ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​កែប អាណ​តិ្ត​ទី​២ ឆ្នាំ​ទី​៤​សម្រាប់​ស្រុក​ដំណាក់​ចង្អើរ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កែប​)៖ វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ខេត្ត អាណ​តិ្ត​ទី​២ ឆ្នាំ​ទី​៤ សម្រាប់​ស្រុក​ដំណាក់​ចង្អើរ ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅក្នុង​បរិវេណ​វត្តភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ក្រោម​វត្តមាន លោក សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​កែន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ​គ្រប់​អង្គភាព កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ផងដែរ​។​

​ចំពោះ​វេទិកា​នេះ ក្នុង​គោលបំណង សំដៅ​ការលើកកម្ពស់​ការ​រស់​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដូច​ជា​សំណូមពរ ពី​បញ្ងា​ប្រឈម​ផ្សេងៗ ហើយ​វេទិកា​នេះ​អ្នកចូលរួម​អាច​និយាយ​ត្រឹមតែ​ចំណុច​ពាក់ព័ន្ធ​របៀបវារៈ ដោយ​មិន​អនុញ្ញាត​ឲ្យ​និយាយ​ពាក់ព័ន្ធ​នឹង​ការងារ​នយោបាយ​ឡើយ​។​ហាម​ប្រើ​សំដី​មិន​សមរម្យ ពាក្យ​អសុរោះ មាន​លក្ខណៈ​វាយប្រហារ ជេរប្រមាថ​ចំពោះ​បុគ្គល​កំពុង​មាន​វត្តមាន​ឬ​អវត្តមាន ហើយ​អ្នកសម្របសម្រួល​ត្រូវ​ធានា​ឲ្យ​ប្រជាពលរដ្ឋ ទទួលបាន​ឱកាស​ស្មើៗ​គ្នា​ក្នុងកាេច​ញ្ចេ​ញមតិ​។​

​ក្នុង​វេទិកា​នេះ លោក សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បានឲ្យដឹងថា បច្ចុប្បន្ន​រដ្ឋបាល​ខេត្ត​បាន​យកចិត្តទុកដាក់​អនុវត្ត​ទៅតាម​គោលការណ៍​រដ្ឋបាល​ឯកភាព ស្របច្បាប់ ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ច្បាប់​ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស ចរាចរ​ណែនាំ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ ចូលរួម​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​តាម​គោលការណ៍​អភិវឌ្ឍន៍​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ សំដៅ​ធានាបាន​នូវ​អភិបាលកិច្ច​ល្អ សមធម៌ បរិយាប័​ន្ន យុតិ្ត​ធម៌​សង្គមនិង​ការអភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព រក្សា​បាន​សុខ​សុវត្ថិភាព ដោះស្រាយ និង​ផ្តល់​សេវា​ទាន់ពេលវេលា​នូវ​បញ្ហា​សំណើរ សំណូមពរ សំដៅ​លើកកម្ពស់​ជីវភាព សុខមាលភាព​របស់​ប្រជាពលរដ្ឋ កាត់បន្ថយ​ភាពក្រីក្រ​។​

​លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បានបញ្ជាក់​ថា​៖ ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ រដ្ឋបាល​ខេត្ត​បាន​យកចិត្តទុកដាក់​ដោយ​ផ្តោត​លើ ការពង្រឹង ការពង្រីក​សេវាកម្ម និង​គោលដៅ​ទេសចរណ៍ ប្រព័ន្ធ​គមនាគមន៍ ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត ប្រព័ន្ធធារាសាស្ត្រ ការលើកកម្ពស់​ផលិតកម្ម កសិកម្ម ជម្រុញ​យន្តការ​គ្រប់គ្រង​មូលដ្ឋាន​ផលិតផល​កសិផល សិប្បកម្ម ឧស្សាហកម្ម​ខ្នាតតូច ពង្រឹង​ការប្រើប្រាស់​មាត្រា​សាស្ត្រ​ឲ្យបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស និ​ជម្រុញ​ការផលិត​អំបិល​ឲ្យបាន​ទាំង​បរិមាណ និង​គុណភាព ពង្រីក​បណ្តាញ​អគ្គិសនី​ដោយ​ធានា​គុណភាព​នៃ​ការប្រើប្រាស់​។​

​លោក​បាន​គូសបញ្ជាក់ថា រដ្ឋបាលខេត្ត នឹង​បន្ត​លើកកម្ពស់​សុខន​មាល​ភាព​ប្រជាពលរដ្ឋ​តាមរយៈ​ការទប់ស្កាត់​និង​ការកាត់បន្ថយ​ជំងឺឆ្លង ជំងឺអេដស៍​បង្កើន​ការយល់ដឹង​ស្ត្រី​អំពី​សេវា​សង្គម ដោយ​យកចិត្តទុកដាក់​លើ​កិច្ច​ការពារ​ជន​ងាយ​រងគ្រោះ ជា​ពិសេស​កុមារ និង​ស្ត្រី លើកកម្ពស់​គុណភាព​អប់រំ កាត់បន្ថយ​ការ​បោះបង់​ការសិក្សា​នៅ​ថ្នាក់មធ្យមសិក្សា​ឲ្យនៅ​ក្រោម​១០%​តាម​គោលការណ៍​របស់​ថ្នាក់ជាតិ បណ្តុះបណ្តាល​លើ​ជំនាញ​បន្ថែម មាន​សីលធម៌​ល្អ រក្សាបាន​នូវ​វប្បធម៌​ទំនៀមទម្លាប់​ដ៏​ផូរផង់​។​

​ដោយឡែក លោក​ឧត្តមសេនីយ៍ទោ អ៊ឹង សំអុល ស្នងការ​នគរបាល​ខេត្ត​កែប បាន​លើកឡើង​ថា​៖ កន្លងមក​លោក​ក៏​បាន​ជម្រុញ​ដល់​សមត្ថកិច្ច​ដែនដី ធ្វើ​រដ្ឋបាល ដោយ​ឲ្យកម្លាំង​កោះហៅ​មុខសញ្ញា​ពាក់ព័ន្ធ​សារជាតិ​ញៀន មក​ពិនិត្យ​ទឹកនោម​ជា​បន្តបន្ទាប់ និង​ចាត់​វិធានការ​យ៉ាង​ហ្មត់ចត់ ក្នុង​ការទប់ស្កាត់ មិនឲ្យ​មាន​ការរីក​រាលដាល​នូវ​បទល្មើស​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​របស់​យើង​នោះឡើយ​។​/
​ណា​រិទ្ធ

 

 

i171115r3a i171115r3-(5) i171115r3-(4) i171115r3-(3) i171115r3b i171115r3-(1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.