ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ

រថយន្ត​ដឹកទំនិញ​ពីរ​គ្រឿង​ព្រលះ​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​ទាំងសងខា​ង​រងរបួស​ធ្ងន់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣​ព្រលឹងចុងសក់​គ្រប់ៗ​គ្នា ខណៈ​មាន​រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង លាន់​ស្នូ​យ៉ាង​កក្រើក​ក្នុងទិសដៅ​ផ្ទុយគ្នា បណ្តាលឲ្យ​តែកុង​រថយន្ត​ទាំងស​ងខាង​ទទួល​គ្រោះថ្នាក់​យ៉ាង​ដំណំ​ផងដែរ​។​

​ហេតុការណ៍​ដ៏​ព្រឹព្រួ​ចនេះ បាន​កើតឡើង​ត្រង់ចំណុច​មុខ​ផ្លូវ​ចូល​ផែ​វិញ​ហ៊ួ​រ ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​១២ ស្ថិតក្នុង​ភូមិ​កោះ​តូច ស្រុក​ទឹកឈូ ខេត្ត​កំពត កាលពី​វេលា​ម៉ោង​០៥​និង​១៥​នាទី ទៀប​ភ្លឺ ថ្ងៃទី​១០​ខែវិច្ឆិកា ឆ្នាំ​២០១៧ រវាង​រថយន្ត​សណ្តោង​(​ខ្នាត​ធំ​)​និង​រថយន្ត​ដឹកទំនិញ ប្រភេទ​មធ្យម​។​

​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់​ក្បែរ​ទីតាំង​កើតហេតុ​បាន​និយាយថា មុន​ពេល​ប៉ះទង្គិច​គ្នា គេ​ឃើញ​រថយន្ត​ខ្នាត​ធំ​ប្រភេទ​សណ្តោង បោះពួយ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​ដ៏​កក្រើក លុះ​មកដល់​ចំណុច​គ្រោះថ្នាក់​ដែល​ជា​ចំណុច​ផ្លូវ​រាង​ដង​នង្គ័ល ស្រាប់តែ​រថយន្ត​ធុន​ធំ​នេះ​រេ​ចង្កូត​ទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត ចៃដន្យ​រថយន្ត​ដឹកទំនិញ​មួយគ្រឿង​ទៀត​បោះពួយ​មក​ពី​លិច​ទៅ​កើត​ក្នុង​ទិសដៅ​បញ្ច្រាស ដោយ​ពេល​នោះ​ទំនង​គេច​មិន​ទាន់​ក៏​ព្រលះ​គ្នា​ចំ​ពីមុខ​ពេញទំហឹង​លាន់​ឮ​ដូច​ផ្ទុះ​គ្រាប់បែក បណ្តាល​ឲ្យ​អ្នកបើកបរ​ទាំងសងខា​ង​រងរបួស​ធ្ងន់ធ្ងរ​ផងដែរ​។​ប្រភព​បាន​បន្តថា ការប៉ះទង្គិច​គ្នា​យ៉ាងដំណំ​នេះ សង្ស័យ​បង្កឡើង​ដោយសារ​អ្នក​បញ្ជា​ចង្កូត​រថយន្ត​ខ្នាត​យក្ស​ងងុយដេក​ភ្លេច​កាច់ចង្កូត ទើប​ជ្រុល​ទៅ​បុក​គ្នា​ទាំង​កំរោល​បួន​ជ្រុង​បែបនេះ​។​

​ទាក់ទិន​នឹង​ករណី​គ្រោះថ្នាក់​ខាងលើ សមត្ថកិច្ច​មូលដ្ឋាន​បានឲ្យដឹងថា ហេតុការណ៍​នេះ អាច​ផ្តើមឡើង​ដោយសារ​ភាគី​រថយន្ត​ខ្នាត​ធំ​មាន​សណ្តោង​កន្ទុយ បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន ជួនកាល​អាច​ដេក​លក់​មួយភាំង ទើប​ភ្លេច​បង្វិល​ចង្កូត ហើយ​រថយន្ត​នោះ​ក៏​រេ​ទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត គាប់​ជួន​មាន​រថយន្ត​ដឹកទំនិញ​ប្រភេទ​ធុន​មធ្យម​បោះពួយ​មកពី​លិច គេច​មិន​ផុត​ក៏​បុក​គ្នា​ប្រាវ​តែម្តង​។​សមត្ថកិច្ច​បាន​បញ្ជាក់​ទៀតថា ក្នុង​ហេតុការណ៍​នេះ​ភាគី​អ្នកបើកបរ​ទាំងសងខាង​សុទ្ធតែ​រងរបួស​ធ្ងន់​ដូចគ្នា ហើយ​កៀប​ជាប់​ក្នុងកា​ប៊ិន​រថយន្ត ត្រូវបាន​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ជួយ​អន្តរាគមន៍ គាស់​យក​ចេញ ហើយ​បញ្ជូន​ទៅ​សង្គ្រោះ​អាយុជីវិត​ភ្លាមៗ​នៅ​ឯ​មន្ទីរពេទ្យ​។​

​បច្ចុប្បន្ន​រថយន្ត​បង្កហេតុ​ទាំង​ពីរ​គ្រឿង ត្រូវបាន​កម្លាំង​ជំនាញ​អូស​យកទៅ​រក្សាទុក ដើម្បី​ដោះស្រាយ​គ្នា​តាម​នីតិវិធី​។​/
​ណា​រិទ្ធ​
​

 

img20171111re4 (1) img20171111re4 (2) img20171111re4 (3) img20171111re4 (4)

Filed in: គ្រោះថ្នាក់​ចរាចរណ៍

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.