ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​ពលរដ្ឋ​អបអរ​គាំទ្រ​ចំណាត់ការ​ក្តៅ​របស់​ចៅហ្វាយខេត្ត​កណ្តាល​ក្នុង​ការបង្ក្រាប​សៃវៀន ជល់​មាន់​ដុះ​ស្លែ​នៅ​ឃុំ​អរិយ​ក្សត្រ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កណ្តាល ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រមាណ​២០០​នាក់   ដឹកនាំ​ដោយ​លោក  អា៑វ ចំរើន   ស្នងការ​នគរបាល​ខេត្ត កណ្តាល​ក្រោម​បញ្ជា​ផ្ទាល់​ពី​លោក ម៉ៅ ភិ​រណ អភិបាលខេត្ត​កណ្តាល ដោយ​មាន​ការសំរបសំរួល​នីតិវិធី ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​០៤ ខែ​ធ្នូ ២០១៧ បាន​ចុះ​ទៅ​បង្ក្រាប​សង្វៀន​ជល់​មាន់​ដ៏​ធំ និង​បើក​លេង​ដុះ​ស្លែ​យូរ​ឆ្នាំ​មក ហើយ​នៅលើ​ទឹកដី​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល ដែល​អាជ្ញាធរ​មូលដ្ឋាន​មិន​ហា៑ន បង្ក្រាប​ឡើយ ដោយ​ដឹងថា ជា​របស់​ម៉ាប់​អូស្ត្រាលី​កូនប្រសា​រលោក​ហ៊ុន​សាន​ត្រូវ​ជា​បង​ប្រុស​បង្កើត​នាយករដ្ធមន្ត្រី​កម្ពុជា​នោះ​ដែរ​។​
​
ប្រហែល​ជា​ខ្លាច​អំណាច​ក្មួយ​ប្រសារ​នាយករដ្ធមន្ត្រី​នេះ​ហើយ បាន​ជា​អាជ្ញាធរ​ដែនដី​ខ្លះ​រួញ មិន​ហ៊ាន​ងើប​មុខ​ទៅ​អើត​មើល​ឬ​ក្បែរ​ផង​មិនដឹង​?

ទំនងជា​មាន​បើកភ្លើង​ខៀវ​ពី​ឪពុកមា​ជា​នាយករដ្ធមន្ត្រីឬ​ក៏​អាច​មាន​ការរិះគន់​ពី​សំណាក់​មហាជន​ដ៏​ច្រើន​ពី​ការបើក​ល្បែងស៊ីសង​ខុសច្បាប់​មាន់​ជល់ ទើប​សមត្ថកិច្ច​ហ៊ាន​ចូល​ទៅ​បង្ក្រាប​ទីតាំង​នេះ ដោយ​ឃាត់​មនុស្ស​ចំនួន​ជាង​១៥០​នាក់ ដែល​កំពុង​ចូល​លេង​ល្បែង​មួយ​នេះ ត្រូវបាន​ឃាត់ខ្លួន​និង​ព្រមទាំង​ដកហូត​រថយន្ដ​ជាង​៥០​គ្រឿង និង​ម៉ូតូ​ជិត​២០០​គ្រឿង​ផង​ដែរ ។​

​ចំពោះ​ការ​ដែល​សមត្ថកិច្ច​អាជ្ញាធរ​ដែនដី​២​ខេត្ត​គឹ​ខេត្ត​តាកែវ​និង​ខេត្តកណ្តាល​បើក​ការ​វាយ​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​ដែល​មាន​ខ្នង​ក្រាស់ឃ្មឹក​ផ្ទួនៗ​គ្នា​នេះ ធ្វើឱ្យ​កក្រើក​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ហើយ​មាន​ការគាំទ្រ​ពី​បងប្អូន​ប្រជា​ពលរដ្ធ​យ៉ាងខ្លាំង​ចំពោះ​ចំណាត់កា​ររបស់​អាជ្ញាធ​រ​ពិសេស​លោក​អា៑វ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្តាល ។ តែ​វិធានការ​កាន់តែ​ក្តៅ ហើយ​ក៏​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្លាំង ថែម​ទៀត​នោះ គឺ​ប្រសាសន៍​ព្រមាន និង​បញ្ជា​ផ្ទាល់​ពី​សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ឱ្យ តាម​ចាប់​ឈ្មោះ​ម៉ាប់​អូស្ត្រាលី អោយខាងតែបាន ទោះ​ក្នុង​ចំណាត់ការ​បែបណា​ក៏​ដោយ​ដើម្បី​យកមក ផ្តន្ទាទោស​តាមច្បាប់ ព្រោះ​បុគ្គល​ឈ្មោះ ម៉ាប់ នេះ​ថ្លើមធំ​ហា៑ន​យកឈ្មោះ​ក្រុមគ្រួសារ​ត្រកូល ហ៊ុន ទៅ​កាង បើក​សង្វៀន​ជល់​មាន់​ខុសច្បាប់​យ៉ាង​គឃ្លើន​ធ្វើអោយប៉ះពាល់​កិត្តិយស​យ៉ាងខ្លាំង ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.