ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦

ប្រជាពលរដ្ឋ​បាន​លើក​បដា​តវ៉ា រារាំង​កម្លាំង​ចម្រុះ​ដែល​ព្យាយាម​ចុះ​វាស់វែង​ដី ឲ្យទៅ​ក្រុមហ៊ុន​ជាន់​លើ​ដី​របស់​ពួកគាត់​ ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កណ្តាល​៖ ប្រជាពលរដ្ឋ​បាន​លើក​បដា​តវ៉ា រារាំង​កម្លាំងចម្រុះ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយ៍កម្ម និង​សំណង់ រួមជាមួយ​អាជ្ញាធរ​ខេត្ត​កណ្តាល ដែល​ព្យាយាម​ចុះ​វាស់វែង​ដី​ចំនួន​៥​ទីតាំង ឲ្យទៅ​ក្រុមហ៊ុន ដែល​ជាន់​លើ​ដី​របស់​ពួកគាត់​។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ពួកគាត់​មាន​ចំនួន​២៩២​គ្រួសារ រស់នៅ​ឃុំ​កណ្តោប ឃុំ​ជើង​កែប និង​សង្កាត់​ព្រែក​ហូរ ខេត្ត​កណ្តាល កាន់កាប់​ដី​របស់​ខ្លួន​ត​តាំងពី​ដូនតា​។
​ក្រោយ​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ ហើយ​មាន​ការ​ប្តឹងផ្តល់​ទៅ​តុលាការ ត្រូវបាន​សាលាដំបូង​ខេត្តកណ្តាល​កាត់​ដី​ឲ្យ​ប្រជាពលរដ្ឋ ឈ្នះ​តាម​សាលក្រម​លេខ​១២​វ និង​បានឲ្យ​កម្លាំងចម្រុះ​ខេត្ត​ចុះ​វាស់វែង​ជូន​ប្រជាពលរដ្ឋ តាំងពី​ឆ្នាំ​២០០៦​។ តែ​ក្រោយ​ការវាស់វែង​រួច មិន​បាន​ចេញ​ប្លង់​ឲ្យ​ពួកគាត់​ទាំង​២៩២​គ្រួសារ​ឡើយ រហូតមកដល់​ឆ្នាំ​២០១៧​នេះ​។​

​ប្រជាពលរដ្ឋ​បន្តថា ស្រាប់តែ​ពេល​នេះ​ខាង​ក្រសួង​រៀបចំ​ដែនដី និង​អាជ្ញាធរ​ជំនាញ នាំគ្នា​មក​ចង់​វាស់វែង​ដី​របស់​ពួកគាត់ ឲ្យទៅ​ខាង​ក្រុមហ៊ុន​ទៅវិញ ទើប​ពួកគាត់​នាំគ្នា​មក​តវ៉ា និង​រារាំង​មន្ត្រី​រៀបចំ​ដែនដី​មិន​ឲ្យ​ចុះ​វាស់​លើដី​គាត់​យ៉ាង​ដូច្នេះ​។​

​ប្រជាពលរដ្ឋ​សំណូមពរ​ទៅ​សម្តេច​ប្រមុខ​ដឹកនាំ និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​ជួយ​រក​យុត្តិធម៌​ជូន​ពួកគាត់​ដែល​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​ផង និង​សំណូមពរ​ឲ្យចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ពួក​គាត់ ដោយ​ស្របច្បាប់​ផង ៕

 

IMG_5963 IMG_5964 IMG_59635

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.