ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ==> អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់

សម្តេចក្រុមព្រះ នរោត្តម រណប្ញ​ទ្ធិ ប្រធាន​គណបក្ស​រាជានិយម​ហ្វ៊ុន​ស៊ិនប៉ិច ត្រៀម​ធ្វើ​រដ្ឋាភិបាលចម្រុះ ក្រោយ​ទទួលយក​អាសនៈ​របស់​បក្ស​ប្រឆាំង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្តេចក្រុមព្រះ នរោត្តម រណប្ញ​ទ្ធិ ប្រធាន​គណបក្ស​រាជានិយម​ហ្វ៊ុន​ស៊ិនប៉ិច ដែល​ពី​អតីតកាល​ធ្លាប់​ធ្វើ​រដ្ឋាភិបាល ចម្រុះ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឥឡូវ​មក​ប្រកាស​ត្រៀម​ធ្វើ​រដ្ឋាភិបាលចម្រុះ ក្រោយពី​ទទួល​យក​កៅអី​សភា ៤១​ក្នុងចំណោម ៥៥ របស់​បក្ស​សង្គ្រោះ​ជាតិ បន្ទាប់​ពី​បក្ស​ប្រឆាំង​នេះ​ត្រូវ​រំលាយ ។​

​ព្រះអង្គ​បាន​មានបន្ទូល​នៅ​ឯ​ដំណាក់​ព្រះអង្គ​ក្នុង​សង្កាត់​ទន្លេបាសាក់ រាជធានី​ភ្នំពេញ​ថា គណបក្ស​របស់​ទ្រង់ នឹង​ទទួលយក​អាសនៈ​សភា​ជាង ៤០ របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​ពី​បក្ស​មួយ​នេះ​ត្រូវបាន​រំលាយ ហើយ​កៅអី​របស់​គណបក្ស​ត្រូវ​ដកហូត​យក​មក​បែង​ចែក​នោះ ។​

​ព្រះអង្គ​បន្ត​ថា ដំណើរការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ គឺ​មិន​មាន​ឧបសគ្គ​អ្វី​មក​រាំងស្ទះ​ឡើយ បន្ទាប់​ពី​ក្រសួង មហាផ្ទៃ​ដាក់​បណ្តឹង​ទៅ​តុលាការ​កំពូល​សុំ​ឱ្យ​រំលាយ​គណបក្ស​នេះ​ចោល ដោយសារ​តែ​មេបក្ស​លោក កឹម សុខា ត្រូវបាន​ចោទ ពី​បទ​ក្បត់ជាតិ​ឃុបឃិត​ជាមួយ​បរទេស​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​ហើយ​ថា បក្ស​របស់​ទ្រង់​កំពុង​ត្រៀម​ធ្វើការ​ក្នុង​រដ្ឋាភិបាល​ជា មួយ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ធ្វើ​បក្ស​ប្រឆាំង​មួយ​ដែល​ប្រឆាំង​មាន​ហេតុផល ។

​ព្រះអង្គ​មានបន្ទូល​បន្ថែមទៀតថា​“​អា​កន្លែង​ណា​ត្រូវ​ស្រប ដើម្បី​សន្តិភាព​ជូន​ជាតិ​យើងខ្ញុំ​ស្រប អា​កន្លែង​ណា​យើង​ប្រឆាំង​យើងខ្ញុំ​ប្រឆាំង ”​រួច​ដែល​អាក្រក់​បំផុត ប្រឆាំង​អត់​ឈប់​អាក្រក់​បំផុត អា​ស្រប​អត់​ឈប់ ។ បើ​គាត់​ធ្វើ​ត្រូវ​យើង​ត្រូវ​គាំទ្រ​គាត់ បើ​កន្លែង​ណា​ដែល​គាត់​ធ្វើ​មិន​ត្រូវ​ទេ យើងខ្ញុំ​ប្រឆាំង​” ។​

​ឆ្លើយតប​នឹង​ការរិះគន់​ពី​ចំណុច​អវិជ្ជា​ន​របស់​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ដែល​បាន​បាត់បង់​ការគាំទ្រ​ច្រើន​នោះ ព្រះអង្គ​អះអាងថា ទិសដៅ​របស់ ហ្វ៊ុន​ស៊ិនប៉ិច​ចាប់ពី​ពេលនេះ​ទៅ គឺ​មាន​លទ្ធភាព​កែទម្រង់​ឱ្យបាន​ល្អ​ក្នុង​សតវត្សរ៍​ទី​២១ នេះ ដោយ​ព្រះអង្គ​បន្ថែមថា ធ្វើការ​ក្នុង​រដ្ឋាភិបាល​ជាមួយ​បក្ស​កាន់​អំណាច​ត្រូវតែ​ប្រឆាំង​បើ​មាន​ចំណុច​អវីជ្ជ​មាន​របស់​គណបក្ស ដែល​ធ្វើការ​ជាមួយគ្នា ប៉ុន្តែ​ការប្រឆាំង​ក៏​ត្រូវតែ​មាន​ហេតុផល​ដែរ ។​

​សម្តេចក្រុមព្រះ​មានបន្ទូលថា “​ដែល​យើងទាំងអស់គ្នា​ត្រៀមខ្លួន នឹង​ចូល​ធ្វើ​រដ្ឋាភិបាល សូម​មាន​សេចក្តីក្លាហាន​គាំទ្រ យើង​ផង ។ កុំ​ថា ឱ្យ​តែ​ចូល​ជាមួយ​គេ​ថា​កញ្ជៈ​គេ​”​។​

​ជាមួយនឹង​ការត្រៀម​ទទួលយក​កៅអី​របស់​បក្ស​ប្រឆាំង និង​ត្រៀម​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​របស់ សម្តេច ហ៊ុន សែន សម្តេចក្រុមព្រះ​ក៏​បាន​រំព្ញ​កដល់​សម្តី​របស់​សម្តេ​ច​នាយករដ្ឋមន្ត្រី ដែល​បាន​សរសើរ​ផងដែរ ពី​បក្ស​ហ្វ៊ុនស៊ិនប៉ិច​ដែល​ទទួលបាន កៅអី​ច្រើន​ពី​បក្ស​ប្រឆាំង​នោះ ទោះបី​បក្ស​ផ្សេង​មិន​ទទួលយក​ក៏​ដោយ ។​

​លោក សួស យ៉ារ៉ា អ្នកនាំពាក្យ​របស់​គណ​បក្ស​កាន់​អំណាច​បដិសេធ​ធ្វើ​អត្ថាធិប្បាយដោយ​និយាយថា លោក​មិន​បាន ដឹង​ពី​គម្រោង​របស់​សម្តេច​ក្រុមព្រះ​ក្នុង​ការចូលរួម​រដ្ឋាភិបាល​ចម្រុះ​នោះ​ទេ ខណៈ​លោក​កំពុង​មាន​ភារកិច្ច​នៅ​ឯ​បរទេស ហើយ​បាន​បង្វែរ​សំណូរ​ទៅ​លោក សុខ ឥសាន
​អ្នកនាំពាក្យ​របស់​បក្ស​កាន់​អំណាច​ម្នាក់ទៀត ដែល​មិន​អាច​ទាក់ទង​បាន​កាល​ពី​ម្សិលមិញ ៕
​

 

ranaridh

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.