ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​ធ្វើ​បច្ចុប្បន្នភាព ពលរដ្ឋ​ដែល​រស់នៅ​លើ​ដី​ឯកជន​របស់​រដ្ឋ ចំណុច​កាស៊ីណូ​ចាស់​នៃ​ភូមិសាស្ត្រ​ក្រុងកែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ ប្រជាពលរដ្ឋ​ចំនួន​៩៩​គ្រួសារ​ដែល​រស់នៅ​លើ​ដី​ឯកជន​របស់​រដ្ឋ ស្ថិត​ក្នុង​បរិវេណ​កាស៊ីណូ​ចាស់ នៃ​ក្រុង​កែប ខេត្ត​កែប ត្រូវបាន​រដ្ឋបាលខេត្ត កោះ​ប្រជុំ​ធ្វើ​បច្ចុប្បន្នភាព នៅ​ព្រឹក​ថ្ងៃទី​១២​ខែតុលា ឆ្នាំ​២០១៧ ដើម្បី​ស្រង់​ស្ថិតិ​និង​ប្រមូល​ឯកសារ​ពាក់ព័ន្ធ​នានា មក​វាយ​តម្លៃ​សម្រាប់​សុំ​ុ​គោលការណ៍​ពី​រាជរដ្ឋាភិបាល ក្នុង​ការប្រគល់​ជូន​ពួក​គាត់​រស់នៅ​ដោយ​ស្របច្បាប់​។​

​ការកោះប្រជុំ​នេះ បាន​ធ្វើឡើង​នៅក្នុង​បរិវេណ​មន្ទីរ​រៀបចំ​ដែនដី​នគ​រូ​នីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កែប ដោយ​មាន​ការចូលរួម​ពី​សំណាក់ លោក ពេ​ទ យុទ្ធី អភិបាលរង​ខេត្ត លោក អឹុង ឆាយ អភិបាលរង​ខេត្ត​កែប ព្រមទាំង​អស់លោក​ជា​មន្ត្រី​មក​ពី​អង្គភាព​ជំនាញ​ទូទាំង​ខេត្ត​។​

​ទាក់ទិន​នឹង​សំណង់​ក្នុង​បរិវេណ​កាស៊ីណូ​ចាស់​នេះ លោក​ទេព យុទ្ធី អភិបាលរង​ខេត្ត  បាន​លើកឡើង​ថា ទីតាំង​កាស៊ីណូ​ចាស់​នេះ​ជា​សំណង់​មាន​សភាព​ទ្រុឌទ្រោម​ដែល​បន្សល់​តាំងពី​ជំនាន់​អាណានិគម និយម​បារាំង និង​មាន​ទំហំ​ផ្ទៃដី​សរុប​១២.០០០​ម៉ែត្រក្រឡា ស្ថិតក្នុង​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ដោយ​កន្លងមក​និង​អំឡុង​បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​បាន​មក​តាំង​លំនៅដ្ឋាន​ចំនួន​៩៩​គ្រួសារ​។​លោក​បាន​បញ្ជាក់ថា ចំណុច​ដី​កាស៊ីណូ​ចាស់​ខាងលើ​កន្លងមក ប្រជាពលរដ្ឋ​ក៏​បាន​សំណូមពរ​យ៉ាងទទូច​ម​ក​អាជ្ញាធរ ដើម្បី​សុំ​សិទ្ធិ​កាន់កាប់​ដីធ្លី​សង់​លំនៅដ្ឋាន​ផង​ដែរ ប៉ុន្តែ​ខាង​អាជ្ញាធរ​ក្នុង​តំបន់​ពុំមាន​លទ្ធភាព​សម្រេច​នោះ​ទេ ព្រោះ​ទីតាំង​ដី​កាស៊ីណូ​ចាស់​គឺ​ជា​ដីឯកជន​របស់​រដ្ឋ ទើប​ខណៈ​នេះ​រដ្ឋបាល​ខេត្ត​បាន​ធ្វើ​កិច្ចប្រជុំ ធ្វើ​បច្ចុប្បន្នភាព ធ្វើការ​សម្របសម្រួល ដើម្បី​ស្រង់​ស្ថិតិ ប្រជាពលរដ្ឋ​ដើម្បី​ឲ្យ​ពួកគាត់ ត្រៀម​ឯកសារ​ពាក់ព័ន្ធ​នានា សម្រាប់​សុំ​យោបល់​និង​សុំ​គោលការណ៍​ពី​រាជរដ្ឋាភិបាល​ក្នុង​គោលបំណង​ឲ្យ​ពួកគាត់​មាន​សិទ្ធិ​កាន់កាប់ និង​រស់នៅ​លើ​ចំណុច​ដី​នេះ ដោយ​ស្របច្បាប់​។​

