ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពរោងចក្រ DSS ខេត្តបាត់ដំបង ==> សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យស្រាវជ្រាវរក អ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា​ ព្រមទាំងណែនាំឱ្យអ្នករកស៊ីបែបនេះ ដកខ្លួនជាបន្ទាន់ ==> អភិបាលខេត្តរតនគិរី ដឹកនាំប្រជុំបូកសរុបការងារ ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តបន្ទាយមានជ័យ ==> កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាល៩០ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ៤៩៤នាក់ តែមិនពាក់ព័ន្ធបទល្មើស Online Scams ទេ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសំណេះសំណាលជាមួយក្រុមភ្លេងកាយរឹទ្ធិ ត្រៀមចេញទៅប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី៣ ==> សម្តេចតេជោ ហ៊ុន សែន ប្រាប់អ្នកសារព័ត៌មានថៃឱ្យពិនិត្យប្រសាសន៍សម្តេចឡើងវិញ៖ ការប្រើកម្លាំងដោះស្រាយបញ្ហាព្រំដែន មិនមែនជាជម្រើសរបស់កម្ពុជាឡើយ

កិច្ចប្រជុំ​ផ្សព្វផ្សាយ ស្តីពី​វិធាន​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​និង​សុវត្ថិភាព​សង្គម​ប្រឆាំង​នឹង​ឧបាយកល​ផ្តួលរំលំ​រដ្ឋអំណាច​ស្របច្បាប់​នៅ​កម្ពុជា​(​បដិវត្តន៍​ពណ៌​)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ រដ្ឋបាល​ខេត្ត​កែប នៅ​ព្រឹក​ថ្ងៃទី​១០​ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ បាន​ធ្វើ​កិច្ចប្រជុំ​ផ្សព្វផ្សាយ ស្តីពី​វិធាន​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ប្រឆាំង​ចំពោះ​ឧបាយកល​ផ្តួលរំលំ​រដ្ឋអំណាច​ស្របច្បាប់​នៅ​កម្ពុជា ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ លោក កែ​ន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប​។​

​ពិធី​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​អំពី​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា ឲ្យបាន​ដឹង​ច្បាស់​ដល់​មហាជន ដូចជា​មន្ត្រីរាជការ កងកំលាំង​ទាំង​បី លោកគ្រូ​អ្នកគ្រូ និស្សិត សិស្សានុសិស្ស   បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​កែប បានដឹង បាន​យល់​ពី​ល្បិចកល​ផ្សេងៗ នៃ​ការរៀបចំ​ធ្វើ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា ដែល​រៀបចំ​ដោយ​ជន​ក្បត់ជាតិ ក្រោម​ខ្សែរ​ញាក់​របស់​អាមេរិក​។​

​ទាក់ទង​នឹង​សិក្ខាសាលា​នេះ លោក សោម ពិសិដ្ឋ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​ទទួលបន្ទុក​ព័ត៌មាន​រដ្ឋបាល​ខេត្ត​កែប​បានបង្ហាញ​ពី​សកម្មភាព​ក្បត់ជាតិ តាមរយៈ​ការធ្វើ​បដិវត្តន៍​ពណ៌​ដែល​យក​គំរូ​តាម​បរទេស​មួយ​ចំនួន​។ ក្នុងនោះដែរ លោក សោម ពិសិដ្ឋ ក៏​បាន​បញ្ជាក់​ដែរ​ថា អង្គការ ក្រៅ​រដ្ឋាភិបាល​មួយចំនួន​ក៏​បាន​ចូលរួម​ជាមួយ គណបក្ស​សង្គ្រោះ​ជាតិ​ដែរ ដោយ​បាន​រៀបចំ​ផែនការ និង​មាន​យុទ្ធសាស្ត្រ​ជា​ច្រើន ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​ច្បាស់លាស់​ពី​អង្គការក្រៅរដ្ឋាភិបាល ឧបត្ថម្ភ​ដោយ​អាមេរិក​ផង​ដែរ​។ សកម្មភាព​ជាច្រើន​ដែល​យកចេញ​ពី​យុទ្ធសាស្ត្រ​បដិវត្តន៍​ពណ៌ ដូចជា បំផុសបំផុល​ឲ្យ​បងប្អូន​កម្មក​រក​ម្មកា​រ​នី​ឡើង​តវ៉ា លោកសង្ឃ​ដុត​ឡាន ដុត​កង់ឡាន ជួបជុំ​គ្នា​ដើម្បី​ធ្វើបាតុកម្ម បិទផ្លូវ បិទ​រោងចក្រ បិទ​ចរាច​រណ៌ បិទ​ផ្ល​វូ​សាធារណៈ​ជាដើម​។​ល​។ សកម្មភាព​ទាំងនេះ​ហើយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​យក​គំរូរ​តាម​ការធ្វើ​បដិវត្ត​ន៍ណ​ព៌ពី​បរទេស​ទាំង​ស្រុង ។ តាមរយៈ​សកម្មភាព​ទាំងអស់​នេះ​បង្ហាញឲ្យឃើញច្បា​ស់ថា បក្សប្រឆាំង​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ ដែល​រៀបចំឡើង​ដោយ​គណបក្ស​ប្រជាជន ជាពិសេស​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ដែល​ជា​ប្រមុខ​ដឹកនាំ ។​

