ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ

ញ​តិ្ត​គាំទ្រ របស់​ថ្នាក់ដឹកនាំ​មន្ត្រី​កងកំលាំង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កែប​)៖ លោក​ឧត្តមសេនីយ៍ទោ អីុង សំអុល ស្នងការ​នគរបាល​ខេត្ត​កែប កាលពី​ថ្ងៃ​ទី​១៥​ខែវិច្ឆិកា ឆ្នាំ​២០១៧ បាន​ធ្វើ​ញ​តិ្ត​គាំទ្រ​នូវ​ប្រសាសន៍​ទាំងស្រុង របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណស​ចក្រ​កម្ពុជា ដែល​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល អាស៊ាន កាលពី​ថ្ងៃ​ទី​១៣​ខែវិច្ឆិកា ឆ្នាំ​២០១៧​នៅ​ទីក្រុង​ម៉ានីល សាធារណរដ្ឋ​ហ្វីលីពីន​។​

​ក្នុងន័យ​នោះ បានបញ្ជាក់​ថា​៖​ក្នុង​នាម​ថ្នាក់ដឹកនាំ និង​មន្ត្រី​កងកំលាំង​នគរបាលជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប សូម​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ប្រសាសន៍​ដ៏​ថ្លៃថ្លា​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​៥ រំ​ឮ​ក​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ នៃ​ទំនាក់ទំនង​កិច្ចសន្ទនា​អាស៊ាន អាមេរិក កាលពី​ថ្ងៃ​ទី​១៣​ខែវិច្ឆិកា ឆ្នាំ​២០១៧​នៅ​ទីក្រុង​ម៉ានីល សាធារណរដ្ឋ​ហ្វីលីពីន​។​

​ប្រសាសន៍​ដ៏​ថ្លៃថ្លា ប្រកប​ដោយ​អត្ថន័យ​ជ្រាលជ្រៅ​នេះ សម្រាប់​ប្រជាជាតិ​កម្ពុជា ក៏ដូចជា ប្រជាជាតិ​នៅលើ​សកលលោក​ដែល​ចង់​រស់នៅ​ក្នុង​សន្តិភាព​និង​ការអភិវឌ្ឍន៍ របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ នៅ​វេទិកា អន្តរជាតិ​កន្លង​ទៅ​ថ្មីៗ​នេះ ពិតជា​ត្រូវបាន​គោរព​ដ៏​ធំធេង ទូលំទូលាយ​បំផុត ក្នុង​ការតស៊ូ មតិ​តាមផ្លូវ​ការទូត​ដ៏​វាងវៃ និង​បិុន​ប្រសព្វ​ដើម្បី​ជា​ផលប្រយោជន៍​រួមរប​ស់​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា​ទាំងមូល ក៏ដូចជា​ដើម្បី​ផលប្រយោជន៍​ប្រជាជាតិ​រួម​ក្នុង​សកលលោក​ទាំងមូល​ផងដែរ​។ សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍន៍ របស់​សង្គមជាតិ​មួយ​អាច​ធានាបាន​និរន្តរភាព​ដរាបណា ឯករាជ្យ​និង​អធិបតេយ្យភាព​ជាតិ​ត្រូវ​ទទួលបាន​នូវ​ការ ការពារ ការគោរព និង​មិន​មាន​ការ​លូកលាន់​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​។ បទពិសោធន៍​ពី​បណ្តា​ប្រទេស​មួយចំនួន ដែល​រងគ្រោះ​ដោយសារ​សង្គ្រាម ការបែកបាក់​ជាតិ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះថ្នាក់ ខ្លោចផ្សា មាន​សង្គ្រាម​សី​ុ​វិល​រាំ​រ៉ៃ គឺ​ដោយសារតែ​ការ​សាបព្រោះ​នូវ​មនោគមន៍វិជ្ជា និង​ការ​លូក​ដៃ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​ពី​មជ្ឈដ្ឋាន​មហា​ប្រទេស​ខាងក្រៅ​យ៉ាង​ពិតប្រាកដ​។ បទពិសោធន៍​ដ៏​អាក្រក់​នេះ បាន​រំ​ឮ​ក​ឲ្យ​យើងខ្ញុំ​ទាំងអស់គ្នា​ចងចាំ​និង​ប្តេជ្ញាចិត្ត បន្ត​ចូលរួម​គាំទ្រ ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​ដែល​មាន សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដ៏​ឆ្នើម​បំផុត និង​ប្តេជ្ញាចិត្ត​ប្រឆាំង​ដាច់ខាត ផែនការ​ឧបាយកល មហិច្ឆិតា ការជ្រៀតជ្រែក ពី​ខាងក្រៅ ដែល​ប៉ុនប៉ង​បំផ្លិចបំផ្លាញ សន្តិសុខ សន្តិភាព​ជាតិ របស់​យើងទាំងអស់គ្នា​ឲ្យបាន​ជា​ដាច់ខាត​។​

​យើងខ្ញុំ​ទាំងអស់គ្នា សូម​បញ្ជាក់​ជា​ថ្មី​ម្តងទៀត​ថា និង​ខិតខំ​អនុវត្តន៍​ឲ្យបាន​ល្អ តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី គោរព​អនុវត្តន៍ តាម​គោលការណ៍​ដឹកនាំ​របស់​ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ គណៈបញ្ជាការ​ឯកភាព​ខេត្ត ដើម្បី​ថែរក្សា សុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ របៀបរៀបរយ​សង្គម ក្នុង​មូលដ្ឋាន​ឲ្យបាន​លទ្ធផ​ល​វិជ្ជមាន​មិនខានឡើយ​។​/ ណា​រិទ្ធ​
​

 

i171117r12

i171116r4 (1) i171116r4 (2) i171116r4 (3)

i171117r11

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.