ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

ឯកឧត្តម ស ខេង ជុំរុញ​អោយ​ប្រជាពលរដ្ឋ​ធ្វើ​អត្តសញ្ញាណប័ណ្ណ និង​ប័ណ្ណ​ការងារ​ក្នុង​ពិធី​បច្ចុះ​ខ័ណ្ឌសីមា​

ឯកឧត្តម ស ខេង ជុំរុញ​អោយ​ប្រជាពលរដ្ឋ​ធ្វើ​អត្តសញ្ញាណប័ណ្ណ និង​ប័ណ្ណ​ការងារ​ក្នុង​ពិធី​បច្ចុះ​ខ័ណ្ឌសីមា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង ៖ ឯកឧត្តម ស ខេង ជុំរុញ​អោយ​ប្រជាពលរដ្ឋ​ធ្វើ​អត្តសញ្ញាណប័ណ្ណ ដើម្បី​ចូលរួម​បោះឆ្នោត​នា​ពេលខាងមុខ​និង​ធ្វើ​ប័ណ្ណ​ការងារ​ឬ​ផាស្ព័​រ​ មុននឹង​ទៅ​រកកា​ងារ​ធ្វើ​នៅ​ប្រទេ​ដ៏ទៃ ការអំពាវនាវ​នេះ​ធ្វើឡើង ក្នុង​ពិធី​បច្ចុះ​ខ័ណ្ឌសីមា​ព្រះវិហារ​ថ្មី នៃ​វត្ត​សំរោង​ក្នុង កាល​ព្រឹក​ថ្ងៃទី​២៩ ខែ​មិនា ឆ្នាំ ២០១៥ ក្នុង​ភូមិ​សំរោង​ក្នុង​ឃុំ​សំរោង​ក្នុងស្រុក​ឯក​ភ្នំ​ខេត្ត​បាត់ដំបង ។​

​លោក មៀច ស៊ុម​ន៍ អភិបាលស្រុក​ឯក​ភ្នំ​បាន​អាន​របាយការណ៍ និង​បាន​លើក​សភាពការណ៍​សន្តិសុខ និង​សណ្តាប់ធ្នាប់​ថា ដោយ​មាន​ការចូលរួ​មយ៉ា​ផុលផុស ពី​សំណាក់​ប្រជាពលរដ្ឋ​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព នៅ​គ្រប់​មូលដ្ឋាន​ទូទាំង​ស្រុក​ឯក​ភ្នំ បទល្មើស​ត្រូវបាន​កាត់​បន្ថយ ហើយ​ធ្លាក់​នូវ​កំរិត​ទាប​បំផុត ទាំង​បទល្មើស​ឧក្រិដ្ឋ​និង​បទល្មើស​មជ្ឈឹម ។ ក្នុង​ដើមឆ្នាំ​២០១៥ នេះ បទល្មើស​កើតឡើង ៖ បទល្មើស​ឧក្រិដ្ឋ​គ្មាន​ថយ ៣ ករណី​ប្រៀបធៀប​ឆ្នាំ​២០១៤ ។ បទល្មើស​មជ្ឈឹម ២ ករណី (​បង្ក្រាបបាន​) ថយ ៨ ករណី ប្រៀបធៀប​ឆ្នាំ ២០១៤ ។ គ្រោះថ្នាក់​ចរាចរណ៍ ២ ករណី​ថយ ៤ ករណី​ប្រៀបធៀប​ឆ្នាំ ២០១៤ ។​

​លោក មៀច ស៊ុម​ន៍ អភិបាលស្រុក​ឯក​ភ្នំ​បាន​បន្តថា ជាទូទៅ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ត្រូវបាន​ធានា ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា​នីតិកាល​ទី ៣ ការបោះឆ្នោត​ជ្រើសរើស​តំណាង​ឃុំ​សង្កាត់​អាណត្តិ​ទី ៣ ការចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៥ និង​ពិសេស​ការបោះឆ្នោត​អសកល​ជ្រើសរើស​ក្រុមប្រឹក្សា​ស្រុក​ក្រុមប្រឹក្សា​ ខេត្ត កាល​ឆ្នាំ​២០១៣ កន្លងមក​បាន​ប្រព្រឹត្ត​ប្រកប ដោយ​សុវត្ថិភាព ស្ថិត​ក្នុង​បរិយាកាស​ល្អប្រសើរ មាន​ភាពរលូន សេរី​ត្រឹមត្រូវ យុត្តិធម៌ គ្មាន​ការគំរាមកំហែង ការបំភិតបំភ័យ និង​គ្មាន​អំពើហឹង្សា ។​

​ឯកឧត្តម ស ខេង ឧបនាយក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​មាន​ស​ប្រសាសន៍ថា ប្រជាពលរដ្ឋ ដែល​មិន​ទាន់​មាន​អត្តសញ្ញាណប័ណ្ណ ត្រូវ​ធ្វើ​អត្តសញ្ញាណប័ណ្ណ អោយ​បាន​រួសរាន់​ដើម្បី​ចូលរួម​បោះឆ្នោត នាពេលខាងមុខ ចំណែក​ព្រះសង្ឃ​មាន​ឆាយាល័​ក្ខ មិន​អាច​ចូលរួម​បោះឆ្នោត​បាន​ទេ ។ ម្យ៉ាងទៀត បើ​សង្ឃ​ធ្វើ​នយោបាយ​នោះ សង្ឃ​នៅ​ក្នុង​វត្ត​នឹង​បែងចែក​បក្ស​នេះ បក្ស​នោះ មិនតែប៉ុណ្ណោះ ពុទ្ធបរិស័ទ​មក​គោរពបូជា​ពិតជា​ប្រកាន់​បក្សនយោបាយ​លែង​គោរព​ពុទ្ធសាសនា​ជា​ សាសនា​របស់​រដ្ឋ ។ ប្រជាពលរដ្ឋ​ត្រូវ​ធ្វើ​ប័ណ្ណ​ការងារ ឬ​ផាស្ព័​រ អោយបាន​ត្រឹមត្រូវ​មុន​ចាកចេញ​ពី​ប្រទេស​កម្ពុជា ទៅ​រក​ការងារ​នៅ​ប្រទេស​គេ ហើយ​មន្ត្រី​អន្តោប្រវេសន៍​ក៏​ត្រូវ​ត្រួតពិនិត្យ​លើ​ជន​បរទេស​មក​ស្នាក់​នៅ ​កម្ពុជា​ដែរ ត្រូវ​រក​ប័ណ្ណឆ្លងដែន​ផាស្ព័​រ បើ​ពួកគេ​មក​ធ្វើ​ការងារ​តាម​រោងចក្រ ឬ​សណ្ឋាគារ​ត្រូវ​ពិនិត្យ​ប័ណ្ណ​ការងារ បើ​មិន​មាន​ត្រូវ​ផាកពិន័យ​ដើម្បី​ប្រមូល​ព​ន្ឌ​ជូន​រដ្ឋ ៕

 

20150330b (2) 20150330b (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.