ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​មហាជន​កំពុង​ឆ្ងល់​រឿង​រថយន្ត​តាក់ស៊ី ស្រុក​កំពង់ត្រាច ម្តេច​ក៏​គ្មាន​ចំណត​ត្រឹមត្រូវ​..

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ មិនដឹង​ជា​មូលហេតុ​អ្វី​ទេ​បាន​ជា​អ្នក​រត់​តាក់ស៊ី​ក្នុង​អាណាចក្រ​ស្រុក​កំពង់ត្រាច តែង​យក​ចិញ្ចើម​ផ្លូវ​មុខ​ផ្យារ​ធ្វើ​ជា​ចំណត​រថយន្ត​ហើ​យ​នាំគ្នា​រត់​ចាប់​ម៉ូយ​ប្រសេកប្រសាច​ពេញ​ផ្លូវ ដែល​បង្ក​ឲ្យមាន​ការរំខាន​ដល់​អ្នកដំ​ណើ​រ និង​កកស្ទះ​ចរាចរណ៍​ជា​រៀងរាល់​ថ្ងៃ​នោះ​។​នេះ​ជា​ការ​ចោទសួរ​ពី​សំណាក់​មហាជន​ដែល​ជា​អ្នកដំណើរ ដែល​តែងតែ​ឆ្លងកាត់​ចំណុច​មុខ​ផ្សារ​កំពង់ត្រាច​ដ៏​ចង្អៀត​នេះ​។​

​ចំពោះ​មជ្ឈដ្ឋាន​ដឹង​រឿង​ដែល​គេ​រស់នៅ​ក្នុង​តំបន់​ស្រុក​កំពង់ត្រាច បានឲ្យដឹងថា តាមពិត​ចំណត​រថយន្ត​ត្រូវ​គេ​ធ្វើ​រួចរាល់​តាំងពី​៣​ឆ្នាំមុន​ម្លេះ ប៉ុន្តែ​ក្រុម​អ្នក​រត់​តាក់ស៊ី​មិនបាន​យក​រថយន្ត​របស់​ខ្លួន​ទៅ​ចត​នៅឯ​ចំណត​ទេ ព្រោះ​ទីតាំង​ចត​រថយន្ត​វា​នៅ​មិន​ស្ថិត​ជាប់​នឹង​ដងផ្លូវ ម្យ៉ាងទៀត​ភ្ញៀវ​ឬ​ម៉ូយ​ជិះ​តាក់ស៊ី គេ​មិនសូវ​ចូល​ទៅ​ទីនោះ​ឡើយ ទើប​ក្រុម​អ្នក​រត់​តាក់ស៊ី ទាំង​ធុន​តូច ធុន​មធ្យម​ត្រូវតែ​បង្ខំចិត្ត​យក​រថយន្ត​គ្រប់​ប្រភេទ​មក​ចត​ពាសពេញ​ចិញ្ចើមផ្លូវ​យ៉ាង​អាណាធិបតេយ្យ​បែបនេះ​។​គេ​បាន​រិះគន់​ផងដែរ​ថា មុខ​ផ្សារ​ស្រុក​កំពង់ត្រាច ក្នុង​ខេត្ត​កំពត​នេះ ក្រៅពី​ក្លាយជា​ចំណតរថយន្ត​តាក់ស៊ី​បង្ក​ភាព​រញ៉េរញ៉ៃ​នោះ ពេល​ថ្មីៗ​នេះ​ក៏​មាន​ការពង្រីក​តូប​លក់​ឥ​វ៉ាន់​រំលោភ​យក​ចំណី​ចិញ្ចើម​ផ្លូវជាតិ​លេខ​៣៣​អស់​មួយចំណែក​ដែរ ដែល​ជា​ហេតុ​ធ្វើឲ្យ​ដង​ផ្លូវ​មួយ​នេះ​កាន់តែ​ចង្អៀត​ថែម​ទៀត ពិសេស​ចំណុច​ផ្លូវ​ចេញ​ចូល​ក្នុង​ផ្សារ​កំពង់ត្រាច​ផ្នែក​ខាងលិច ហើយ​តូប​ដែល​កំពុង​ពង្រីក​សាប​បន្ថែម​នេះ ត្រូវ​គេ​ស្គាល់​ជា​តូប​របស់​កូន​គណៈកម្មការ​ផ្សារ​ស្រុក​កំពង់ត្រាច​នា​ប​ច្ច​ប្បន្ន​ឈ្មោះ ហាម បាវ​។​

