ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

ពលករ​ខ្មែរ​ចំនួន​១៩​នាក់​រង​របួស​និង​ទារក​ទើប​កើត​បាន​៧​ថ្ងៃ​ម្នាក់​បាន​ស្លាប់​បន្ទាប់ពី​រថយន្ត​អន្តោប្រវេសន៍​ថៃ​ដឹក​បញ្ជូន​មក​ខ្មែរ​បាន​បើក​បុក​បង្គោល​ភ្លើង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប្រទេស​ថៃ  ៖ យ៉ាងហោច​ណាស់​ពលករ​ខ្មែរ​ចំនួន​១៩​នាក់​បាន​រងរបួស​ស្រាល​និង​ធ្ងន់​ព្រមទាំង​ទារក​ទើប​នឹង​កើត​បាន​៧​ថ្ងៃ​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែងកើតហេតុ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្កឡើង​ដោយ​រថយន្ត​របស់​សមត្ថកិច្ច​អន្តោប្រវេស​ន៍​ថៃ​។​បើ​តាម​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា​៖​នៅ​មុនពេល​កើតហេតុ​រថយន្ត​របស់​សមត្ថកិច្ច​អន្តោប្រវេសន៍​របស់​ប្រទេស​ថៃ​បាន​ដឹក​បញ្ចូន​ពលករ​ខ្មែរ​ខុសច្បាប់​ចំនួន​១៩​នាក់​ក្នុងនោះ​មាន​ទារក​ម្នាក់​ដែល​ទើបនឹង​កើត​បាន​៧​ថ្ងៃ​ផងដែរ​។ ដោយ​ដឹក​ចេញ​ពី​ទីរួមស្រុក​សុ​ង៉ៃ​-​គោ​លុក ក្នុង​គោលបំណង​ដឹក​ទៅកាន់​ប៉ូលីស​អន្តោប្រវេសន៍​ខេត្ត​ស្រះកែវ​ដើម្បី​បញ្ចូន​បន្ត​មកកាន់​ប្រទេស​កម្ពុជា​វិញ លុះ​មក ដល់​ពាក់កណ្តាល​ផ្លូវរ​ថ​យន្តក៏​បាន​បើក​ធ្លាក់ផ្លូវ​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​រួច​បន្ត​ទៅ​បុក​របង​ផ្ទះ បាន​ធ្វើឲ្យ​កុមារ​ដែល​ទើបតែ​កើតបាន​៧​ថ្ងៃ​ខ្ទាត​ចេញពី​រថយន្ត​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ​តែ​ម្តង​។​

​បើ​តាម​លោក​អនុសេនីយ៍ទោ ស៊ុម​ម៉ា​យ បាន​យ៉េន សមត្ថកិច្ច​ថៃ​ប្រចាំ​ស្នងការ​កុយ​បុរី ខេត្ត​ប្រា​ជួប​គី​រី​ខាន់​បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុងស្រុក​ឲ្យដឹងថា​៖​នៅ​ថ្ងៃ​ទី​១៥​ខែតុលា​ឆ្នាំ​២០១៧​ម្សិលមិញ​នេះ​លោក​បាន​ទទួល​របាយការណ៍​ថា​៖​មាន​រថយន្ត​១​គ្រឿង​បាន​ជួប​ឧបទ្ទវហេតុ​បើក​ធ្លាក់​ផ្លូវ​បណ្តាលឲ្យ​មាន​អ្នករង​របួស​ស្រាល​និង​ធ្ងន់​ជាច្រើន​នាក់​នៅលើ​ដងផ្លូវ​ចូល​ផេ​កាសេម​ចន្លោះ​គីឡូម៉ែត្រលេខ​២៧៩-២៨០ ភូមិ​បាន​ជួន​ប៊ុន ឃុំ​កុយ​បុរី ស្រុក​កុយ​បុរី ខេត្ត​ប្រា​ជួប​គី​រី​ខាន់ បន្ទាប់មក​លោក​ក៏​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ត្រួតពិនិត្យ​ក្នុងនោះ​ក៏​មាន​ក្រុម​ជួយសង្គ្រោះ​មូលនិធិ​លោកតា​វត្ត​កុដិ​កុយ​បុរី ទៅ​ជាមួយ​ផង​ដែរ​។​

​លោក​អនុសេនីយ៍ទោ​បន្តថា​៖​អ្នកដំណើរ​ទាំងអស់​នៅក្នុង​រថយន្ត​សរុប​ទាំងអស់​ចំនួន​២២​នាក់​មនុស្ស​ធំ​ពេញវ័យ​ចំនួ​១៧​នាក់​,​កុមារ​៥​នាក់​ក្នុងនោះ​មាន​ទារក​ម្នាក់​ដែល​ទើបតែ​កើត​បាន​៧​ថ្ងៃ បាន​ខ្ទាត​ចេញពី​រថយន្ត​បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ហើយ​ស្ត្រី​រង​បួស​ធ្ងន់​ជាង​គេ​ដែល​ចេញពី​រថយន្ត​មិន​រួច​ត្រូវ​ជា​ម្តាយ​របស់​សព​ទារក​ដែល​ស្លាប់​នោះ​។​មិនតែប៉ុណ្ណោះ​ថែមទាំង​មាន​ស្ត្រី​ម្នាក់ទៀត​ដែល​កំពុងតែ​មាន​ផ្ទាំពោះ​ផងដែរ​បាន​ប៉ៈ​ទង្គិច​ហើយ​ចុកពោះ​ជាខ្លាំង​តែ​ត្រូវបាន​ក្រុម​គ្រូពេទ្យ​ព្យាយាម​ជួយ​សង្គ្រោះ​ជា​បន្ទាន់​មុន​គេ​ផង​ដែរ ចំណែក​អ្នកដទៃ​ទៀត​បាន​រងរ​បួស​ស្រាល​។​

