ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ខេត្ត​កែប​ប្រារព្វ​មី​ទ្ទីង​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៤ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​០៩​វិច្ឆិកា (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០១៧)​និង​ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ០៩ វិច្ឆិកា (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០១៧)​និង​ទិវា​កំណើត​កង​យោ​អពល​ខេមរភូមិន្ទ ត្រូវបាន​ប្រារព្វ​ឡើង នៅ​ព្រឹក​ថ្ងៃទី​០៩​ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្ថិត​រង្វង់​មូល​វិមាន​ឯករាជ្យ​ខេត្ត​កែប ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ លោក​កែន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប លោក​សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​អស់លោក​ជា​អភិបាលរង​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​ដែនដី​គ្រប់​ស្រទាប់ ក្រុមយុវជន ស យ យ ក ក្រុមយុវជន​ស្រឡាញ់​សន្តិភាព និង​មន្ត្រីរាជការ​ទូទាំង​ខេត្ត​។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោក​កែន សត្ថា អភិបាលខេត្ត បានឲ្យដឹងថា ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ០៩​វិច្ឆិកា ឆ្នាំនេះ​ស្ថិត​ក្នុង​ដំណាក់កាល​ដែល​ប្រទេសជាតិ​កំពុង​រៀបចំ​ការចុះឈ្មោះ​បោះឆ្នោត ដើម្បី​រៀបចំ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ថ្មី​នៅ​ទូទាំង​ប្រទេស​និង​ការលូតលាស់​នៃ​លទ្ធិប្រជាធិបតេយ្យ ព្រមទាំង​មាន​ការ​អៅិវឌ្ឍន៍​លើ​គ្រប់​វិស័យ និង​ជា​ខួប​៥​ឆ្នាំ ដែល​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ​”​ព្រះ​បរម​រតន​កោដ្ឋ​”​ដែល​ព្រះអង្គ​ទ្រង់​យាង​ចូល​ទិវង្គត នា​ថ្ងៃ​១៥​រោជ ខែ​ភទ្របទ ឆ្នាំ​រោង ចត្វា​ស័ក ព​.​ស ២៥៥៦ ត្រូវ​នឹង​ថ្ងៃ​ច័ន្ទ​ទី​១៥​ខែតុលា គ​.​ស​២០១២​ដោយ​ព្រះ​ជរាពាធ​នៅ​ទីក្រុង​ប៉េកាំង នៃ​ដា​ធា​រណ​រដ្ឋ​ប្រជាមានិត​ចិន​។​

​ព្រម​ជាមួយ​នេះ ឆ្នាំនេះ​ជា​ខួប​លើក​ទី​១៣​នៃ​ការ​គ្រង​ព្រះ​បរម​រាជ​ស​ម្ប​តិ្ត​របស់ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវបាន​ក្រុមប្រឹក្សា​រាជ​ស​ម្ប​តិ្ត​បោះឆ្នោត​ជ្រើសរើស​ជា​ឯកច្ឆ័ន្ទ តាំងពី​ថ្ងៃ​ទី​១៤​ខែតុលា ឆ្នាំ​២០០៤ ជា​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ស្របពេល​ដែល​ខេត្ត​កែប​យើង បាននិងកំពុង​ត្រៀមលក្ខណៈ​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការ​សហការ​រៀបចំ​ព្រឹត្តការណ៍​បុណ្យ​សមុទ្រ​លើកទី​៦ ជុំ​ទី​២ នៅ​ថ្ងៃ​ទី​២២-២៤​ខែ​ធ្នូ ឆ្នាំ​២០១៧​ខាង​មុខ​ផង​ដែរ​។​

​ក្នុង​ពិធី​នេះ លោក​អភិបាលខេត្ត ក៏​បាន​ឲ្យដឹង​នូវ​ប្រវត្តិ​ខ្លះៗ​នៃ​ការតស៊ូ​ដណ្តើម​ឯករាជ្យ​ជាតិ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ អតីត​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ “​ព្រះ​បរម​រតន​កោដ្ឋ​”​ជូន​អង្គពិធី​ទាំងមូល​ថា​៖​នៅ​ថ្ងៃ​ទី​១១​ខែ​សីហា ឆ្នាំ​១៨៦៣ បារាំង​បាន​បង្ខំ​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម ចុះសន្ធិសញ្ញា​មួយ​ធ្វើ​ប្រទេស​កម្ពុជា​ធ្លាក់​ក្នុង​អាណា​ព្យាបាល​បារាំង​។​ដោយ​មាន​ការជិះជាន់​សង្កត់សង្កិន​គ្រប់បែប​យ៉ាង​ពី​សំណាក់​អាណានិគ​ម​និយម​បារាំង​មកលើ​ប្រជារាស្ត្រ ធ្វើឲ្យ​មាន​ការបះបោរ​ពីក្រុម​អ្នកស្នេហាជាតិ ដឹកនាំ​ដោយ​លោក​អាចារ្យ​ស្វា និង​ពោធិ​កំបោរ​នៅ​ចន្លោះ​ឆ្នាំ​១៨៦៥-១៨៦៧ តែ​ការបះបោរ​នោះ​ត្រូវ​បាន​បង្ក្រាប​ទៅ​វិញ​យ៉ាង​ព្រៃផ្សៃ​បំផុត​។​បន្ទាប់ពី​នោះ​បារាំង​បាន​ធ្វើ​ការរំលោភ​បំពាន និង​បង្ខំ​ឲ្យ​ព្រះអង្គ​ឡាយ​ព្រហស្ថ​លេខា​លើ​សទ្ធិសញ្ញា​ថ្មី​មួយទៀត​ដើម្បី​ដក​សិទ្ធិអំណាច​ទាំង​ព្រះរាជា និង​ប្រជារាស្ត្រ គឺ​បណ្តាលឲ្យ​មាន​ការតស៊ូ និង​បះបោរ របស់​អ្នកស្នេហាជាតិ​យើង​ជា​បន្តបន្ទាប់ រហូត​ទទួលបាន​ឯករាជ្យ​រហូតមកដល់​សព្វថ្ងៃនេះ​។​

​លោក​កែន សត្ថា ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្តេច​អគ្គ​ន​ហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ភារកិច្ច​ការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី និង​ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម កងយោធពល​ខេមរភូមិន្ទ ក៏​បាន​ចូលរួម​យ៉ាង​សកម្ម ដោយ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​នានា កម្លាំង​ប្រជាជន មហាជន អាជ្ញាធរ​មូលដ្ឋាន​ទប់ស្កាត់​និង​បង្ក្រាប​ទាន់ពេលវេលា​នូវ​រាល់​សកម្មភាព​ខុសច្បាប់​ទាំងឡាយ​ជាអាទិ បទឧក្រិដ្ឋ អំពើ​ក្បត់ជាតិ បទល្មើស​និង​អំពើ​ភេរវកម្ម វិច្ឆេទកម្ម​។​ល​។ ដើម្បី​បន្ត​ថែរក្សា​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​ដែល​រកបាន​ដោយ​លំបាក​បំផុត​សម្រាប់​ជូន​ប្រទេស​ជាតិ​និង​ប្រជាជន​នាពេល​បច្ចុប្បន្ន​៕ ណា​រិទ្ធ​
​

 

 

img20171109re2-(1) img20171109re2-(10) img20171109re2-(9) img20171109re2-(8) img20171109re2-(7) img20171109re2-(6) img20171109re2-(5) img20171109re2-(4) img20171109re2-(3) img20171109re2-(2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.