ខេត្តក្រចេះ ៖ រស់ក្រោមឆ័ត្រម្លប់ដ៏ត្រជាក់របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា ដែលសម្តេចបានកសាងតាំងពីបាតដៃទទេ រំដោះប្រជាពលរដ្ឋឱ្យរួចផុតពីគុកឥតជញ្ជាំង ខ្នោះឃ្នាង សម្លាប់ជាតិឯងយ៉ាងសាហាវឃោរឃៅបំផុត របស់របបប្រល័យពូជសាសន៍ ប៉ុល ពត មេទមិឡឥតសាសនា ឈាមខ្មៅធ្វើឱ្យ ប្រទេសជាតិមានការអភិវឌ្ឍន៍ឥតគណនាពី ១ឆ្នាំ ទៅ ១ឆ្នាំ រហូតមកដល់សព្វថ្ងៃ សមិទ្ធផលនានា ផុសឡើងគ្រប់ទីកន្លែងជន បទដាច់ស្រយាលក៏មានការកសាងផ្លូវថ្នល់ វិទ្យាល័យ សាលារៀន វត្តអារាម ងាយស្រួលការធ្វើដំណើរការប្រកបរបរចិញ្ចឹម ជីវិតរបស់ប្រជាពលរដ្ឋងាយស្រួលឱ្យកូនៗមានសាលារៀនជិតផ្ទះ និងពួកគាត់បានទៅធ្វើបុណ្យទាន តាមប្រពៃណីជាតិយ៉ាង អធិកអធមដោយសារគតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ។
ដូចនេះ ដោយការត្រងត្រាប់ស្តាប់នូវអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេច ឯកឧត្តម ឧកញ៉ា គង់ ក្រឹង បានកសាងនូវសមិទ្ធ ផលរាប់មិនអស់នៅក្នុងស្រុកស្នួល ខេត្តក្រចេះ ដែលធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងស្រុកមានការសប្បាយរីករាយមានសង្ឃឹមក្នុង ជីវិតរស់នៅរបស់ពួកគាត់ ។
អ្នកក្រីក្រលំបាកវេទនា អ្នកមានធុរៈជាទម្ងន់ អ្នកស្លាប់ គឺត្រូវបានឯកឧត្តម ជួយឧបត្ថម្ភគ្រប់ពេលវេលា ទាំងថវិកា ទាំងគ្រឿងឧបភោគ បរិភោគ ទាំងការជួយជាសម្ភារៈដែលពួកគាត់ត្រូវការ ទឹកចិត្ត ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រ សម្តែងនូវការអាណិតអាសូរដល់ពួកគាត់ជាជនទុរគតគ្មានទីពឹងពុំនាក់មិនថាជនជាតិខ្មែរ ជនជាតិឥស្លាម គឺឯកឧត្តម និងលោកជំទាវ តែងតែផ្តល់ស្ទើរតែរៀងរាល់ថ្ងៃ។
នៅពេលថ្មីៗនេះទៀត ឯកឧត្តម ឧកញ៉ា គង់ ក្រឹង និងលោកជំទាវ បានជួយកសាងនូវរបងវិទ្យាល័យ នឹងក្លោងទ្វារវិទ្យាល័យចំការកៅស៊ូស្នួល ចំណាយថវិកាអស់ ៩០០០ដុល្លារ ផ្លូវ១ខ្សែពីភូមិអូរលំ ឃុំស្រែចារ ខ្នងលើ ៦ម៉ែត្រ បណ្តោយ ១១,៥ម៉ែត្រ ចំណាយថវិកា ៤០០០ដុល្លារ ។ នៅឆ្នាំ២០០៩ លោក ធី បាញ់, លោកទន់ ង៉ែត និងលោកស្រី, លោកឯក គឹមណាត និងលោកស្រី,លោក ម៉ៅ ស្រីនា, លោក យ៉ាម៊ីត រ៉ូន្មីនិងលោកស្រី, លោក ទៀ គីមហ៊ួត (ឡាក់)និងលោកស្រី, លោក សម ប៊ុនធឿននិងលោកស្រី,លោក ហ៊ន ប្រុស និងលោកស្រី, លោក ហាង យ៉ាន និងលោកស្រី,លោក លឹម សួនិងលោកស្រីបានសាងសង់របងចំនួន ៤ម៉ែត្រ ។
ហើយនៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម និងលោកជំទាវ បានជួយថវិកា ៤លានរៀល ក្នុងការកសាងសំយ៉ាប ព្រះវិហារឥស្លាមទួលសំបូរ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងបន្ថែមថវិកាដល់បងប្អូនខ្មែរឥស្លាម ៥០ម៉ឺនរៀល ក្នុងការធ្វើដំណើរមក ។ ដូច្នេះមិនមែនតែក្នុង ស្រុកស្នួល ខេត្តក្រចេះនោះទេ ទោះជាអ្នកពីខេត្តជិតឆ្ងាយ ឯកឧត្តម និងលោកជំទាវ បានផ្តល់ជូនដោយទឹកចិត្តរីករាយ ។
ហើយនៅពេលថ្មីៗនេះទៀត ឯកឧត្តមបានជួយទិញដើមត្នោត ១០ ដើម និងចាក់គ្រឹះធ្វើសួនច្បារដាំផ្កានៅវិមាន អនុស្សាវរីយ៍២ធ្នូ អស់ថវិកាចំនួន ៥៧០០ដុល្លារតាមការស្នើសុំរបស់លោក ស៊ុំ ឈួន ប្រធានមន្ទីរបក្សស្រុកស្នួល និងចែកជូន ថវិកាជូនចាស់ជរាចំនួន ៣ភូមិ គឺ១-ភូមិត្រពាំងត្របែកខាងកើត, ២-ភូមិត្រពាំងត្របែកខាងលិច និងភូមិវ៉េវ ឃុំ២ធ្នូ ស្រុកស្នួល នៅអង្ករ ២តោន ។ ទឹកចិត្តដ៏សប្បុរសជនរបស់ ឯកឧត្តម និងលោកជំទាវ បានដក់នៅក្នុងចិត្តរបស់ប្រជាពលរដ្ឋគ្រប់ពេល វេលា ៕
















