ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​ប្តី ប្រើ​អំពើហិង្សា​ទៅលើ​ប្រពន្ធ​រហូត​ដល់​ស្លាប់ ក្នុង​សង្កាត់​អូរ​តា​វ៉ៅ​

ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​ប្តី ប្រើ​អំពើហិង្សា​ទៅលើ​ប្រពន្ធ​រហូត​ដល់​ស្លាប់ ក្នុង​សង្កាត់​អូរ​តា​វ៉ៅ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ បុរស​ជា​ជនសង្ស័យ​ម្នាក់ ត្រួវបាន​កម្លាំង​នគរបាល​សង្កាត់​អូរ​តា​វ៉ៅ ចាប់​ឃាត់ខ្លួន ខណៈ​មាន​សេចក្តី​រាយ​ការណ៏​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ថា បាន​ប្រើ​អំពើហិង្សា ទៅ​ប្រពន្ធ​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ ដោយ​មិន​យក​ទៅ​ព្យាបាល​ទុក រហូតដល់​ស្លាប់​បាត់បង់​ជីវិត កាលពី​ព្រឹក​ថ្ងៃទី ០១ ខែ​មេសា ឆ្នាំ​២០១៥ នេះ ។​

​ហេតុ​ការណ៏​ចុះ​ឃាត់ខ្លួន​បុរស​ជា​ប្តី​ប្រើ​អំពើហិង្សា ទៅលើ​ប្រពន្ធ​រហូត​ដល់​ស្លាប់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​០០​នាទី​ព្រឹក ថ្ងៃទី​០១ ខែ​មេសា ឆ្នាំ​២០១៥ ស្ថិត​ក្នុង​ផ្ទះ​ជនរងគ្រោះ ភូមិ​អូរ​ខ្ទីង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

​ជនរងគ្រោះ​ដែល​ស្លាប់​ដោយ​ប្តី​ប្រើ​អំពើហិង្សា​ឈ្មោះ សំ រួត ភេទ​ស្រី អាយុ​៤៧ ឆ្នាំ មុខរបរ កសិករ​រងរបួស​ជាំ​ពេញ​ដងខ្លួន ឆ្អឹងជំនីរ ភ្លៅ ជាពិសេស​ចង្កេះ​ជាំ​ធ្ងន់ធ្ងរ​ខ្លាំង​ជាង​គេ មានកូន​ចំនួន ៣ នាក់ ប្រុស ១ ដោយ​កូន​ទី​១ ឈ្មោះ វាសនា ហៅ ហេង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​,​កូន​ទី​២ ឈ្មោះ ស្រី​នាង ភេទ​ស្រី អាយុ​១១​ឆ្នាំ និង​កូន​ទី​៣​ឈ្មោះ ស្រី​នី ភេទ​ស្រី អាយុ​០៥​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​អូរ​ខ្ទីង សង្កាត់​អូ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។ ចំណែក​ជនដៃដល់​ដែល​ជា​ប្តី​ឈ្មោះ អ៊ុច សុខ​ហេង អាយុ ៤៨ ឆ្នាំ ជា​កសិករ ទីលំនៅ​បច្ចុប្បន្ន​ជាមួយ​ជនរងគ្រោះ ។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បានឲ្យដឹងថា​៖​មុន​ថ្ងៃ​កើតហេតុ​ក្នុង​ថ្ងៃ​ទី ២៣ ខែ មីនា ឆ្នាំ ២០១៥ វេលា​ម៉ោង​១​រសៀល ជនសង្ស័យ​ជា​ប្តី​បាន​ចេញពីផ្ទះ​ទៅ​ធ្វើ​ចម្ការ ដូច​សព្វមួយដង រូប​គេ​ដែលជា​ជនសង្ស័យ​ក៏​ត្រឡប់មកផ្ទះ​វិញ  ស្រាប់តែ​ឃើញ​ប្រពន្ធ​ផឹកស្រា​ស្រវឹង ចំណែក​បាយ​នៅ ឆៅ​ពេញ​ឆ្នាំង ធ្វើឱ្យ​រូបគេ​ដែល​ជា​ប្តី​ខឹង​យ៉ាង​ខ្លាំង ណាមួយ​អស់កម្លាំង​ផង​ទើប​ស្ទុះ​ទៅ​ទះ​ជាច្រើន​ដៃ  និង​ទាត់​ធាក់​ជាច្រើន​ជើង  បណ្តាលឱ្យ​ដួល​សន្លប់​បាត់ស្មារតី​នៅ​ក្នុងផ្ទះ​តែម្តង  ។​

