ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

គ្រឿងចក្រ​កំពុង​ធ្វើ​សកម្មភាព​ជីក​កកាយ​ភ្នំ​អង្គរជ័យ​ជិត​រលាយ​ទៅហើយ ជំនាញ​អះអាងថា​កាយ​ភ្នំ​ដាំ​ដើមឈើ​វិញ​…

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ ភ្នំ​អង្គរជ័យ ដែល​មាន​ទីតាំង​ស្ថិតក្នុង​ឃុំ​ដំណាក់​កន្ទួត ស្រុក​កំពង់ត្រាច ខេត្ត​កំពត ប​ច្ច​ប្បន្ន​ត្រូវបាន​គ្រឿងចក្រ​មក​ជីក​កកាយ ហើយ​ប្រើ​រថយន្ត​បែន​ជាច្រើន​គ្រឿង​ដឹក​ជញ្ជូន​អាចម៍ដី​ស្ទើ​រលាយភ្នំ​បាត់​រូប​រាងទៅហើយ ប៉ុន្តែ​សកម្មភាព​ខាងលើ​ត្រូវបាន​ជំនាញ​អះអាងថា ជីក​ភ្នំ​ដាំ​ដើមឈើ​វិញ បើ​ស្តាប់​ទៅ​ដូច​អស់សំណើច​ដែរ​។​

ចំពោះ​សកម្មភាព​ជីក​កកាយ​ភ្នំ​យ៉ាង​អនាធិបតេយ្យ​ស្ថិត​ចំណុច​ភ្នំ​អង្គរជ័យ​នេះ​ត្រូវបាន​ប្រភព​ច្បាស់​ការណ៍​បង្ហើប​ថា បាន​កើតឡើង​ជា​ច្រើន​ថ្ងៃ​មកហើយៗ​ម្ចាស់​គ្រឿងចក្រ​ត្រូវ​គេ​ស្គាល់​ជា​ក្រុមហ៊ុន​ល្បី​មួយ​នៅក្នុង​ស្រុក​កំពង់ត្រាច​តែម្តង​។​ចំពោះ​ការផ្តួចផ្តើម​ជីក​កកាយ​ភ្នំ​អង្គ​រេ​ជ័យ​បែបនេះ​គឺ​គេ​សំអាង​លើ​អញ្ញាប័ណ្ណច​ល័ត ប៉ុន្តែ​ច្បាប់​អាជីវកម្ម​នោះ​វា​បាន​ផុតកំណត់​ទៅហើយ ប៉ុន្តែ​ខាង​ក្រុមហ៊ុន​គ្រឿងចក្រ​បាន​បង្វែ​ថា​ជា​ការជីក​កាយ​ដីភ្នំ​សម្រាប់​ដាំ​ដើមឈើ​ក្នុង​គោលបំណង​បំភ័ន​ភ្នែក​មហាជន ហើយ​កន្លង​មក​ម្ចាស់​គ្រឿងចក្រ​ក៏​ប្រាប់ថា​បើ​ចង់​ជ្រាប​សួរ​ទៅ​ការិយាល័យ រ៉ែ និង​ថាមពល ស្រុក​ពិតជា​អស់​ចម្ងល់​មិន​ខាន​។​

​ចំពោះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ជើងភ្នំ​អង្គរជ័យ បានលើកឡើង​ដូចគ្នា​ថា ស​ម្ប​តិ្ត​ធម្មជាតិ​ដែល​បន្សល់​ពី​ដូនតា ពិសេស​ភ្នំ​អង្គរជ័យ​នេះ​កាលពីមុន​មាន​សភាព​ខៀវស្រងាត់ ហុំ​ព័ទ្ធ​ដោយ​ព្រៃ​ប្រឹក្សា តែ​ពេល​នេះ​ក្លាយ​ជា​ទីតាំង​ជីក​យក​អាចម៍ដី​យ៉ាង​អនាធិបតេយ្យ ដោយ​ថ្ងៃ​ណា​មួយ​នឹង​រលាយបាត់​រូបរាង​មិនខានឡើយ​។​

​មជ្ឈដ្ឋាន​ទូទៅ​ក៏បាន​លើកឡើង​ថា មិនដឹង​ជា​ដូចម្តេច​ទើប​ក្រុមហ៊ុន​គ្រឿងចក្រ​ហ៊ាន​មក​ធ្វើ​អាជីវកម្ម​ទាំង​គ្មាន​ច្បាប់​នៅ​នឹង​ដៃ ឬ​មួយ​មាន​ការឃុបឃិត​គ្នា​រវាង អាជ្ញាធរ​និង​ស្ថាប័ន​ជំនាញ​ក្នុង​ស្រុក​កំពង់ត្រាច ទេ​ដឹង​ទើប​ម្ចាស់​គ្រឿងចក្រ​មាន​អំនួត​បែបនេះ​។​

​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងចក្រ​មក​ជីក​កាយ​ភ្នំ​អង្គរជ័យ​ខាងលើ លោក​ពេជ្រ សុខា ប្រធានការិយាល័យ​រ៉ែ និង​ថាមពល ស្រុក​កំពង់ត្រាច បាន​ប្រាប់ អ្នកយក​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​១៦​ខែតុលា ឆ្នាំ​២០១៧​នេះ​ថា ភ្នំ​ដែល​គ្រឿងចក្រ​កំពុង​ជីកដី​នោះ គឺ​មាន​ច្បាប់​អាជីវកម្ម​យ៉ាង​ត្រឹមត្រូវ ប៉ុន្តែ​ផុត​កាលបរិច្ឆេទ ចឹង​ហើយ​ទើប​ខាង​បរិស្ថាន​បង្វែ​ការជីក​កកាយ​ដីភ្នំ​នេះ សម្រាប់​យក​ទីតាំង​ខាងលើ​ដាំ​កូនឈើ​វិញ​តែម្តង​។​

​ទាក់ទង​នឹង​ករណី​ដដែល លោក អ៊ុម ស៊ី​ណាត អភិបាល​ស្រុក​កំពង់ត្រាច លោក​បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ថា កិច្ចការ​ទាំង​អម្បាលម៉ាន​គឺ​លោក​ប្រគល់​ទៅ​ឲ្យ​ខាង​ជំនាញ​ចាត់ការ​អស់ហើយ ព្រោះ​មិនមែន​ជា​កាតព្វកិច្ច​រប​ស់លោក​ទេ ហើយ​បើ​ចង់​ដឹង​ឲ្យ​កាន់តែ​ច្បាស់​សួរ​ទៅខាង​រ៉ែ​និង​ថាមពល​ចុះ​។​/ ណា​រិទ្ធ​

 

img20171016ss (3) img20171016ss (4) img20171016ss (1) img20171016ss (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.