ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

រយៈពេល​បី​ថ្ងៃ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អ៊ុំ​ទូក បណ្តែត​ប្រទីប អកអំបុក​និង​សំពះ​ព្រះ​ខែ ភ្ញៀវ​ទេសចរណ៍​មក​សម្រាក ល​ម្ហែ នៅ​ខេត្ត​កែប​ដូច​ទឹកបាក់​ទំនប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ ក្នុង​រយៈពេល​បី​ថ្ងៃ នៃ​ព្រះរាជ​ពិធី​បុណ្យ​អ៊ុំ​ទូក បណ្តែត​ប្រទីប អកអំបុក​និង​សំពះ​ព្រះ​ខែ គេ​បានកត់សម្គាល់​ឃើញ​ក្រុម​អ្នក​ទេសចរណ៍​ជាតិ​-​អន្តរជាតិ បាន​សម្រុក​មក​លម្ហែ កម្សាន្ត​យ៉ាងច្រើន​កុះករ​នៅ​តំបន់​ទេសចរណ៍​ឆ្នេរ​កែប ដូច​ទឹកបាក់​ទំនប់​។​

​ជាទូទៅ​តំបន់​ទេសចរណ៍​ឆ្នេរ​កែប ខណៈ​មាន​កម្មវិធី​ឬ​ព្រឹត្តការណ៍​សំខាន់ៗ​នានា និង​បុណ្យជាតិ​ផ្សេងៗ ក្រុម​ភ្ញៀវ​ទេសចរណ៍​តែង​ផ្តោត​ការចាប់អារម្មណ៍ ព្រមទាំង​បាន​ដៅ​មុខព្រួញ​ហើយ​ជា​ស្រេច ដើម្បី​នាំ​ក្រុមគ្រួសារ កូន ចៅ សាច់ញាតិ​មក​សម្រាក ល​ម្ហែ កម្សាន្ត ស្រូប​យក​ខ្យល់អាកាស​ដ៏​បរិសុទ្ធ និង​គយគន់​មើល​ទេសភាព​យ៉ាង​ប្រណិតៗ​នៅ​តំបន់​ទេសចរណ៍​ដ៏​តូច​ច្រឡឹង​មួយ​នេះ ហើយ​ទិសដៅ​របស់​ភ្ញៀវ​ជាតិ​នា​អំឡុង​បច្ចុប្បន្ន​មិនមែន​សំដៅ​តែ​លើ​មាត់​ឆ្នេរ​ដ៏​ស្រស់​ស្អាត​មួយ​មុខ​នោះ​ទេ សូម្បី​បណ្តា​កោះ ក្នុង​អាណាចក្រ​ខេត្ត​កែប ក៏​ជា​មុខព្រួញ​យ៉ាងសំខាន់​ដែល​អ្នក​ទេសចរណ៍​ចង់ឃើញ ចង់​ស្គាល់​ដើម្បី​បន្ត​ដំណើរ​ទៅ​សម្រាក លម្ហែ​ផងដែរ​។​

​ចំពោះ​ឱកាស​បុណ្យ​អំ​ទូក បណ្តែត​ប្រទីប អក​អំបុក សំពះ​ព្រះ​ខែ រយៈពេល​បី​ថ្ងៃ គឺ​ថ្ងៃ​ទី​០២​រហូត​ដល់​ថ្ងៃ​ទី​០៤​ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ គេ​សង្កេតឃើញ​ក្រុម​អ្នក​ទេសចរណ៍ ទាំង​ក្នុងស្រុក ទាំង​ក្រៅ​ស្រុក ពិសេស​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ខេត្ត​ឆ្ងាយៗ បាន​ឆ្លៀតពេល​ដឹក​ក្រុមគ្រួសារ​តាម​មធ្យោបាយ​នានា មកកាន់​តំបន់​រមណីយដ្ឋាន​ខេត្ត​កែប ដើម្បី​ឲ្យ​កូនចៅ​បាន​ដឹង បាន​ស្គាល់ ពី​សម្រស់​ដ៏​ទាក់ទាញ​ពិតៗ ដែល​ភាគច្រើន​កន្លងមក​ពួកគាត់​បាន​ត្រឹមតែ​ឮ និង​បាន​ដឹង​យាម​រយៈ​ការនិយាយ​តៗ​គ្នា​តែ​ប៉ុណ្ណោះ ដោយ​មិន​បាន​មក​ឃើញ​ផ្ទាល់​ភ្នែក​បែប​នេះ​ឡើយ​។​ហើយ​កត្តា​គួរឲ្យ​កត់សម្គាល់​នោះ គឺ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អ៊ុំ​ទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ រយៈពេល​បី​ថ្ងៃនេះ គ្មាន​ការ​ហែក​សំបុត្រ​ភាសីុ​រថយន្ត​នៅ​តាម​ដងផ្លូវ​ដូច​ពិធីបុណ្យ​ជាតិ​នានា​នោះ​ឡើយ គឺ​ហែក​សំបុត្រ​តែ​ជុំវិញ​ចំណតរថយន្ត​តែប៉ុណ្ណោះ​។​

