ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​លោក ហ៊ុន ម៉ា​នី អញ្ជើញ​ចូលរួម​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​សមាជិកា​(​ស​.​ស​.​យ​.​ក​) ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ លោក ហ៊ុន ម៉ា​នី​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ហៅ​ថា​(​ស​.​ស​.​យ​.​ក​) នៅ​ព្រឹក​ថ្ងៃទី ០៨​ខែវិច្ឆិកា ឆ្នាំ​២០១៧ បាន​អញ្ជើញ ជួប​សំណេះសំណាល ជាមួយ​សមាជិក​សមាជិកា​(​ស​.​ស​.​យ​.​ក​) មកពី​បណ្ដា​មន្ទីរ អង្គភាព និង​ក្រុង ស្រុក​ទាំង​៨​នៃ​ខេត្ត​កំពត សរុប​ប្រមាណ​ចំនួន​៥០០​នាក់​។​

​ពិធី​នេះ​ក៏​មាន​វត្តមាន​អញ្ជើញ​ចូលរួម ផងដែរ​ពី​សំណាក់ លោក ចាន់ ចេស្ដា អភិបាល​នៃ​គណៈ​ភិបាល​ខេត្ត​រួម​និង​លោក​-​លោកស្រី​ដែល​ជា​ថ្នាក់ដឹកនាំ​ខេត្ត​មួយចំនួន និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ព្រម​ទាំង​អាជ្ញាធរ​ក្រុង​ស្រុក​ទាំង​៨​។​

​លោក មឿង គង្គា ប្រធាន​(​ស​.​ស​.​យ​.​ក​) ខេត្ត បាន​ធ្វើ​របាយការណ៍​អោយដឹងថា​៖ រចនាសម្ព័ន្ធ​(​ស​.​ស​.​យ​.​ក​) ខេត្ត​កំពត​គឺមាន​ចាប់ពី​ថ្នាក់​ខេត្ត រហូត​ដល់​ក្រុង ស្រុក ឃុំ​សង្កាត់ និង​មន្ទីរ​អង្គភាព​ព្រមទាំង​គ្រឹះស្ថានឧត្តមសិក្សា​នានា​ក្នុង​ខេត្ត មាន​សមាជិក សរុប​ចំនួន​២៩០៥​នាក់់ ស្រី​៩១៣​នាក់ ។ រីឯ​លទ្ធផល​សកម្មភាព​ការងារ​កន្លងមក​បាន​ជួយ​ក្នុង​កិច្ចការ​សង្គម មនុស្សធម៌ អនាម័យ​បរិស្ថាន​និង​ការងារ​ទំនាក់ទំនង វិស័យ​អប់រំ និង​កីឡា​ក្នុង​ស្រទាប់​យុវជន​ប្រកបដោយ​ភាព​វិជ្ចមាន​និង​លទ្ធផល​ល្អ​ប្រសើរ​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ​លោក ចាន់ ចេស្ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន ចាត់់ទុក​កិច្ច​សំណេះសំណាល​នេះ​ពិតជា​មាន​សារប្រយោជន៍​ចំពោះ​យុវជន​ពិសេស​គ្រួសារ​(​ស​.​ស​.​យ​.​ក​)​ដើម្បី​ស្វែងយល់​បទពិសោធន៍​ល្អៗ​ជួយ​នូវ​ទង្វើ​ល្អៗ​នៅក្នុង​ការងារ​សង្គម និង​បាន​ថ្លែងអំណរគុណ​កោតសរសើរ ចំពោះ លោក ហ៊ុន ម៉ា​នី  ដែល​តែងតែបាន​ខិតខំ​យកចិត្តទុកដាក់​ក្នុង​សកម្មភាព​និង​កាយវិការ​ប្រកបដោយ​សុ​ឆន្ទៈ និង​ទំនួល​ខុស​ត្រូវ​ខ្ពស់់ ដែល​សបញ្ជាក់​អោយឃើញ​យ៉ាង​ច្បាស់់​គឺ​សក្តិសម​ក្នុង​ស្រទាប់​យុវវ័យ​ជា​ទំពាំង​ស្នង​ឬ​ស្សី​ប្រកបដោយ​គុណភាព និង​គុណធម៌​ខ្ពស់់ នៅក្នុង​សម័យ​តេជោ​សែន​សម្រាប់​ការបន្ត​ថែរក្សា សន្តិភាព និង​ការអភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ជា​ទី​ស្រឡាញ់​របស់​យើង​។​

