ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​រដ្ឋ​បាល​ខេត្ត​កំពត បើក​ធ្វើ​វេទិកា​ពិគ្រោះ យោបល់ ស្ដីពី ការកសាង​កម្មវិធី​វិនិយោគ បី​ឆ្នាំ​រំកិល​ខេត្ត​(២០១៨-២០២០)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​)៖ កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧ រដ្ឋបាល​ខេត្ត​កំពត បាន​បើក​ធ្វើ​អង្គ​វេទិកា​ពិគ្រោះ​យោបល់់​ស្ដីពី ការកសាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​របស់​ខេត្ត​(២០១៨-២០២០)​មាន​រយៈពេល​ពេញ​មួយ​រសៀល​និង​មាន​អ្នកចូលរួម​ពី​សំណាក់​មន្ត្រី​រដ្ឋបាល​ថ្នាក់​ខេត្ត ក្រុង ស្រុក មន្ទីរ​អង្គភាព​ជំនាញ​តំណាង​អង្គការ​ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៉ីវិល វិស័យ​ឯកជន និង​អ្នកពាក់ព័ន្ធ​នានា​ក្នុង​ខេត្ត​ផ្សេង​ទៀត​ផង​ដែរ​។

​អង្គ​វេទិកា​នេះ​ធ្វើឡើង ក្នុង​គោលបំណង​ដើម្បី បង្ហាញ​ពី​ទស្សនៈ​សម្របសម្រួល​និង តម្រូវការ​អភិវឌ្ឍន៍​ព្រមទាំង​លទ្ធភាព​ថវិកា ពី​គ្នា​ទៅវិញទៅមក ដោយ​តម្លាភាព និង​អាច​ឈានទៅដល់ ឲ្យ​ការវិនិយោគ​ក៏ដូចជា​ការអភិវឌ្ឍន៍​នៅតាម មូលដ្ឋាន​ទូទាំង​ខេត្ត ប​ន្ស៉ី នូវ​តម្រូវការ​អភិវឌ្ឍ​ន៍​ទាំងនេះ​ជាមួយ​គម្រោង និង​ធនធាន​ដែល​មាន​សម្រាប់ ឈាន​ដល់់​ការឆ្លើយតប​និង​តម្រូវការ របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ប្រកបដោយ​ប្រសិទ្ធភាព​។

​មានប្រសាសន៍ ក្នុង​កិច្ច​ដឹកនាំ​អង្គ​វេទិកា​នេះ លោក ស្រី យូ សុគន្ធ អភិបាលរង​ខេត្ត​បានចាត់់់់ទុក​អង្គ​វេទិកា​នេះ​ពិតជា​មាន​សារសំខាន់ និង​បាន​កោត សរសើរ​ចំពោះ​មន្ក្រ្តី ក្រុម​ការងារ​កសាង ផែនការ ថ្នាក់​ខេត្ត និង​ថ្នាក់ ស្រុក ក្រុង​ដែល​បាន​ខិតខំ​យកចិត្តទុកដាក់ នូវ​ស្មារតី ទទួលខុសត្រូវ រៀបចំ​កម្មវិធី​វិនិយោគ​បី​ឆ្នាំ រំកិល រហូត​បាន​សម្រេច​ដែល​បាន​កំពុង​ដំណើរការ រៀបចំ​វេទិការ​ពិគ្រោះ យោបល់​ស្ដីពី ការកសាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល ខេត្ត​នា​ពេល​នេះ​។​

​លោកស្រី​ ​យូ សុគន្ធ ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​បណ្ដា​មន្ទីរជំនាញ អង្គភាព​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍​នានា ព្រមទាំង​បាន​ស្នើឲ្យ​បង្កើន​ការចូលរួម​សហការ និង​ផ្ដល់​ការគាំទ្រ​ឲ្យបាន​ពេញលេ​ញ​តាម​លទ្ធភាព​ធនធាន​មាន បន្ថែមទៀត​ជាមួយ​រដ្ឋបាល ថ្នាក់មូលដ្ឋាន ។ ដើម្បី​លើកទឹកចិត្ត​ដល់​ថ្នាក់​រដ្ឋបាល ក្រុង ស្រុក ឃុំ​សង្កាត់​ទាំងអស់នោះ សំដៅ​បង្កើន​កិច្ចអភិវឌ្ឍន៍​ឲ្យមាន​ការរីកចម្រើន​បន្ថែម​ទៀត ឆ្លើយតប​បាន​តាម​តម្រូវការ នៅ​មូលដ្ឋាន​ស្របតាម​គោលនយោបាយ ក្នុង​ការកាត់បន្ថយ ភាពក្រីក្រ​ប្រជាពលរដ្ឋ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

​សូម​ជំរាប​ដែរ​ថា​៖​តាម​តារាង​សង្ខេប​នៃ​គម្រោង​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត​កំពត​(២០១៨-២០២០) សរុប​ទាំង​នៅ​ថ្នាក់ រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់​ទូទាំង​ខេត្ត មាន​ចំនួន ៤​ផ្នែក​ធំៗ​។  ក្នុងនោះ​មាន​ផ្នែក​សេដ្ឋកិច្ច  ផ្នែក​សង្គមកិច្ច ផ្នែក​ធនធានធម្មជាតិ បរិស្ថាន និង​ការ​បន្សាំ​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ផ្នែក​រដ្ឋបាល  សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ដែល​មាន​ចំនួន​សរុប​ស្មើនឹង ៣០១៨ គម្រោង ហើយ​នឹង​តម្រូវការ ថវិកា​ប៉ាន់ស្មាន​ប្រមាណ​ជាង​១១៨​ពាន់​៤​រយ​៩​លាន​រៀល ។  តែ​លទ្ធភាព ថវិកា​ដែល​មាន​ប្រមាណ​ត្រឹមតែ​ជាង​៤២​ពាន់​៧​រយ​៣៥​លាន​រៀល​ប៉ុណ្ណោះ​ក្នុង​ពេល​ដាក់​ពិគ្រោះ​យោបល់​នៃ​អង្គ​វេទិកា​នេះ​។​/ ណា​រិទ្ធ​

 

d171201a1

d171201a2

d171201a3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.