​សូម​បញ្ជាក់​ដែរ​ថា​៖​នៅ​កន្លែងកើតហេតុ​គេ​ឃើញ​មាន​រថយន្ត​ឯកជន​ម៉ាក​Toyota​ចំនួន​១​គ្រឿង​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​มข1420 ខេត្ត​ន​រ៉ាធិ​វ៉ាត​ជា​រថយន្ត​ជួល​ដោយ​ប៉ូលីស​អន្តោប្រវេសន៍​ថៃ រង​ការខូចខាត​ស្ទើ​ទាំងស្រុង​ដែរ​។​ប្រភព​ដ​ដែ​បន្តទៀតថា​៖​អ្នកបើកបរ​ឈ្មោះ ស​រិះ សឺ​និ (​ជនជាតិ​ថៃ​ម៉ូ​ស្លីម​)​អាយុ​៤៧​ឆ្នាំ​។​ចំណែក​ស្ត្រី​ម្នាក់​ជា​ជនជាតិ​ខ្មែរ​ត្រូវបាន​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ដឹក​បញ្ចូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុយ​បុរី​ជាបន្ទាន់​។​

​មន្ត្រី​ប៉ូលីស​ថៃ​បាន​សាកសួរ​ទៅ​លោក​យ៉ា រ៉ូ​សា​ឡែ​ម ស្មា​អ៊ែ (​ជនជាតិ​ថៃ​ម៉ូ​ស្លីម​)​អាយុ​៤៦ ឆ្នាំ​ដែល​ធ្វើដំណើរ​មក​ជាមួយ​បានឲ្យដឹងថា​៖​គាត់​ជា​អ្នកបើក​រថយន្ត​ទី​២(​អ្នក​ចាំ​ផ្លាស់​វេន​បើកបរ​)​ដោយ​មាន​ឈ្មោះ​ស​រិះ សឺ​និ (​ជនជាតិ​ថៃ​ម៉ូ​ស្លីម​)​ជា​អ្នកបើកបរ​ទី​១​បាន​ធ្វើដំណើរ​ចេញមក​ពី​ប៉ូលីស​អន្តោប្រវេសន៍​ខេត្ត​ន​រ៉ាធិ​វ៉ា​តដឹក​ពលករ​អន្តោប្រវេសន៍​ខ្មែរ​សរុប​ចំនួន​១៩​នាក់​រួម​ជាមួយ​កុមារ ដើម្បី​ដឹក​បញ្ចូនទៅ​កាន់​ប៉ូលីស​អន្តោប្រវេសន៍​ខេត្ត​ស្រះកែវ​ថៃ​(​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​ខេត្ត​បន្ទាយមានជ័យ​)​ហើយ​មាន​លោក​ព្រឹទ្ធ​បាល​ប៉ូលីស ស​ឡះ សា​រៈកា​ស៊ុម មន្ត្រី​ប៉ូលីស​អន្តោប្រវេសន៍​ជា​អ្នកមើលការខុសត្រូវ​។​អ្នកបើកបរ​ឈ្មោះ​យ៉ា រ៉ូ​សា​ឡែ​ម ស្មា​អ៊ែ បាន​ប្តូរ​ឲ្យឈ្មោះ​ស​រិះ សឺ​និ បើកបរ​បន្ត​ពី​ខ្លួន​ចាប់ពី​ខេត្ត​ឈុំ​ផន ក្រោយ​ពី​ប្តូរ​វេន​ខ្លួន​រួច​គាត់​ក៏​បាន​អង្គុយ​លក់​ក្នុង​រថយន្ត​ពេល​ដឹង​ខ្លួន​មក​ម្តង​ទៀត​បន្ទាប់ពី​បានលឺ​សំឡេង​ផ្ទុះ​ជា​ខ្លាំង​ដោយ​រថយន្ត​បាន​បើក​បុក​និង​បង្គោល​ភ្លើង ព្រមទាំង​របង​ផ្ទះ​លាន់​ពេញ​រថយន្ត​ហើយក៏​ពុំ​បានដឹង​អំពី​មូលហេតុ​អ្វី ហេតុអ្វី​បានជា​កើត​ហេតុការណ៍​យ៉ាង​ដូច្នេះ​ឡើង​៕

 

 

img20171017r1 (1) img20171017r1 (2) img20171017r1 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.