​ជាមួយនេះដែរ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប ក៏​បាន​បញ្ជាក់​យ៉ាង​ដូច្នោះ​ថា ស្ថានភាព​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​មិនមែន​ដូច​គណបក្ស​ប្រឆាំង​លើកឡើង​នោះ​ទេ ហើយ សម្តេច​ហ៊ុន​សែន បាន​ឡើង​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​គឺ​តាមរយៈ​ការបោះឆ្នោត​ដោយ​ឆន្ទះ​រាស្ត្រ​យ៉ាង​ពិត​ប្រកដ​។​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន កំពុងតែ​មាន​ស្ថេរភាព​ទោះបីជា​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឃុបឃិត​ជាមួយ​បរទេស ដើម្បី​រៀបចំ​បដិវត្តន៍​ពណ៌​យ៉ាងណាក៏ដោយ ក៏​មិន​អាច​ទៅរួច​ដែរ ព្រោះ​បច្ចុប្បន្ន​មហាជន​គ្រប់​ស្រទាប់ ពិសេស​ប្រជាពលរដ្ឋ​គាត់​បាន​យល់​ច្បាស់​អ្វី​ដែល​ហៅ​ថា​សន្តិភាព​ដ៏​ពិតប្រាកដ​ទៅហើយ​។​

​លោក​អភិបាលខេត្ត បាន​បញ្ជាក់ទៀតថា កន្លងមក គណបក្សប្រឆាំង​តែង​រក​គ្រប់​វិធី​និង​ល្បិចកល​ផ្សេងៗ ដើម្បី​ប៉ង​ផ្តួលរំលំ​រដ្ឋអំណាច​ស្របច្បាប់​នៅ​កម្ពុជា ដោយ​ក្រុមប្រឆាំង​បាន​ប្រើ​រូបភាព​មូល​បង្កាច់​ផ្សេងៗ ដូចជា​ញុះញង់​ឲ្យមាន​ការរើសអើង ឲ្យ​អ្នកក្រ​ស្អប់​អ្នកមាន បំភ្លៃ​ការពិត ដើម្បី​ឲ្យ​មហាជន​មាន​ការយល់ច្រឡំ ។ លោក​ថា បក្ស​ប្រឆាំង​មាន​បំណង​ដណ្តើម​អំណាច​តាម​ទម្រង់​បដិវត្តន៍​ពណ៌ ហើយ​បើ​ទោះ​ជា​បដិវត្តន៍​ពណ៌​ក្តី បដិវត្តន៍​ប្រជាជន​ក្តី បដិវត្តន៍​អហឹង្សា​ក្តី គឺជា​ទម្រង់​មួយ​រដ្ឋប្រហារ​អំណាច ដែល​ជា​អំពើ​ខុសច្បាប់​ទាំងស្រុង ។ ការដណ្តើម​អំណាច​ដោយ​មាន​បរទេស​ជា​អ្នក​ត្រួត​បញ្ជា​ពីក្រោយ ឬ​ដោយ​ឃុបឃិត ឬ​ត្រូវរ៉ូវ​ជាមួយ​បរទេស ទោះ​តាម​វិធី​បោះឆ្នោត​ក្តី ឬ​តាម​វិធី​ផ្សេងទៀត ក៏​ជា​អំពើ​ខុសច្បាប់ ក្បត់​នឹង​ប្រយោជន៍​កម្ពុជា ហើយ​ការដណ្តើម​អំណាច​ដោយ​ខុសច្បាប់ ដោយ​ឃុបឃិត​ជាមួយ​បរទេស សម្រាប់​ខ្មែរ​គឺជា​អំពើ​ក្បត់​នឹង​កម្ពុជា ហើយ​សម្រាប់​បរទេស​គឺ​ជា​អំពើ​វិទ្ធង្សនា និង​អំពើ​ចារ​កម្ម​។​

​លោក​កែន សត្ថា បាន​បញ្ជាក់​ជា​ចុងក្រោយ​ថា ការធ្វើ​បដិវត្តន៍​របស់​បក្ស​ប្រឆាំង គឺ​ចាប់តាំងពី​មុន​ការបោះឆ្នោត​អាណ​តិ្ត​ទី​៤ ឆ្នាំ​២០១៣​មក​ម្លេះ តែ​មច្ឆិតា​របស់គេ មិនបាន​សម្រេច​ឡើយ ព្រោះ​រាជរដ្ឋាភិបាល​ស្របច្បាប់​របស់​កម្ពុជា មិន​អាច​ផ្តល់ឱកាស​ឲ្យ​ក្រុម​នេះ មក​ផ្តួលរំលំ និង​បំផ្លាញ​សន្តិភាព នៅ​កម្ពុជា​បានទេ ។ ម្យ៉ាងទៀត គណបក្ស​ប្រឆាំង​នេះ នឹង​ត្រូវ​រំលាយ​ចោល​ទាំងស្រុង នៅពេល​ខាងមុខ​នេះ​ហើយ ៕
​ណា​រិទ្ធ​

img20171110re3 (1) img20171110re3 (2) img20171110re3 (3) img20171110re3 (4) img20171110re3 (5)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.