​មានប្រសាសន៍​សំណេះសំណាល​លោក ហ៊ុន ម៉ា​នី បាន​គូសបញ្ជាក់ថា​៖ (​ស​.​ស​.​យ​.​ក ) មិនអាច​នឹង​សម្រេច​នូវ​ក្ដីសង្ឃឹម និង​តម្រូវការ របស់​យុវជន​យើង​គ្រប់់​ចំណុច​ទាំងអស់​បាន​ទេ​។  ប៉ុន្តែ​ក្នុងនាម​ជា​អង្គការ​មហាជន​ប្រមូលផ្ដុំ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ផ្សេងៗ ក្រុមគ្រួសារ (​ស​.​ស​.​យ​.​ក ) ទូទាំង​ប្រទេស តែង​បាន​នឹង​ខិតខំ​អោយអស់់​លទ្ធភាព​របស់​ខ្លួន ដើម្បី​ចូលរួម​ចំណែក​ជាមួយនិង​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការលើកស្ទួយ និង​ផ្ដល់់​ឱកាស​អោយ​យុវជន​យើង​អាច​រីកចម្រើន​និង​មាន​ភាពរឹងមាំ សក្តិសម​ជា​កម្លាំង​បន្តវេន​របស់​ប្រទេសជាតិ​។  លោក ហ៊ុន ម៉ា​នី​ក៏​បាន​ថ្លែង​ការកោតសរសើរ​ចំពោះ យុវជន ក៏​ដូច​ជា​ថ្នាក់ដឹកនាំ (​ស​.​ស​.​យ​.​ក ) ខេត្ត​ព្រមទាំង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់់​សប្បុរស​ជន ដែល​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់់​ក្នុងការ បំពេញការងារ ដើម្បី​ជួយ​យុវជន​នៅ ក្នុង​ខេត្ត​កំពត ក៏ដូចជា​ការរួមចំណែក​បេសកកម្ម​ជាមួយ​គណៈកម្មាធិកា​រ​កណ្ដាល​(​ស​.​ស​.​យ​.​ក ) រហូត​ទទួល​បាន​សម្រេច​លទ្ធផល​ប្រកបដោយ​ផ្លែផ្លា​គួរ​អោយ​សរសើរ​។​

​លោក ហ៊ុន ម៉ា​នី​ក៏​បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ​និង​សមាជិក​(​ស​.​ស​.​យ​.​ក ) អោយ​ខិតខំ​បន្ត​យកចិត្តទុកដាក់​ក្នុង​តួនាទី​ភារកិច្ច​បេសកកម្ម​នេះ​បន្ថែមទៀត ។ ព្រមទាំង​សំដែង​មោទនៈភាព​និង​មាន​ភាព​ជឿជាក់​យ៉ាង​មុតមាំ លើ​សមិទ្ធផល និង​បទពិសោធន៍​នៃ​ភាពជោគជ័យ​របស់​(​ស​.​ស​.​យ​.​ក ) ខេត្ត​កំពត​នា​ពេលកន្លងមក នឹង​ក្លាយជា​គំរូ​ដឹកនាំ​ដ៏​ល្អ​ប្រសើរ​ដែល​នឹង​ធានា​ជំរុញ​សកម្មភាព បេសកកម្ម របស់​(​ស​.​ស​.​យ​.​ក )​នៅ​ខេត្ត​កំពត អោយក្លាយ​ជា​មជ្ឃមណ្ឌល​បណ្ដុះបណ្ដាក​មួយ​យ៉ាង​សំខាន់​សម្រាប់​យុវ​ជន​ប្រចាំខេត្ត និង​ត្រៀម​ឆ្លើយតប​ទៅនឹង​តម្រូវការ​ផ្សេងៗ​របស់​យុវជន​។  សំដៅ​ធ្វើអោយ​កិត្យានុភាព​របស់់​(​ស​.​ស​.​យ​.​ក )​ជ្រាបចូល​ដល់​បេះដូង​យុវជន​គ្រប់់​លំដាប់់ថ្នាក់ និង​គ្រប់​និន្នាការ​ទាំង​នៅក្នុង​ខេត្ត និង​បណ្ដា​ខេត្ត​ជុំវិញ​នេះ​ផង​ដែរ​។​/ ណា​រិទ្ធ​
​

 

img20171108re1-(1) img20171108re1-(12) img20171108re1-(11) img20171108re1-(9) img20171108re1-(8) img20171108re1-(7)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.