​មហាជន​បាន​រិះគន់ថា បើទោះជា​ដង​ផ្លូវជាតិ​លេខ​៣៣​ត្រូវបាន​ពង្រីក​ឲ្យ​កាន់តែ​ទូលាយ​បែប​នេះ​ក្តី ប៉ុន្តែ​ចំណុច​មុខ​ផ្សារ​កំពង់ត្រាច នៅតែ​មាន​ការកកស្ទះ​ចរាច​រណ៍​ជា​រៀងរាល់​ព្រឹក ដែល​ករណី​បែប​នេះ​វា​ចាត់ទុក​ជា​ទម្លាប់​ទៅហើយៗ​គេ​ដឹងថា ចំណត​រថយន្ត​គឺ​គ្រប់គ្រង​ដោយ​លោក​ហាម បាវ ដែល​ជា​និច្ចកាល​ត្រូវ​ហែក​សំបុត្រ​ភាស៊ី​យក​កម្រៃ​ពី​ចំណតរថយន្ត​ជាប្រចាំ តែ​អ្នកគ្រប់គ្រង​ចំណត ហាក់​មិន​បាន​ខ្វាយខ្វល់​ពី​កត្តា​លំបាក​របស់​អ្នកដំណើរ​លើ​យ​គឺ​គិតតែ​ប្រមូល​លុយ​ថ្លៃ​ភាស៊ី​ចំណត​រាល់ថ្ងៃ​។​លើសពី​នេះ​ត្រង់ចំណុច​មុខ​ផ្សារ​កំពង់ត្រាច ពេល​ឱកាស​បុណ្យ​ជាតិ​ម្តងៗ​តែង​ស្ទះចរាចរណ៍​ស្ថិត​តាម​កំណាត់​ផ្លូវ​ខាងលើ ដោយសារ​មនុស្ស​ចេញចូល​ច្រើន​ថែមទាំង​មាន​យានយន្ត​គ្រប់​ប្រភេទ​ចត​ឈប់​លាយឡំ​ជាមួយ​រថយន្ត​ឈ្នួល​ពាសពាញ​ចិញ្ចើមផ្លូវ ជួនកាល​ស្ទះចរាចរណ៍​រាប់​ម៉ោង​ក៏មាន​ដែរ​។​

​ទាក់ទិន​នឹង​រថយន្ត​តាក់ស៊ី​រក​ចំណត​មិនទាន់​ឃើញ​ខាងលើ លោក​ហាម បាវ ប្រធាន​ភាស៊ី​ចំណត​រថយន្ត​ក្នុង​ស្រុក​កំពង់ត្រាច បាន​ប្រាប់ កម្ពុជា​ថ្មី តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​១៤​ខែតុលា ឆ្នាំ​២០១៧​នេះ​ថា លោក​បាន​ប្រាប់​ម្ចាស់​ឡាន​តាក់ស៊ី​ឲ្យចូល​ទៅ​ចត​នៅ​ឯ​ចំណត​ដែរ ប៉ុន្តែ​គេ​មិន​ព្រមទៅ​ព្រោះ​នៅ​កន្លែង​ចត​រថយន្ត​នោះ​គ្មាន​ម៉ូយ​ឬ​ភ្ញៀវ​ទេ ណាមួយ​ចំណត​រថយន្ត​ក៏​នៅ​ឆ្ងាយ​ពី​ផ្សារ​ផងដែរ​។​លោក​ហាម បាវ ថា​បើ​ចង់ដឹង​ច្បាស់​សួរ​ចៅហ្វាយស្រុក​ទៅ​ពិតជា​ដឹង​មិន​ខាន​លើ​យ​។​

​ដោយឡែក អភិបាល​ស្រុក​កំពង់ត្រាច លោក​អ៊ុម ស៊ី​ណាត បាន​ប្រាប់ឲ្យដឹង​នៅក្នុង​ថ្ងៃ​ដដែល​នេះ​ថា រឿង​ស្ទះផ្លូវ​ក្នុង​ចំណុច​មុខ​ផ្សារ​លោក​ពិតជា​ទទួល​ស្គាល់ ប៉ុន្តែ​ក្នុង​បំណាច់​ខែ​ក្រោយ​នេះ លោក​នឹង​ឲ្យ​ក្រុម​អ្នក​រត់​តាក់ស៊ី​ទាំងអស់​ចូល​ទៅ​ចាប់​ម៉ូយ​នៅឯ​ចំណត​ថ្មី ក្បែរ​សាលារៀន​ចិន គាក​ឃួន ដែល​មាន​ចម្ងាយ​ពី​ចំណុច​ផ្   សារ​កំពង់ត្រាច ប្រមាណ​៣០០​ម៉ែត្រ​ប៉ុណ្ណោះ​។​/
​ណា​រិទ្ធ​

 

img20171015r1 (1) img20171015r1 (4) img20171015r1 (3) img20171015r1 (2)

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.