ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ

ពិធី​ចែក​កង់ សម្ភារ​សិក្សា និង​សំលៀក​បំពាក់​ដល់​កុមារ​អាយុ​ក្រោម​១៥​ឆ្នាំ នៅ​សាលាបឋមសិក្សា​អំពេ​ង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កែប​)៖ ពិធី​ចែក​កង់ សម្ភារ​សិក្សា និង​សំលៀក​បំពាក់​ដល់​កុមារ អាយុ​ក្រោម​១៥​ឆ្នាំ នៃ​គម្រោង​ទប់ស្កាត់ ដកហូត​ពលកម្ម​កុមារ លើ​វិស័យ​នេសាទ ស្រែអំបិល នៅ​ខេត្ត​កែប​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្ថិត​ក្នុង​បរិវេណ​សាលាបឋមសិក្សា​អំពេ​ង ក្នុង​ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កេែប លោក​នុត សោភ័ណ តំណាង​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​អនុប្រធាននាយកដ្ឋាន​ការងារ​កុមារ  និង​លោក លោកស្រី ប្រធាន​អនុប្រធាន​មន្ទីរ​ពាក់ព័ន្ធ​នានា កងកំលាំងប្រដាប់អាវុធ អភិបាលស្រុក អាជ្ញាធរ​ក្នុង​តំបន់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​អាណាព្យាបាល​ផងដែរ​។​

​លោឌិត ឡាយ​ហ៊ាក ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​កែប បានឲ្យដឹងថា​៖ ពលកម្ម​កុមារ​គឺជា​បញ្ហា​មួយ​ដែល​យើង​ត្រូវ​ដោះស្រាយ ពលកម្ម​កុមារ​ក៏​បាន​ធ្វើឲ្យ​កុមារ​បាត់បង់​ការសិក្សា ធ្វើឲ្យ​កុមារ​ក្រិ​ន ធ្វើឲ្យ​កុមារ​ខូច​កាយសម្បទា ធ្វើឲ្យ​កុមារ​ជួប​ហានិភ័យ​ផ្សេងៗ និង​បាន​ធ្វើឲ្យ​កុមារ​បោះបង់​ការសិក្សាអប់រំ​។​កន្លងមក​ខេត្ត​កែប​បាន​ទទួល​គម្រោង​លុបបំបាត់​រាល់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត នៃ​ពលកម្ម​កុមារ​ពី​អង្គភាព​ពលកម្ម​អន្តរជាតិ​(ILO/IPEC)២​ដំណាក់កាល​រួចមកហើយ​។​លុបបំបាត់​រាល់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ​លើ​វិស័យ​នេសាទ​មាន​រយៈពេល​២០​ខែ ចំនួន​១០​ភូមិ គោលដៅ​បាន​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​២០​ខែ​មេសា ឆ្នាំ​២០១៦​រហូត​ដល់​ថ្ងៃ​២០​ខែ​ធ្នូ ឆ្នាំ​២០១៧​។​លោក​បាន​បន្តថា ក្រោម​គម្រោង​កម្មវិធី ឆ្ពោះទៅរក​ការបង្កើត​ខេត្ត​គំរូ សម្រាប់​ខេត្ត​នានា និង​ដោយ​មាន​ការគាំទ្រ​ពី​សំណាក់​លោក​អភិបាលខេត្ត​និង​មាន​ការទទួលខុសត្រូវ​ខ្ពស់​ពី​ស្ថាប័ន​ពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាល បណ្តាញ​សង្គម​សី​ុ​វិលផង​នោះ អង្គការ​ពលកម្ម​អន្តរជាតិ​(ILO/IPEC)​បាន​កំណត់​យក​ខេត្ត​កែប ជា​ខេត្ត​គំរូ​សម្រាប់​ខេត្ត​នានា ក៏​ដូចជា​ក្នុង​តំបន់​ការលុបបំបាត់​រាល់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមា​រ​គ្រប់​វិស័យ​ក្នុង​ខេត្ត​កែប​ឲ្យអស់​នៅ​ចុងឆ្នាំ​២០១២​។​លោក​ប្រធាន​មន្ទី​បាន​បញ្ជាក់ថា ក្នុង​ពិធី​នេះ​រាជរដ្ឋាភិបាល និង​តាមរយៈ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ផ្តល់​កង់​ចំនួន​៨០​គ្រឿង សម្ភារ​សិក្សា និង​សំលៀកបំពាក់​សិស្សានុសិស្ស​ផង​ដែរ​។​

