ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

មេ​សាខាគយ​ខេត្តតាកែវ​កាន់តែ​ធុំក្លិន​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តតាកែវ ៖ ប្រភព​ព័ត៌មាន​ពី​ក្រុម​ឈ្មួញ និង​អាជីវករ​មួយចំនួន​ដែល​រង​ការគាបសង្កត់​កាន់តែ​ខ្លាំង​ពី​ក្រុម​គយ​ចល័ត​បានឱ្យ ដឹងថា ទោះ​បី​ពួក​គាត់​នាំចូល​ទំនិញ​ស្របច្បាប់​បង់ពន្ធ​គយ​នៅ​ច្រកព្រំដែន​រួចហើយ​ក៏​ដោយ​ក៏​ចៀស​មិន​ផុត​ពី​ត្រូវ​បង់លុយ​ឱ្យ ក្រុម​គយ​ចល័ត​របស់លោក លាង ម៉ុង នោះដែរ ដែល​ជាហេតុ​ធ្វើឱ្យ​ពួកគាត់​រកស៊ី​ស្ទើរ​គ្មាន​សល់​ផលចំណេញ ។
​
ប្រភព​ព័ត៌មាន​បន្ត​ឱ្យដឹងទៀតថា ក្រុម​ឈ្មួញ និង​អាជីវករ​ដែល​នាំចូល​ទំនិញ​ពី​ប្រទេស​វៀតណាម​តាម​ច្រក​ភ្នំ​ដិន និង​ច្រករបៀង​ជាច្រើន​ទៀត​បាន​ឱ្យដឹងថា មួយ​រយៈ​ចុង​ក្រោយ​នេះ ក្រុម​គយ​ចល័ត​របស់លោក លាង ម៉ុង ប្រព្រឹត្ត​អំពើ​ពុក រលួយ​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត ពោលគឺ​រាល់​ការបង់​លុយ​របស់​ឈ្មួញ និង​អាជីវករ ដែល​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ លេខ ២ គឺ​មិន​ទទួលបាន​បង្កាប់ដៃ ឬ​វិក្កយបត្រ​ត្រឹមត្រូវ​នោះ​ឡើយ ។​
​
បើ​តាម​សេចក្តីរាយការណ៍​ពី​ភ្នាក់ងារ​គយ​នៅ​ខេត្ត​តាកែវ​មួយចំនួន​បាន​ឱ្យដឹងថា លោក លាង ម៉ុង មេ​គយ​ចល័ត​ខេត្ត តាកែវ ក៏ដូចជា លោក កែវ វណ្ណី ប្រធាន​សាខាគយ​ខេត្តតាកែវ បាន​ឃុបឃិត​គ្នា​គាបសង្កត់​យ៉ាងខ្លាំង​ទៅលើ​ឈ្មួញុ និង​អាជីវករ​តូចតាច​ដែល​នាំចូល​ទំនិញ​ពី​ប្រទេស​វៀតណាម​ដឹកជញ្ជូន​ឆ្លងកាត់​ផ្លូវជាតិ​លេខ ២ ប៉ុន្តែ​លោក លាង ម៉ុង និង​លោក កែវ វណ្ណី បែរ​ជា​បើកដៃ​ឱ្យ​ឈ្មួញ​ធំៗ​ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ឆ្លងកាត់​ខេត្ត​តាកែវ​យ៉ាង​ពេញបន្ទុក ដើម្បី​ប្រមូល​លុយ​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​លើ​គំនរ​ញើស​ឈាម​អ្នករកស៊ី ដែល​លោក កែវ វណ្ណី ប្រធាន​សាខាគយ​ខេត្តតាកែវ ដែល​មាន​ខ្នងបង្អែក​រឹងមាំ និង​បក្ខពួក​កំពុង​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​។ ទំនិញ​ទាំងនោះ មានដូចជា គ្រឿងសំណង់​ជាច្រើន​ប្រភេទ ទំនិញ​ចាប់ហួយ ព្រមទាំង​ប្រេងសាំង​ជាដើម ធ្វើ​ឱ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយខែៗ ។​
​
ជាក់ស្តែង​មន្ត្រី​គយ​ចល័ត​ខេត្តតាកែវ បង្កើត​ក្រុង​ត្រូល​ជជុះ ២​កន្លែង ដើម្បី​គាប​យកលុយ​ពី​ឈ្មួញ អាជីវករ និង​ពលរដ្ឋ​ដែល​នាំចូល​ទំនិញ​ពី​ប្រទេស​វៀតណាម​ឆ្លងកាត់​ផ្លូវជាតិ​លេខ ២ ក្នុង​ខេត្ត​តាកែវ ។​
​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ សារព័ត៌មាន​យើង​ពុំ​អាច​សុំ​ការបំភ្លឺ​ពី​លោក លាង ម៉ុង និង​លោក កែវ វណ្ណី បាន​នៅឡើយ​នោះទេ ? ៕

 

ap_kn_lv

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.