ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

អាជ្ញាធរ​ស្រុក​កំពង់ត្រាច ធ្វើ​ពិធី​សូត្រមន្ត​រំដោះគ្រោះ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣​ដើម្បី​បញ្ជៀ​ស​កុំឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ នេះ​ជា​លើកទីមួយ​ហើយ ដែល​អាជ្ញាធរ​ស្រុក​កំពង់ត្រាច ចាប់ផ្តើម​ធ្វើ​ពិធី​សូត្រមន្ត​រំដោះគ្រោះ នៅតាម​ដងផ្លូវ​សាធារណៈ​ដែល​កន្លងមក​ធ្លាប់​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់ បណ្តាល​ឲ្យ​អ្នកដំណើរ​ស្លាប់​និង​របួស​ដ៏​ច្រើន​ករណី​រាប់មិនអស់​។​

​ក្នុង​ពិធី​សូត្រមន្ត​ដែល​បាន​ធ្វើឡើង​តាម​ប្រពៃណី​សាសនា នៅ​ព្រឹក​ថ្ងៃទី​១០​ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ គេ​សង្កេតឃើញ​វត្តមាន លោក​ង៉ែត សុផល អភិបាលរង​ស្រុក​កំពង់ត្រាច ដែល​ទើប​ចូលកាន់​តំណែង​ថ្មី រួមជាមួយ​នឹង​អាជ្ញាធរ​មូលដ្ឋាន បាន​និមន្ត​ព្រះសង្ឃ​ចំនួន​៤​អង្គ ធ្វើ​ពិធី​សូត្រមន្ត​រំដោះ​គ្រោះកាច ចង្រៃ នៅលើ​កំណាត់​ផ្លូវ​មួយ​នេះ ដែល​កន្លង​ធ្លាប់​កើត​ហេតុការណ៍​ដ៏​អាក្រក់​ផ្ទួនៗ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​អ្នកដំណើរ​តាម​មធ្យោបាយ​គ្រប់​ប្រភេទ ស្លាប់​និង​របួស​ជាច្រើន​នាក់​។​ជាមួយ​នឹង​ការរៀបចំ​ពិធី​ដ៏​កម្រ​នេះ ក៏​មាន​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ចូលរួម​យ៉ាងច្រើន​កុះករ ដោយ​បាន​ធ្វើ​ពិធី​ដង្ហែ ចាប់​ពី​ភូមិ​កំពង់ត្រាច​ទី​២ រហូត​ដល់​ខ្លោងទ្វារវត្ត​កំពង់​ក្រញូង ដែល​មាន​ចំងាយ​ផ្លូវ​រាប់ពាន់​ម៉ែត្រ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា កំណាត់​ផ្លូវ​ចាប់​ពី​ទីប្រជុំជន​ស្រុក​កំពង់ត្រាច ឆ្ពោះ​ទៅ​ខ្លោងទ្វារវត្ត​កំពង់​ក្រញូង នៃ​ភូមិសាស្ត្រ​ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត ដែល​មាន​ប្រវែង​ប្រមាណ​ជាង​៤​គីឡូម៉ែត្រ គឺជា​កំណាត់​ផ្លូវ​តែង​កើត​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់​ជាង​គេ ក្នុង​អាច​ក្រ​ខេត្ត​កំពត ហើយ​ករណី​កើតឡើង​ភាគច្រើន​បណ្តាលឲ្យ​មនុស្ស​ស្លាប់​បាត់បង់​ជីវិត ដោយ​បាន​កើតឡើង​តែ​កន្លែង​ដដែលៗ​ទៀតផង​។​ដូច្នេះ​ដើម្បី​ច​ញ្ជៀ​ស​នូវ​គ្រោះកាច​ចង្រៃ​នេះ អាជ្ញាធរ​ក៏​បាន​រៀបចំ​ពិធី​សូត្រមន្ត​រំដោះគ្រោះ ក្នុង​គោលបំណង​ឧទ្ទិស​កុសល្យ ដល់​ដួងវិញ្ញាណ​ខ​ន្ធ អ្នក​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ផ្សេងៗ​ពិសេស​គ្រោះថ្នាក់​ចរាចរណ៍​កន្លងមក​។​

​ទន្ទឹម​នឹង​ពិធី​តាម​ជំនឿ​ខាង​លើ ក៏​បាន​ដាស់តឿន​ដល់​អ្នកដំណើរ​តាម​មធ្យោបាយ​គ្រប់​ប្រភេទ​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់​ផង​ដែរ ព្រោះ​ការ​ធ្វើ​ពិធី​បែបនេះ​គ្រាន់តែ​ជា​ផ្នែក​មួយ​ធ្វើ​តាម​ជំនឿ​ប៉ុណ្ណោះ កត្តា​សំខាន់​អ្នកដំណើរ​គួរ​បង្កើន​ការប្រុងប្រយ័ត្ន​ដោយ​ខ្លួនឯង គឺ​ការបើកបរ​គោរព​ច្បាប់ បើកបរ​ដោយ​ការយោគយល់​គ្នា បើកបរ​ប្រកាន់​ស្តាំ​ជានិច្ច កុំ​ប្រើ​ល្បឿន​លើស​កំណត់ កុំ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង កុំ​ប្រជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​។​ប្រការ​ទាំងនេះ នឹង​អាចជួយ​កាត់បន្ថយ​នូវ​អាត្រា​គ្រោះថ្នាក់​ចរាចរណ៍ បានស្ទើ​១០០%​ទៅហើយ ។​/ ណា​រិទ្ធ​

 

img20171112a (1) img20171112a (2) img20171112a (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.