ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

សិក្ខាសាលា ស្តីពី​ការអភិវឌ្ឍន៍​វិជ្ជាជីវៈ​បន្ត សម្រាប់​ឆ្មប​លើក​ទី​១​នៅ​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ សិក្ខាសាលា ស្តីពី​ការអភិវឌ្ឍន៍​វិជ្ជាជីវៈ សម្រាប់​ឆ្មប​លើក​ទី​១​ខេត្ត​កំពត ត្រូវបាន​រៀបចំឡើង នៅឯ​សាលប្រជុំ​មន្ទីរ​សុខាភិបាល​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃទី​៣១​ខែតុលា ឆ្នាំ​២០១៧​នេះ ក្រោម​វត្តមាន លោក​សាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល ហែរ​ហម​ដោយ​សហការី​ជាច្រើនរូប និង​លោក លោកស្រី​ជា​គ្រូពេទ្យ​ឆ្មប​គ្រប់​តំបន់​ទូទាំង​ខេត្ត​កំពត​-​កែប​។​

​ទាក់ទង​នឹង​ខ្លឹមសារ​សិក្ខាសាលា​ខាងលើ បើ​តាម​គោលការណ៍​ណែនាំ គឺ​តម្រូវ​ឲ្យ​សមាជិក​គណៈ​ឆ្មប​កម្ពុជា​ទាំងអស់​ដែល​កំពុង​អនុវត្ត​ការងារ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​សុំ​ធ្វើ​អាជ្ញាប័ណ្ណ​ឡើងវិញ​ជាមួយ​គណៈ​ឆ្មប​កម្ពុជា​រៀងរាល់​០៣​ឆ្នាំ​ម្តង សម្រាប់​ឆ្មប​ជនជាតិខ្មែរ និង​សម្រាប់​ឆ្មប​បរទេស​គឺ​០១​ឆ្នាំ​ម្តង​។​នេះ​ជា​ភាពចាំបាច់​មួយ​ដោយ​ត្រូវ​អនុវត្តន៍​តាម​គោលការណ៍​យ៉ាង​ខ្ជាប់ខ្ជួន ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើង​វិញ​ក្នុងការ​ធ្វើ​បច្ចុប្បន្នភាព​និង​អភិវឌ្ឍន៍​ចំណេះដឹង​និង​ជំនាញ​របស់​ខ្លួន ហើយ​គេ​សង្ឃឹម​ជឿជាក់ថា តាមរយៈ​គោលការណ៍​ណែនាំ​នេះ ឆ្មប​ទាំងអស់​នឹង​ខិតខំ​កែ​ឥរិយាបទ​ក្នុង​ការអនុវត្តន៍​ការងារ​របស់​ខ្លួន ដោយ​ជំនាញ​ច្បាស់លាស់ ប្រកប​ដោយ​ក្រមសីលធម៌ ដើម្បី​ផ្តល់​ការថែទាំ​ប្រកបដោយ​គុណភាព​និង​ប្រសិទ្ធភាព​ខ្ពស់​បំផុត សម្រាប់​ស្ត្រី​និង​ទារក​។​

