ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ខេត្ត​កំពត ប្រារព្ឋ​មិ​ទ្ទិញ​ឯករាជ​ជាតិ​៩​វិច្ឆិកា​ថ្ងៃ​ខួប​លើក​ទី​៦៤​ថ្ងៃកំណើត​កងយោធពល​ខេមរភូមិន្ទ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ ទិវា​មិ​ទ្ទិញ​ខួប​លើក​ទី​៦៤​ថ្ងៃបុណ្យ​ឯករាជ​ជាតិ​៩​វិច្ឆិកា​១៩៥៣ , ៩​វិច្ឆិកា ២០១៧ ដែល​បាន​ប្រារព្ឋ​ធ្វើ​នា​ព្រឹក​ថ្ងៃ​ទី​០៩​ខែវិច្ឆិកា​ឆ្នាំ​២០១៧​នេះ​ស្ថិតនៅ​លើ​បរិវេណរ​ម្មណី​ដ្ឋា​ន​ស្រះ​ឈូក​ក្រុង​កំពត ក្រោម​អធិបតីភាព លោក ចាន់ ចេស្តា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត លោក អ៊ឹង ម៉េង​ហួរ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី ជា​អភិបាលរង​ខេត្ត អភិបាល ក្រុង ស្រុក ប្រធាន​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត  មេឃុំ​ចៅសង្កាត់ លោកគ្រូ អ្នកគ្រូ និស្សិត បញ្ញា​វ​ន្ត័ កងកំលាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ និង​មន្ត្រីរាជការ​គ្រប់​ស្ថាប័ន​បាន​ចូលរួម​យ៉ាងច្រើន​កុះករ​ផង​ដែរ​។ បន្ទាប់​ពី​ថ្នាក់ដឹកនាំ​ខេត្ត​ធ្វើ​ ​សំដែង​ភារ​វ​កិច្ច​ដុត​ធូប​គោរព​វិញ្ញាណ​ខ​ន្ឋ​នៅ​ស្តូប​រួច​មក​កម្មវិធី​ក៍បាន​ប្រារព្ឋ​ឡើង​។​

​នា​ឱកាស​នោះ លោក ចាន់ ចេស្តា អភិបាល នៃ​គណ​អភិបាលខេត្ត​ថ្លែង​សន្ទរកថា​ស្តីពី​ខួប​លើក​ទី​៦៤​ថ្ងៃ​ទទួល​បាន​ឯករាជ​ពី​អាណានិគមនិយម​បារាំង និង​ជា​ថ្ងៃកំណើត​កងយោធពល​ខេមរៈភូមិន្ទ​ដែល​បាន​ទទួល​ជោគជ័យ ដោយ​ស្នា​ព្រហស្ប​សម្តេចព្រះ​នរោត្ត​ម​ស៊ី​ហនុ​ព្រះវរាជបិតា​ជាតិ​ ​ខ្មែរ​ព្រះរ​ម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​ដណ្តើម​ឯករាជ​ពី​អាណានិគមនិយម​បារាំង ហើយ​នាំមក​នូវ​សុខ​សន្តិភាព​ជូន​ប្រជារាស្ត្រ​ខ្មែរ​រហូត​មកដល់​បច្ចុប្បន្ន​នេះ ។​

​ពិធី​មិ​ទ្ទិញ​ដែល​បាន​ប្រារព្វ ឡើង​នោ​ពេល​នេះ ស្រប​ពេល​ប្រទេស​យើង​បាន​និង​កំពុង​រៀបចំ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស និង​ការរីកលូតលាស់​នៃ​លទ្ធិប្រជាធិបតេយ្យ ព្រម​ទាំង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ និង​ជា​ខួប​លើក​ទី​៥​ឆ្នាំ ដែល​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ “​ព្រះ​បរម​រតន​កោដ្ឋ​”​ដែល​ព្តះអង្គ​ទ្រង់​យាង​ចូល​ព្រះ​ទិវង្គត កាលពី​ថ្ងៃ​១៥​រោជ ខែ​ភទ្របទ ឆ្នាំ​រោង ចត្វា​ស័ក ព​.​ស ២៥៥៦ ត្រូវ​នឹង​ថ្ងៃ​ច័ន្ទ​ទី​១៥​ខែតុលា គ​.​ស​២០១២ ដោយ​ព្រះ​ជរាពាធ​នៅ​ក្រុង​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ហើយ​នៅ​ចុងបញ្ចប់​នៃ​ខ្លឹមសារ​កម្ម​វិ​ធី គណអធិបតី​ជា​ថ្នាក់ដឹកនាំ​បាន​លែង​ព្រាប​ស និង​បង្ហោះ​ប៉េងប៉ោង​ជា​និមិត្តរូប​ដំណាង​ឲ្យបាន​ជោគជ័យ​នូវ​គ្រប់​កាលៈទេសៈ​និង​សុខ​សន្តិភាព​ជានិច្ច​និរន្ត​ន៍​ត​រៀង​ទៅ​ក្រោម​មាគ៌ា​ដឹកនាំ​និង​គោលនយោបាយ​ឈ្នះ​ឈ្នះ​ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​/ ណា​រិទ្ធ​

 

img20171108re4 (1) img20171108re4 (2) img20171108re4 (3) img20171108re4 (4) img20171108re4 (5) img20171108re4 (6)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.