​ជាមួយនេះដែរ មហាជន​ទូទៅ​ក៏បាន​លើកឡើង​ថា នា​ឱកាស​បុណ្យ​អ៊ុំ​ទូក បណ្តែត​ប្រទីប អកអំបុក​និង​សំពះ​ព្រះ​ខែ​ឆ្នាំ​នេះ នៅតាម​តំបន់​ទេសចរណ៍​ជាច្រើន នឹង​មាន​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​ល​ម្ហែ កម្សាន្ត​យ៉ាង​ផុលផុស ព្រោះ​មន្ត្រី​រាជការ​គ្រប់​ជាន់ថ្នាក់ បណ្តា​រោងចក្រ សហគ្រាស​ទូទាំងប្រទេស ត្រូវ​បាន​ឈប់សម្រាក​ពី​ការងារ ទើប​ពួកគាត់​មានឱកាស​នាំ​ក្រុមគ្រួសារ ដើរ​លេង​កម្សាន្ត​យ៉ាង​សប្បាយ គាប់​ជួន​បច្ចុប្បន្ន​ប្រទេស​យើង​មាន​សុខ សន្តិភាព​ពេញ​បរិបូរណ៍ នៅទីណា​ក៏មាន​សុវត្ថិភាព អាច​ឲ្យ​ដំណើរ​កម្សាន្ត​របស់លោក​អ្នក​គ្មាន​អ្វី​គួរ​ឲ្យ​ព្រួយ​បារ​ម្មណ៍​ឡើយ​។​

​ផ្តើម​ពី​កត្តា​អំណោយផល​ពី​ធម្មជាតិ ខេត្ត​កែប ដែល​បាន​រៀបចំ​កែលម្អ​ជា​ជំហានៗ និង​ការអភិវឌ្ឍន៍ គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ ពិតជា​បាន​ជួយ​លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​ឲ្យ​កាន់តែ​មាន​សក្តានុពល​ដ៏​ខ្លាំងក្លា ហើយ​គេ​សង្ឃឹមថា ក្នុងពេល​បច្ចុប្បន្ន ក៏ដូចជា​ពេល​អនាគត ខេត្ត​ទេសចរណ៍​យ៉ាង​តូច​ច្រឡឹង​មួយ​នេះ រិត​តែ​មាន​ការរីកចម្រើន​ជា​លំដាប់ ស្រប​តាម​កិតិ្ត​ស័ព្ទដ៏​ល្បាញ​ល្បី​ដែល​សកលលោក​បាននិងកំពុង​ផ្តល់​តម្លៃ និង​មាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថា​ជា​ខេត្ត​ទេសចរណ៍​មាន​ឆ្នេរ​ស្រស់​ស្អាត​ដាច់​គេ ជា​តារា​រះ​ក្នុង​ទិសនិរតី ជា​ផ្ការំដួល​បី​ទង ជា​ឆ្នេរ​ទទួលបាន​និរន្តរភាព​បរិស្ថាន​អាស៊ាន លើ​សូចនាករ​ចំនួន​៣ គឺ​ដី​ស្អាត ទឹកស្អាត និង​ខ្យល់​ស្អាត ប្រកប​ដោយ​ភាព​បៃតង និង​ខៀវស្រងាត់​។​

​ដូច្នេះ​ក្នុង​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦​ជុំ​ទី​២​នៅ​ខេត្ត​កែប គេ​សង្ឃឹមថា ភ្ញៀវ​នឹង​សម្រុក​មក​ទស្សនា​នៅក្នុង​រមណីយដ្ឋាន​ឆ្នេរ​កែប រាប់លាន​នាក់​មិន​ខាន ព្រោះ​បច្ចុប្បន្ននេះ ខេត្ត​កែប​ត្រូវបាន​រៀបចំ​តាក់តែង កែលម្អ​សោភណភាព​យ៉ាង​ល្អ​ឥតខ្ចោះ នៅ​គ្រប់កន្លែង ពិសេស​ដងផ្លូវ​សំខាន់ៗ ក៏​ត្រូវបាន​ពង្រីក​យ៉ាង​ធំ​ទូលាយ​ផងដែរ​។​/
​ណា​រិទ្ធ​

 

img20171105re1 img20171105re1 (2) img20171105re1 (3) img20171105re1 (4) img20171105re1 (5)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.