នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាលាខណ្ឌដូនពេញ បានរៀបចំពិធីសំណេះ សំណាលជាមួយកងកម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌដូនពេញ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ មេបញ្ជាការមូលដ្ឋានអាវុធហត្ថ អធិការនគរបាលខណ្ឌ កងកម្លាំងប្រជាការពារ និងមន្ត្រី ក្រោមឱវាទទាំងអស់ ដើម្បីដាក់ចេញនូវផែន ការចាំបាច់ផ្សេងៗ ទៅដល់កង កម្លាំងទាំងអស់អោយ យកចិត្តទុកដាក់ និងអនុវត្តន៏ ការងារទៅតាមបទបញ្ជា អោយបានល្អដើម្បីថែររក្សា អោយបានដាច់ខាតនូវសុខ សន្តិភាព ស្ថេរភាពសង្គម ជូនបងប្អូនប្រជាពលរដ្ឋ ពិសេសគឺមិនអនុញ្ញាតិឲ្យ មានការជួបជុំប្រមូលផ្តុំគ្នាធ្វើការតវ៉ាក្នុងថ្ងៃទី១៦វិច្ឆុកា ២០១៧ ដែលជាថ្ងៃ តុលាការកំពូលបើកសវនាការ លើសំណុំរឿងបណ្តឹងរំលាយគណបក្សសង្គ្រោះជាតិ ទោះក្នុងទ្រុងទ្រាយតូច ឬ ធំក៏ដោយគឺត្រូវតែចាត់ការ បង្ក្រាបដោយគ្មានការយោគយល់ឡើយ ។
ក្នុងឱកាសនេះដែរ លោក សុខ ពេញវុធ អភិបាល ខណ្ឌដូនពេញ ក៏បានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងភេសជ្ជៈ ព្រមទាំងថវិកាមួយចំនួនដល់ប្រជាការពារ ខណ្ឌ និងនគរបាល អាវុធហត្ថ ការិយាល័យសណ្តាប់ ធ្នាប់ខណ្ឌ ផងដែរ ៕







