ្គី​របស់​អាជ្ញាធ​រដែ​ន​ដី សហគម​ន៍​បាន​សង់​អគារ សិក្សា​មួយ​ខ្នង​អំពី​កូនឈើ​ប្រក់​ស្បូវ​មាន​បី​បន្ទប់ ដោយ​ប្រមូល​កុមារ​ឲ្យចូល​រៀ​ន​បាន​ចំនួន​១៥៨​នាក់ ស្រី​៦៧​នាក់​។ លុះ​ដល់​ឆ្នាំ​២០០៥-២០០៦​សាលារៀន​នេះ​ក៏​ត្រូវ​បញ្ចូល​ទៅ​ក្នុង​ក្របខណ្ឌ​រដ្ឋ​ជា​ផ្លូវការ ដែល​មាន​សិស្ស​ចូលរៀន​ចំនួន​២៤១​នាក់ ស្រី​១១២​នាក់ និង​គ្រូ​ក្របខណ្ឌ​រដ្ឋ​ចំនួន​៣​នាក់ នាយក​សាលា​គឺ​លោក ញ៉ែម ដៀង​។​លោក​បាន​បន្តថា ដោយសារ​បច្ចុប្បន្ន​ចំនួន​សិស្ស​ចេះតែ​កើនឡើង​ឥត​ឈប់ឈរ អង្គការ​ពុទ្ធិក​បណ្ណាល័យ​កម្ពុជា​បាន​សាងសង់​អគារសិក្សា​១​ខ្នង​មាន​១​បន្ទប់​សម្រាប់​ដាក់​បណ្ណាល័យ​។​បន្ទាប់មក ក្នុង​ឆ្នាំ​សិក្សា​២០១៣-២០១៤​ដោយ​ឃើញ​ពី​ភាពខ្វះខាត អគារសិក្សា ហើយ​សិស្ស​កាន់តែ​កើនឡើង​រហូត​បែបនេះ នៅ​ថ្ងៃ​ទី ២៥​ខែ​មេសា ឆ្នាំ​២០១៧ អង្គការ សី​ុ​ប៉ា​(Sipar)​ឧកញ៉ា ហៃ លី​អ៊ាង និង​អង្គការ​ពុទ្ធិក​បណ្ណាល័យ​កម្ពុជា​បាន​សាងសង់​អគារ​១​ខ្នង​មាន​៤​បន្ទប់​ដែល​មាន​បណ្តោយ​៣២ គុណ​នឹង​៩​ម៉ែត្រ ធ្វើ​អំពី​បេតុង ដំបូល​ប្រក់​ក្បឿង មាន​បំពាក់ ដោយ​សម្ភារៈ​សិក្សា​គ្រប់​ប្រភេទ ដោយ​ចំណាយ​ថវិកា​សរុប​ចំនួន​៥៦.០៦៨​ដុល្លា អាមេរិក ហើយ​អគារសិក្សា​និង​បណ្ណាល័យ​នេះ ត្រូវបាន​បញ្ចប់​ការ​សាសង់​នៅ​ថ្ងៃទី​២៩​ខែ​សីហា ឆ្នាំ​២០១៧​។​

​មានមតិ​សំណេះសំណាល​ក្នុងឱកាស​នោះ លោក​សឹុម វុទ្ធា អភិបាលរង​ខេត្ត​កំពត បានបញ្ជាក់​ថា​៖ ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​អគារសិក្សា​មួយ​ខ្នង ស្មើ​នឹង​បួន​បន្ទប់​និង​បំពាក់​សម្ភារៈ សង្ហា​រឹម​ជូន​បណ្ណាល័យ ជូន​សាលាបឋមសិក្សា​ស្រែព្រីង នាពេល​នេះ​ពិតជា​មាន​សារសំខាន់​ណាស់ ក្នុង​ការរួមចំណែក​ដោះ​បន្ទុក​ចំណាយ​មួយ​ផ្នែក​របស់​មាតាបិតា​សិស្ស​ដែល​មាន​ជីវភាព​ក្រីក្រ បន្ទុក​ចំណាយ​របស់​សហគមន៍ អាជ្ញាធរ​ដែនដី មន្ទីរអប់រំ និង​ក្រសួង​អប់រំ ក្នុង​ការអភិវឌ្ឍ​សាលារៀន​ដើម្បី​មាន​លទ្ធភាព​គ្រប់គ្រាន់​ថែមទៀត​ក្នុងការ​រក្សា​នូវ​និរន្តរភាព ភាព​គង់វង្ស​នៃ​ការសិក្សា​របស់​សិស្សានុសិស្ស​ដើម្បី​ពង្រឹង​អត្រា​ឡើង​ថ្នាក់​របស់​សិស្សានុសិស្ស ហើយ​កាត់បន្ថយ​អត្រា​ត្រួតថ្នាក់​និង​អត្រា​បោះបង់​ការសិក្សា របស់​សិស្ស ឲ្យបាន​ស្រប​តាម​ចំណុច​ដៅ​របស់​ក្រសួង​អប់រំ ព្រោះ​ថា​សាលា​ដែល​មាន​សម្ភារ​រូបវ័ន្ត​សម្រាប់​បម្រើ​ឲ្យ​ការសិក្សា​បាន​គ្រប់គ្រាន់​នោះ សិស្សានុសិស្ស​នឹង​ទទួលបាន​សេវា​អប់រំ​គ្រប់ៗ​គ្នា​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព ក្នុងទិសដៅ​ឆ្លើយតប​នឹង​គោលនយោបាយ អប់រំ​សម្រាប់​ទាំងអស់គ្នា ទាំងអស់​គ្នា​សម្រាប់​ការអប់រំ​។​

​បន្ទាប់​ពី​សំណេះសំណាល គណៈអធិបតី ក៏​បាន​បំពាក់​គ្រឿងឥស្សរយស​ដល់​សប្បុរ​ស​ជន ជា​តំណាង​អង្គការ​នានា​ដែល​បាន​ចូលរួម​សហការ​កសាង​អគារសិក្សា​និង​បណ្ណាល័យ នៃ​សាលាបឋមសិក្សា​ស្រែព្រីង ស្ថិតក្នុង​ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត និង​កាត់​ខ្សែបូរ សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​តទៅ​៕ ណា​រិទ្ធ​

 

r171208a3 r171208a2 r171208a1 r171208a4 r171208a5 r171208a7 r171208a6 r171208a9 r171208a8

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.