ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

រដ្ឋបាល​ខេត្ត​កែប​បន្ត​ជម្រុញ​ដល់​គ្រប់​មន្ទីរ​អង្គភាព ក្នុង​ការសម្អាត​អនាម័យ សម្រាប់​អបអរ​ពិធីបុណ្យ​សមុទ្រ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ ដោយសារ​ពិធីបុណ្យ​សមុទ្រ​ឈាន​ជិត​មក​ដល់ រដ្ឋបាល​ខេត្ត​កែប បាន​និង​កំពុង​ជម្រុញ​យ៉ាង​មមាញឹក​ក្នុង​ការសម្អាត​បរិស្ថាន នៅតាម​ទីសាធារណៈ ក្នុង​នោះ​បណ្តា​មន្ទីរ​គ្រប់​អង្គភាព កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ ព្រមទាំង​សិស្សានុសិស្ស នឹង​បន្ត​ធ្វើ​ពលកម្ម សម្អាត​បរិស្ថាន​យ៉ាង​ផុលផុស ទៅ​តាម​មន្ទីរ ស្ថាប័ន​រៀងៗ​ខ្លួន​។​

​ផ្អែក​តាម​គោលការណ៍​សំខាន់ៗ​ទាក់ទិន​នឹង​បរិស្ថាន នៅ​ព្រឹក​ថ្ថៃទី​០៦​ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ តាម​ដងផ្លូវ​ឬ​តាម​បណ្តា​ស្ថាប័ន​មន្ទីរ​នានា​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ បាន​បែងចែក​តួនាទី​ជា​ក្រុមៗ ដើម្បី​ធ្វើ​ពលកម្ម សម្អាត​ទីធ្លា ចិញ្ចើម​ផ្លូវ​នានា គ្រប់​តំបន់​ទូទាំង​ខេត្ត​។​

​ជាមួយនេះដែរ រដ្ឋបាល​ដែនដី ដែល​មាន​លោក​កែ​ន សត្ថា ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប ពិតជា​មាន​ភាព​សស្រាក់​ស​ស្រាំ ក្នុង​ការដឹកនាំ​មន្ត្រី​របស់​ខ្លួន ធ្វើកា​​រ​កែលម្អ ទៅតាម​មុខសញ្ញា និង​ជម្រុញ​ដល់​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ធ្វើ​ពលកម្ម សម្អាត​អនាម័យ​នៅ​តាម​សាលា វិទ្យាល័យ អនុវិទ្យាល័យ ទូទាំង​ខេត្ត ពិសេស​ទីប្រជុំជន ដែល​ជានិច្ចកាល​តែងតែ​យាយី​ដោយ​សំរាម​និង​កាកសំណល់​គ្រប់​ប្រភេទ​នោះ​។​

​ចំពោះ​ការរៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦​ជុំ​ទី​២​នៅ​ខេត្ត​កែប ដែល​មាន​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២២​រហូត​ដល់​ថ្ងៃ​ទី​២៤​ខែ​ធ្នូ ឆ្នាំ​២០១៧​ខាងមុខនេះ រដ្ឋបាល​ខេត្ត​កែប ក៏​បាន​ធ្វើ​កិច្ចប្រជុំ ពិគ្រោះ​យោបល់​ជាច្រើន​លើក​មក​ហើយ​ដែរ ដោយ​ក្នុង​កិច្ចប្រជុំ​កន្លងមក​ក៏​បាន​លើក​នូវ​គោលការណ៍​ចម្បងៗ​ដើម្បី​ញាំ​ុ​ង​ឲ្យ​ពិធីបុណ្យ​ដ៏​សំខាន់​នេះ ប្រព្រឹត្តទៅ​ដោយ​រលូន​និង​មាន​បរិយាកាស​សប្បាយរីករាយ​។​ក្នុងនោះដែរ​រដ្ឋបាលខេត្ត​កែប ក៏​បាន​ធ្វើ​កិច្ចប្រជុំ​ជាច្រើនលើក ច្រើនសារ សម្រាប់​រៀបចំ​បុណ្យ​សមុទ្រ​ទទួលបាន​ជោគជ័យ ដោយ​បាន​បង្កើត​គណៈកម្មកា​រ​និង​អនុគណៈកម្មការ​ជា​ចំណុះ សម្រាប់​សហការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ឲ្យ​លើកទី​៦​ជុំ​ទី​២​របស់​ខ្លួន​រួចរាល់​ហើយ​។​

​ដូច្នេះ​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​កែប ដែល​នៅសល់​តែ​ជាង​មួយខែ​ទៀត​នឹង​ឈាន​មកដល់ គេ​សង្ឃឹមថា អាជ្ញាធរ​គ្រប់​តំបន់ អាជីវករ មហាជន​គ្រប់​ស្រទាប់ ក៏ដូចជា​ប្រជាពលរដ្ឋ នឹង​មាន​ការសហការ​ចូលរួម​ជួយ​សម្អាត អនាម័យ​ទាំងអស់គ្នា ចាប់ពី​ពេលនេះ​ទៅ ព្រោះ​យើង​ដឹង​ហើយ​ថា​កត្តា​អនាម័យ វា​នាំ​មក​នូវ​សុខភាព​ល្អ អាច​បញ្ចៀស​ជំងឺ​ដង្កាត់​ផ្សេងៗ ថែមទាំង​បាន​ចូលរួម​លើក​កម្ពស់​ខេត្ត​ទេសចរណ៍​កាន់តែ​មាន​សក្តានុពល​ខ្ពស់​ថែម​ទៀត​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​៖ បុណ្យ​សមុទ្រ​លើក​ទី​៦​ជុំ​ទី​២​នៅ​ខេត្ត​កែប ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២២​ខែ​ធ្នូ រហូត​ដល់​ថ្ងៃ​ទី​២៤​ខែ​ធ្នូ ឆ្នាំ​២០១៧​គឺ ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ពិធី​នោះ នឹង​មាន​ការប្រគុំ​តន្ត្រី​(​ខន​សឺត​)​មាន​ដាក់តាំង​លក់​ផលិតផល​គ្រប់​ប្រភេទ​នៅ​តាម​ស្តង់​មុខ​សាលាខេត្ត​កែប ពិសេស​ផលិតផល​ក្នុងស្រុក ព្រមទាំង​មាន​ការប្រកួត​កីឡា​បី​ប្រភេទ គឺ​កីឡា​លើគោក កីឡា​លើទឹក​និង​កីឡា​លើ​អាកាស និង​មាន​ការ​បង្ហោះ​ខ្លែង​ផងដែរ​។​/
​ណា​រិទ្ធ​

 

img20171106r3a img20171106r4 (2) img20171106r4 (3) img20171106r4 (4) img20171106r4 (5) img20171106r4 (6) img20171106r4 (7)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.