ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​ឈើ​គ្រញូង​ចំនួន​៤១៤​គីឡូក្រាម​លួច​បង្កប់​ក្រោម​ស្បែង​ជើង​និង​ខោអាវ​ជជុះ​ឆ្លងដែន​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត​ត្រូវបាន​កម្លាំង​គយ​ស្ទាក់​ចាប់បាន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បន្ទាយមានជ័យ ៖ ឈើ​ក្រញូង​ចំនួន​១៥​ដុំ ស្មើ​និង​៤១៤​គីឡូក្រាម​ដែល​ឈ្មួញ​លួច​បង្កប់​ដឹក​តាម​រទេះដាក់​ក្រោម​ស្បែងជើង​និង​ខោ​អាវ​ជជុះ​ឆ្លងដែន​ពី​ប្រទេស​ថៃ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត​ត្រូវបាន​កម្លាំង​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ស្ទាក់​ចាប់បាន​នៅ​រសៀល​ថ្ងៃទី​១​វិច្ឆិកា​ឆ្នាំ​២០១៧​នេះ ។​

​បើ​តាម​លោក ហ៊ុយ សុជាតិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត​បានឲ្យដឹងថា​៖​រទេះ​ដែល​មន្ត្រី​គយ​ឆែកឆេ​រកឃើញ​ឈើ​ក្រញូង​នេះ បន្ទាប់​ពី​មន្ត្រី​គយ​មាន​ការសង្ស័យ​ក៏​ចាប់ផ្តើម​ធ្វើ​ការឆែកឆេរ​ភ្លាម​នោះ​ស្រាប់តែ​ឈ្មួញ​និង​ម្ចាស់​រទេះដែល​ដឹកឈើ​ក្រញូង​ទាំងនោះ​ដឹងខ្លួន​មុន​ក៏​រត់គេច​បាត់ស្រមោល​តែម្តង​។​

​លោក​បន្តថា ៖ ឈ្មួញ​បាន​លួច​ដាក់​បង្កប់​ក្រោម​បាត​រទេះ​ដោយ​ប្រើ​វិធី​យក​ស្បែង​ជើង​ជជុះ​និង​ខោអាវ​ជជុះ​ចំនួន​៤​កា​រ៉ុង​ដាក់​ពង្រាយ​ពី​លើ​ហើយ​ឈើ​គ្រញូង​រុំ​ទៅ​ដោយ​ក្រដាស់​កេស​ខាងក្រៅ​ទាំងអស់​ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច​ជំនាញ ។​

​លោក​បន្ត​ទៀត​ថា ៖ ឈ្មួញ​ឈើ​គ្រញូង​មានការ​ឈ្លាសវៃ​ខ្លាំងណាស់​ក្នុងការ​ប្រើល្បិច​ដោយ​ជួល​រទេះដឹក​ទំនិញ​បង្កប់​ដោយ​បច្ចេកទេស​ពិសេស​គឺ​គាត់​បាន​ដាក់​ស្បែកជើង​ជជុះ​និង​ខោ​អាវ​ជជុះ​ពីលើ​ឈើ​គ្រញូង​។​

​លោក​បញ្ជាក់ទៀតថា ៖ ឈើ​ក្រញូង​ទាំង​៤១៤​គីឡូក្រាម​និង​រទេះ ត្រូវបាន​មន្ត្រី​ជំនាញ​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត​បណ្តោះអាសន្ន ៕

img20171103re2-(2) img20171103re2-(1) img20171103re2-(3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.