ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ពេល​ស្រវឹងស្រា​តែង​មក​ដេក​កើយ​ដែក​ទម្រ​ផ្លូវ​រថភ្លើង​តែ​ត្រូវ​បងប្អូន​ជួយ​សែង​មក​ផ្ទះ​វិញ លុះ​ទៅ​ដេក​ចុងក្រោយ​ត្រូវ​រថភ្លើង​បុក​ស្លាប់​តែ​ម្តង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ បុរស​ម្នាក់​ត្រូវ​រថភ្លើង​បុក​ស្លាប់​យ៉ាង​រន្ធត់ ខណៈ​បុរស​ចិត្តសឿង​ខាងលើ ពេល​ស្រវឹងស្រា​បាន​ទៅ​ដេក​កើយ​ដែក​ទម្រ​ផ្លូវ​រថភ្លើង ហើយ​ក៏​ជួប​ហេតុការណ៍​ដ៏​អ​កុសល្យ​ត្រូវ​រថភ្លើង​បុក​ស្លាប់​នៅ​កណ្តាល​អាធ្រា​ត​គ្មាន​អ្នកណា​ដឹង​។​

​ហេតុការណ៍​បង្ក​ភាព​ភ្ញាក់ផ្អើល ដោយសារ​ប្រទះឃើញ​សព​នេះ នៅវេលា​ម៉ោង​៦​និង​២០​នាទី​ព្រឹក ថ្ងៃទី​០៣​ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្ថិត​ចំណុច​ផ្លូវ​រថភ្លើង ក្នុង​ភូមិសាស្ត្រ ភូមិ​ចំការ​ចេក ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​(​ច​ណុ​ច​ខាងលិច​ផ្លូវ​ចូល​វត្ត អង្គ្រង រាជា​ចំងាយ​៣០០​មែត្រ​)​។​

​តាម​ប្រភព​ពី​ក្រុមគ្រួសារ​សព​បានឲ្យដឹងថា បុរសរងគ្រោះ ដោយសារ​រថភ្លើង​បុក​ស្លាប់ មានឈ្មោះ កើត យី ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ក្បែរ​ទីតាំង​កើតហេតុ នៃ​ភូមិ ឃុំ​ខាងលើ​។

​ក្រុមគ្រួសារ​(​ប្រពន្ធ​ជនរងគ្រោះ​) បានបញ្ជាក់​អះអាងថា កន្លង​មក​ឲ្យតែ​ផឹកស្រា​ស្រវឹង ប្តី​របស់​គាត់​(​សព​)​តែងតែ​ទៅ​ដេក​កើយ​លើ​ផ្លូវ​រថភ្លើង​តែ​រហូត ប៉ុន្តែ​ត្រូវបាន​ពួកគាត់​ជួយ​លើក សែង​ចូល​ផ្ទះ​វិញ លុះ​យប់​កើតហេតុ​ដោយសារ​ក្រុម​គ្រួសារ​មិន​បាន​ដឹង​ថា​គាត់​ស្រវឹងស្រា ហើយ​ទៅ​ដេក​នៅលើ​ផ្លូវ​រថភ្លើង​បែបនេះ​ទេ ទើប​ព្រឹក​ឡើង​ព្រោះតែ​មិន​ឃើញ​ជនរងគ្រោះ​ចូល​ផ្ទះ ក៏​នាំគ្នា​ដើររក​ស្រាប់តែ​ប្រទះឃើញ​ដេកស្លាប់​នៅលើ​ផ្លូវ​រថភ្លើង ដែល​ឃ្លាត​ពី​ផ្ទះ​ប្រហែល​១០០​ម៉ែត្រ​បាត់​ទៅ​ហើយ ទើប​ក្រុមគ្រួសារ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​តែម្តង​។​

​សមត្ថកិច្ច​ក្នុង​តំបន់​បានឲ្យដឹងថា បុរស​ស្លាប់​ដោយសារ​រថភ្លើង​បុក​-​កិន​នេះ បើ​តាម​ប្រជាពលរដ្ឋ​រាយការណ៍ គឺ​គាត់​តែងតែ​ផឹក​ស្រា​ស្រវឹង​គ្មាន​ពេល​ស្បើយ ហើយ​ពេល​ស្រវឹង​ម្តងៗ​អត់​ទៅ​ដេក​ផ្ទះ​ទេ គឺ​ទៅ​ដេក​តែ​កន្លែង​ផ្លូវ​រទេះភ្លើង​រហូត​ហ្នឹង​។​សមត្ថកិច្ច​បាន​បន្តថា ជនរងគ្រោះ​អាច​ត្រូវ​រថភ្លើង​ដឹក​អ្នកដំណើរ​មកពី​ខេត្ត​ព្រះសីហនុ បុក​ស្លាប់​ក្នុង​ចន្លោះ​ម៉ោង​២៣​យប់ ថ្ងៃទី​០២​ខែវិច្ឆិកា ឆ្នាំ​២០១៧ ប៉ុន្តែ​ពេល​កើតហេតុ​ភ្លាមៗ​គ្មាន​អ្នកណា​ដឹង លុះ​ព្រឹក​ឡើង​ទើប​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់​បាត់​ទៅ​ហើយ​។​

​បន្ទាប់ពី​មាន​ករណី​ដូចខាងលើ សមត្ថកិច្ច​ជំនាញ​ក៏​បាន​ចុះទៅពិនិត្យ​នៅ​កន្លែងកើតហេតុ​និង​ធ្វើ​កោសល្យវិច័យ​សាកសព ដោយ​ខ្លាច​មាន​អំពើ​ឃាតកម្ម​កើតឡើង ប៉ុន្តែ​ក្រោយ​ពិនិត្យ​សព​ទើប​យល់ថា បុរស​រងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​រថភ្លើង​កិន​យ៉ាង​ពិតប្រាកដ ទើប​ប្រគល់​សព​ទៅ​ក្រុមគ្រួសារ ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា គ្រោះថ្នាក់​ដែល​ផ្តើម​ដោយសារ រថភ្លើង​បុក​ឬ​កិន ពិត​ជា​ករណី​មួយ​បាន​កើតឡើង​ជា​ញឹកញាប់ ហើយ​គ្រោះថ្នាក់​នេះ វា​បាន​ធ្វើឲ្យ​មនុស្ស​ស្លាប់​បាត់បង់​ជីវិត​យ៉ា​ង​អាណោចអាធ័ម​ជាច្រើន​ករណី​។​

​ទន្ទឹមនឹងនេះ អាជ្ញាធរ​ក៏ដូចជា​សមត្ថកិច្ច សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅឋាន​ក្បែរ​ផ្លូវ​រថភ្លើង សូម​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​ត្រូវ​ហាមប្រាម​ក្រុមគ្រួសារ កូន ចៅ កុំឲ្យ​ទៅ​លេង​ក្បែរ​ផ្លូវ​រថភ្លើ​ង ទោះ​ជា​យប់​ឬ​ថ្ងៃ​ក៏​ដោយ ព្រោះ​រថភ្លើង​អត់​មាន​ផ្លូវ​ឯណា​គេចចេញ​ពី​យើង​បាន​ទេ​។​/ ណា​រិទ្ធ​

 

img20171104r1 (3) img20171104r1 (1) img20171104r1 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.