ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​សម្តេចព្រះ​សង្ឃនាយករ​ង​យាង​ជា​ព្រះរាជ​អធិបតី​ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​ន្ត្រី​សង្ឃ​ចំនួន​៦៦​អង្គ​ទូទាំង​ខេត្ត​ប៉ៃលិន​

​សម្តេចព្រះ​សង្ឃនាយករ​ង​យាង​ជា​ព្រះរាជ​អធិបតី​ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​ន្ត្រី​សង្ឃ​ចំនួន​៦៦​អង្គ​ទូទាំង​ខេត្ត​ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ប៉ៃលិន ៖ ព្រះគ្រូ​មេគណ​ខេត្ត មន្ត្រី​សង្ឃ​ថ្នាក់​ខេត្ត ក្រុង ស្រុក ចៅអធិការ​គ្រប់​វត្ត និង​ព្រះ​គ្រូសូត្រឆ្វេង ព្រះ​គ្រូសូត្រស្តាំ​ចំនួន​៦៦​អង្គ​នៅ​ទូទាំង​ខេត្ត​ប៉ៃលិន​ត្រូវបាន​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​និង​ស្រោចស្រព​សុគន្ធវារី ដើម្បី​គ្រប់គ្រង ដឹកនាំ វិស័យ​ព្រះពុទ្ធសាសនា​ឲ្យមាន​កា​រ​រីកចំរើន​រុងរឿង​នៅក្នុង​ខេត្ត​។​ពិធី​ប្រកាស​ទទួលស្គាល់​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២២​ខែ​មីនា​ឆ្នាំ​២០១៥​នៅ​វត្ត​រតន​សោភ័ណ្ឌ​(​ហៅ​វត្ត​កោង​កាង​)​ស្ថិតក្នុង​ភូមិ​វត្ត​សង្កាត់​ប៉ៃលិន​ក្រុងប៉ៃលិន​ខេត្ត​ប៉ៃលិន ក្រោម​ព្រះរាជអធិបតីភាព សម្តេចព្រះ​វនរ័ត ណ​យ ច្រឹក ព្រះសង្ឃ​នាយករង​ទី​៣​ព្រះរាជាណាចក្រ​កម្ពុជា លោក កើត សុធា អភិបាលខេត្ត លោក ឡី ចាន់​ឆាយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ដោយ​មាន​ការចូលរួម​ពី​ព្រះសង្ឃ មន្ត្រីរាជការ​និង​ពុទ្ធបរិស័ទ ជាច្រើន​រយ​នាក់​ផងដែរ​។​

​លោក សំ សាវឿន ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​ប៉ៃលិន​បានឲ្យដឹង​ថា​វត្ត​អារ៉ាម​ក្នុង​ខេត្ត ប៉ៃលិន​មាន​ចំនួន​២៩​វត្ត​(​វត្ត​ធម្មយុត្តិកនិកាយ​ចំនួន​៥​កន្លែង​) និង​មណ្ឌល​វិប្ប​នសនា ១​កន្លែង​។​ព្រះសង្ឃ​សរុប​ចំនួន​៣៤២​អង្គ​(​ក្នុងនោះ​សាមណេរ​ចំនួន​២៤៤​អង្គ​) ។​

​លោក​បាន​បន្តថា នៅ​ខេត្ត​ប៉ៃលិន​មាន​សាលា​ពុទ្ធិកបឋមសិក្សា​ចំនួន​៩​សាលា​មាន​សមណ​សិស្ស​ចំនួន​១២៣​អង្គ​និង​សាលា​ពុទ្ធិក​មធ្យមសិក្សា​អនុវិទ្យាល័យ​ចំនួន​១​កន្លែង​មាន​សមណ​សិស្ស​កំពុង សិក្សា​ចំនួន​៩៧​អង្គ​។​សាលា​ធម្ម​វិន័យ​ចំនួន​៦​សាលា​មាន​សមណ​សិស្ស​ចំនួន​១២៣​អង្គ ។​

​លោក សំ សាវឿន បានបញ្ជាក់​ថា​ព្រះរាជ​ប្រកាសនីយបត្រ សម្រេច​តែងតាំង​ព្រះគ្រូ​រតន​មុនី ចាន់ គង់ ជា​ព្រះ​មេគណ​ខេត្ត​ប៉ៃលិន និង​មន្ត្រី​សង្ឃ​ថ្នាក់​ខេត្ត​ចំនួន​៥ អង្គ និង​ព្រះគ្រូរ​ក្ខិត​ធម្មោ ជៀ​ប សារ៉ាន់ ជា​ព្រះ​អនុគណ​ក្រុងប៉ៃលិន ។​ប្រកាសនីយបត្រ សម្រេច​តែងតាំង​មន្ត្រី​សង្ឃ​ថ្នាក់​ក្រុង​ស្រុង និង​ចៅអធិការ​គ្រប់​វត្ត រួម​និង​ព្រះ​គ្រូសូត្រឆ្វេង និង​ព្រះ​គ្រូសូត្រស្តាំ​ចំនួន​៥៩​អង្គ​ផង​ដែរ​។​

​លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន​បាន​មានប្រសាសន៍ថា​ការអភិវឌ្ឍ​ប្រទេស​ឲ្យមាន​ការ រីកចំរើន គឺ​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ​ត្រូវ​ដើរ​ទន្ទឹម​គ្នា និង​អាច​ខ្វះ​វិស័យ​ណាមួយ​បានឡើយ​។​

​លោក​បាន​បន្តថា ទន្ទឹមនឹងនេះ មន្ត្រី​សង្ឃ​និង​ព្រះសង្ឃ​ជា​ចៅអធិការ​គ្រប់​វត្ត​ត្រូវ​សហការ​ជាមួយ​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​ពង្រឹងគុណភាព​សាលា​ពុទ្ធិកសិក្សា​គ្រប់​កំរិត​ដើម្បី​អោយ​ក្លាយជា​ជា​ថ្នាក់​បណ្តុះបណ្តាល​ព្រះធម៌ ព្រះ​វិន័យ ភាសាបាលី សំ​ស្ត្រឹត និង​ចំណេះ​ទូទៅ​ដល់​ព្រះសង្ឃ​ជា​សា​មណ​សិស្ស ព្រោះថា​បច្ចុប្បន្ន​លោក​សង្កេតឃើញ​ធនធាន​ព្រះសង្ឃ​ផ្នែក​វិស័យ​ព្រះពុទ្ធសាសនា​នៅ​ក្នុង ខេត្ត​ប៉ៃលិន​នៅ​មាន​កម្រិត​នៅឡើយ ។​

​សម្តេចព្រះ​វនរ័ត ណ​យ ច្រឹក ព្រះសង្ឃ​នាយករង​ទី​៣​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ព្រះរាជ បន្ទូល​កោត​ស​សើរ​ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត​និង​ថ្នាក់​នាំ​មន្ទីរ​ធម្មការ និង​សាសនា ខេត្ត​ដែល​បាន​ខិតខំ បំពេញ​តួនាទី​និង​ភារកិច្ច​លើក​ស្ទួយ​និង​អភិវឌ្ឍ​វិស័យ​ព្រះពុទ្ធសាសនា​ឲ្យមាន​កា​រ​រីកចំរើន ដោយ​មាន​វត្ត​អា​រ៉ា​ម​ជាច្រើន​កន្លែង​ត្រូវបាន​កសាង​ឡើង​វិញ បន្ទាប់ពី​ត្រូវ​បាន​បំផ្លាញ​ស្ទើរ​អស់​ទាំងស្រុង​ក្នុង​សម័យ​សង្គ្រាម​។​

​សម្តេច​បាន​មាន​ព្រះរាជបន្ទូល​ផ្តាំផ្ញើរ​ដល់​មន្ត្រី​សង្ឃ ព្រះគ្រូ​ចៅអធិការ​គ្រប់​វត្ត និង​ព្រះសង្ឃ គ្រប់​អង្គ​ត្រូវគោរព​ព្រះ​វិន័យ​របស់​ព្រះពុទ្ធ​សា​នា​ដែលជា​សាសនា​របស់​រដ្ឋ​ប្រកាន់​យក​ព្រះពុទ្ធ​ឪ​វាទ​ដើម្បី​ជាទី​គោរព​បូជា របស់​ពុទ្ធសាសនិក​និង​អប់រំ​ចរិយា​ធម៌ ស្មារតី​ជម្រុះ​ចោល​នូវ​ការ​លោភលន់ ការ​ច្រណែន​និន្ទា គំនុំ និង​អំពើ​ហិង្សា  ដើម្បី​ជា​គុណប្រយោជ​ដល់​ការថែ​រក្សា ការពារ​សេចក្តីសុខ​សន្តិ ភាព ស្ថេរភាព សាមគ្គីភាព លើកស្ទួយ​ការកសាង​ជាតិ​ឆ្ពោះទៅរក​សេចក្តី​ថ្កុំថ្កើន​រុងរឿង សម្បូរ សប្បាយ​តរៀង​ទៅ​៕
​ស សារ៉េត​

 

20150327a-(7) 20150327a-(8) 20150327a-(9) 20150327a-(11)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.