​ប្រភព​បន្តទៀតថា​៖ ពេល​វ៉ៃ​ប្រពន្ធ​ឲ្យមាន​របួស​ហើយ​រូបគេ​ជា​ប្តី​មិន​រវីរវល់​និង​របួស​នេះ​ ឡើង ថែមទាំង មិន​ឲ្យ​ប្រពន្ធ ប្រាប់​អ្នកណា​ឲ្យដឹង​ទៀត  ដោយ​ទុក​ឲ្យ​ជំងឺ​ប្រពន្ធ​ចេះតែ​ធ្ងន់ធ្ងរ​ទៅៗ រហូតដល់​បាត់បង់​ជីវិត​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៥​នេះ ។​

​លោក  គង់  សំណាង  នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​អូរ​តា​វ៉ៅ បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​មេសា​នេះ​ថា ៖ ស្ត្រី​រងគ្រោះ​ឈ្មោះ សំ រួត អាយុ ៤៧ ឆ្នាំ ចំណែក​ប្តី​ដែល​ជា​ជនដៃដល់ ឈ្មោះ អ៊ុច  សុខ​ហេង  អាយុ​៤៨​ឆ្នាំ  មានកូន​៣ នាក់  ប្រុស​១  ស្រី​២  មាន​ស្រុកកំណើត​នៅ​ភូមិ​ដំណាក់​អំពិល  ឃុំរ​លកសរ  ស្រុក​សំពៅ​មាស ខេត្ត​ពោធិ៍សាត់ បច្ចុប្បន្ន​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ  ។​

​លោក​បាន​បន្តទៀតថា ៖  ក្រោយពី​ធ្វើ​កោសល្យវិច័យ​រួច​រាល់​ឃើញថា សព​ស្ត្រី​រងគ្រោះ​ខាងលើ​រង​របួស​ជាំ​ពេញ​ដងខ្លួន ឆ្អឹងជំនីរ ភ្លៅ ជាពិសេស​ចង្កេះ​ជាំ​ធ្ងន់ធ្ងរ​ខ្លាំង​ជាង​គេ លុះ​សួរ​នាំ​ទៅ​បុរស​ជា​ប្តី​ប្រាប់ថា បាន​ប្រើ​អំពើហិង្សា​ទៅលើ​នាង​មែន ទើប​ចាប់​ឃាត់ខ្លួន​តែម្តង  ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជន​ដៃដល់​ដែល​ជា​ប្តី បាន​សារភាព​ថា ៖ ខ្លួន (​ជនសង្ស័យ​) បាន​វាយ​ធ្វើបាប​ស្ត្រី​រងគ្រោះ ដែល​ជា​ប្រពន្ធ​មែន ដោយ​ឃើញ​ប្រពន្ធ​ផឹកស្រា​ស្រវឹង ហើយ​ដាំបាយ​ឆៅ ពេញ​ឆ្នាំង ធ្វើឱ្យ​រូបគេ​ខឹង​យ៉ាង​ខ្លាំង​ក្រោយ​ពី​វាយ​ស្ត្រី​រងគ្រោះ​ហើយ ជនសង្ស័យ​មិន​បាន​បញ្ជូន ស្ត្រី​រងគ្រោះ ដែល​ជា​ប្រពន្ធ មកកាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដើម្បី​ព្យាបាល​នោះ​ទេ ថែម​ទាំង​ហាម​មិន​ឱ្យ​ប្រពន្ធ​និយាយ​ប្រាប់​អ្នកណា​ទាំងអស់  បើ​ពុំនោះ​ទេ​រូប​គេ​នឹង​សម្លាប់ចោល  ។ បច្ចុប្បន្ន ជនសង្ស័យ​ត្រួវបាន​សមត្ថកិច្ច​នគរ​បាល​រដ្ឋា​បាល​សង្កាត់​អូ​តា​វ៉ៅ​នាំ​មក​ សាកសួរ ព្រមទាំង​រៀបចំ​កសាង សំណុំរឿង​បញ្ជូន​ទៅ​ថ្នាក់លើ ដើម្បី​ចាត់ការ​បន្ត ៕
​សេង សុវណ្ណារិទ្ធ​

 

20150406b 20150406b-1 20150406b-2

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.