​មានមតិ​សំណេះសំណាល ក្នុង​ពេល​នេះ លោក​កែន សត្ថា អភិបាលខេត្ត​កែប ក៏​បាន​ក្រើនរំលឹក​ដល់​អាណាព្យាបាល​សិស្ស​ទាំងអស់ កុំ​ប្រើ​កូនចៅ​ធ្វើ​ពលកម្ម​ធ្ងន់ធ្ងរ ដោយ​ត្រូវ​ជម្រុញ​ដល់​កូន​ដែល​ជា​កុមារ​ទៅ​រៀនសូត្រ​ឲ្យបាន​ទៀងទាត់​គ្រប់ៗ​គ្នា ព្រោះ​កន្លងមក​កូនចៅ​ដែល​មិន​បាន​ចូលរៀន ភាគច្រើន​ព្រោះ​តែ​កត្តា​ជីវភាព ដូចជា​ខ្វះ​មធ្យោបាយ​ធ្វើដំណើរ​ជាដើម​។​ដូច្នេះ​ដើម្បី​ជម្នះ​នូវ​ឧបសគ្គ​ខាង​លើ​នេះ រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​បំផុត លើ​បញ្ហា​សិក្សា​របស់​កុមារា កុមារី ដោយ​បាន​កសាង​សាលារៀន​គ្រប់​ទីកន្លែង ស្ថិត​គ្រប់​តំបន់ សម្រាប់ឲ្យ​ប្រជាពលរដ្ឋ​មាន​លទ្ធភា​ព​នាំ​កូន ចៅ​ទៅ​សិក្សា​ក្រេប​យក​ចំណេះវិជ្ជា​ជា​មូលដ្ឋាន​។​លោក​ថា ប​ច្ច​ប្បន្ន​នេះ​នៅ​ទីណា​ក៏​មាន​សាលារៀន​ដែរ ចឹង​ហើយ​មិន​ថា​ទីប្រជុំជន ឬ​ទីជនបទ​មាតាបិតា អាណា​ព្យាបាល​ទាំងអស់​សូម​បញ្ឈប់​កុំ​ឲ្យមាន​ពលកម្ម​កុមារ ដោយ​បង្វែ​ប​កិច្ចការ​នេះ​សម្រាប់ឲ្យ​កុមារ​ចូលរៀន​ឲ្យបាន​គ្រប់ៗ​គ្នា ព្រោះ​ពេល​នេះ​កុមារ​តូចៗ​ត្រូវបាន​កង់​សម្រាប់​ជា​មធ្យោបាយ​ហើយ គឺ​គ្មាន​ពិបាក​ដូច​គ្រា​មុន​ឡើយ​។​ម្យ៉ាងទៀត​តាម​មូលដ្ឋាន​និមួយៗ សាលារៀន​ក៏​ត្រូវបាន​សម្តេច​តេជោ ហ៊ុន សែន កសាង​នៅ​គ្រប់​ទីកន្លែង​នៅក្បែរ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ សម្រាប់​ជា​កាដូ​ដ៏​មាន​សារប្រយោជន៍​បំផុត​ដល់​កុមារ​គ្រប់​ស្រទាប់​បាន​ចូល​សិក្សា​យក​ចំណេះដឹង​ជា​មូលដ្ឋាន​។​

​ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត ក៏​បាន​ចែក​កង់ សម្ភារ​សិក្សា ព្រមទាំង​សំលៀក​បំពាក់​ដល់​កុមារ និង​ឧបត្ថម្ភ​ថវិកា​មួយចំនួន ដល់​អាណាព្យាបាល​សិស្ស ដែល​មក​ចូលរួម​ក្នុង​ពិធី​នេះ​ផង​ដែរ​។​/
​ណា​រិទ្ធ​
​

 

i171116r4a1 i171116r4a (2) i171116r4a2 i171116r4a (4) i171116r4a (5) i171116r4a (6) i171116r4a (7) i171116r4a (8)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.