​ផ្តើម​ពី​ចំណេះដឹង​ជា​មូលដ្ឋាន​ខាងលើ​នេះ លោក​សាស្ត្រាចារ្យ ធា គ្រុយ បាន​លើកឡើង​ថា​៖ គណៈ​ឆ្មប​កម្ពុជា គឺជា​អង្គភាព​មួយ​ដែល​តាមដាន​ការអនុវត្ត​វិជ្ជាជីវៈ​របស់​ឆ្មប​ក្នុងប្រទេស​កម្ពុជា​និង​ទទួលខុសត្រូវ​លើ​ការលើកកម្ពស់​ស្តង់ដារ​នៃ​ការថែទាំ​របស់​ឆ្មប ក្នុង​គោលបំណង​ដើម្បី​បម្រើ​និង​ការពារ​សាធារណជន ហើយ​គោលការណ៍​ណែនាំ​នេះ​នឹង​ជួយ​ដល់​ឆ្មប​ទាំងអស់​ដែល​កំពុង​អនុវត្តន៍​ការងារ​ឆ្មប​ទូទាំងប្រទេស មាន​ចំណេះដឹង​និង​ជំនាញ កាន់តែ​ច្បាស់​លាស់ ដើម្បី​ផ្តល់​ការថែទាំ​យ៉ាង​ល្អ​បំផុត​សម្រាប់​ស្ត្រី ទារក​និង​គ្រួសារ​។ ឆ្មប​អនុវត្ត​វិជ្ជាជីវៈ​ឆ្មប គ្រូបង្រៀន​ឆ្មប អ្នក​គ្រង​ឆ្មប អ្នកស្រាវជ្រាវ​ការងារ​ឆ្មប ដែល​ការងារ​នោះ​មាន​ឥទ្ធិពល​លើ​ការអនុវត្ត​ការងារ​របស់​ឆ្មប​។​ឆ្មប​ដែល​បាន​ចុះ​បញ្ជិកា​និង​ទទួលបាន​អាជ្ញាប័ណ្ណ​ទាំងអស់ មាន​កាតព្វកិច្ច​ក្នុង​ការបំពេញ​តាម​ស្តង់ដារ​នៃ​ការ​ការផ្តល់​អាជ្ញាប័ណ្ណ​ឡើងវិញ និង​លក្ខខណ្ឌ​តម្រូវ​ក្នុង​ការអភិវឌ្ឍន៍​វិជ្ជាជីវៈ​បន្ត​។​

​លោក​សាស្ត្រាចារ្យ បាន​បញ្ជាក់​យ៉ាង​ដូច្នោះ​ថា ការអភិវឌ្ឍ​វិជ្ជាជីវៈ​បន្ត​គឺ​អាច​បត់បែន​បាន វា​អាស្រ័យ​លើ​ឆ្មប​ក្នុង​ការសម្រេចចិត្ត​ជ្រើសរើស​វគ្គ​បណ្តុះបណ្តាល​ដែល​ខ្លួន​ត្រូវការ ដើម្បី​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​នៃ​ការអភិវឌ្ឍ​វិជ្ជាជីវៈ​បន្ត ប៉ុន្តែ​ការជ្រើសរើស​នោះ​ត្រូវ​អនុលោម​ទៅតាម​ពិធីសារ​ជាតិ​ស្តីពី ក្រប​ខណ្ឌ​សមត្ថភាព​ស្នូល​សម្រាប់​វិជ្ជាជីវៈ​ឆ្មប និង​ឯកសារ​ណែនាំ​ផ្សេងៗ​ទៀត​របស់​ក្រសួង​សុខាភិបាល​។​លោក​បាន​សង្កត់ធ្ងន់ថា គោលការណ៍​ណែនាំ​នេះ ប្រើ​សម្រាប់​ឆ្មប​ដែល​បាន​ចុះ​បញ្ជិកា និង​កំពុង​អនុវត្ត​វិជ្ជាជីវៈ​ឆ្មប​ក្នុងប្រទេស​កម្ពុជា ហើយ​វា​មាន​សារៈប្រយោជន៍​ផងដែរ សម្រាប់​ប្រធាន​អង្គភាព​ដែល​ឆ្មប​កំពុង​បម្រើ​ការងារ ស្ត្រី និង​សាធារណជន ដើម្បី​ឲ្យ​ពួកគេយ​ល់​ពី​តួនាទី​របស់​គណៈ​ឆ្មប​កម្ពុជា​ក្នុង​ការកំណត់​ស្តង់ដារ​នៃ​ការអនុវត្ត​វិជ្ជាជីវៈ​ឆ្មប ឲ្យ​កាន់តែ​មាន​គុណភាព និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​/
​ណា​រិទ្ធ​

 

img20171101r1a img20171101r1b

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.