​ដោយឡែក លោក​វ៉ៅ សុខា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កែប បាន​បញ្ជាក់​យ៉ាង​ដូច្នោះ​ថា ទីតាំង​កាស៊ីណូ​ចាស់​មាន​ទំហំ​១២.០០០​ម៉ែត្រក្រឡា ក្នុង​ភូមិសាស្ត្រ​សង្កាត់​កែប ក្រុងកែប  ស្ថិត​ក្នុង​ប្លង់​លេខ​៥៤ ហើយ​ដោយសារ​ទីតាំង​ខាងលើ ជា​តំបន់​និង​ជា​គោលដៅ​ក្នុង​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ចឹង​យើងឃើញថា​ដី​កន្លែង​ហ្នឹង ពេល​គេ​ធ្វើ​គឺ​ជាប់​ជា​ដី​សារពើ​ភណ្ឌ​របស់​រដ្ឋ ដូច្នេះ​យើង​ពុំ​អាច​ឃ្វៀល​ចេញ​ដើម្បី​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ជូន​គាត់​បាន​ឡើយ ថ្វី​ត្បិត​ប្រជាពលរដ្ឋ​បាន​សំណូមពរ​មកដល់​ជំនាញ​ឲ្យជួយ​ចេញ​ប័ណ្ណកម្មសិទ្ធិ​បែបណា​ក៏​មិន​ទាន់​បាន​ដែរ លុះត្រា​ដី​ខាងលើ​បាន​កាត់​ចេញពី​បញ្ជី​សារពើ​ភណ្ឌ​របស់​រដ្ឋ​រួច​ហើយ​។​លោក​បានឲ្យដឹង​ទៀតថា បន្ទាប់ពី​មាន​ការស្នើសុំ​ជា​បន្តបន្ទាប់​ពី​សំណាក់​ប្រជាពលរដ្ឋ ខាង​មន្ទីរ​ជំនាញ​របស់​លោក ដោយ​មាន​ការ​អនុញ្ញាត្ត​ពី​អាជ្ញាធរ​ខេត្ត​កែប ពិសេស ឯកឧត្តម អភិបាលខេត្ត បាន​ផ្តល់​សិទ្ធិ​ឲ្យ​មន្ទីរ​ជំនាញ​រៀបចំ​ប្រជុំ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​ប្រមូល​នូវ​ព័ត៌មាន​ពាក់ព័ន្ធ​នានា ទាក់ទិន​នឹង​ការរស់នៅ ក៏ដូចជា​ការកាន់កាប់​របស់​ពួកគាត់​យ៉ាងដូចម្តេច ទើប​អាជ្ញាធរ​ខេត្ត​លើក​សំណើរ​សុំ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ជម្រះបញ្ជី​សារពើ​ភណ្ឌ​ពី​ដី​រដ្ឋ ជូន​ទៅ​ប្រជាពលរដ្ឋ​ឲ្យមាន​សិទ្ធិ​កាន់កាប់​និង​មាន​លំនឹង​ក្នុង​ការកែលម្អ​លំនៅឋាន​តាម​តម្រូវការ ព្រមទាំង​អភិវឌ្ឍន៍​តំបន់​នេះ​ជា​កន្លែង​មួយ​មាន​សោភណភាព​ប្រកប​ដោយ​កត្តា​អនាម័យ​ខ្ពស់​។​លោក​បាន​អះអាង​ថា ក្នុងពេល​បច្ចុប្បន្ន ក្នុង​ទីតាំង​ដី​កាស៊ីណូ​ចាស់​នៃ​ភូមិសាស្ត្រ​ក្រុងកែប​នេះ មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន​៩៩​គ្រួសារ ស្មើនឹង​១០៩​ក្បាលដី ហើយ​អ្នក​រស់នៅ​ចំណុច​ខាងលើ ភាគច្រើន​ជា​មន្ត្រី​កងកម្លាំងប្រដាប់អាវុធ​(​នគរបាល​)​ដែល​គាត់​មក​ពី​តំបន់​ឆ្ងាយៗ​ហើយ​មក​បម្រើ​ការងារ​នៅក្នុង​ខេត្ត​កែប​នេះ​។​/ ណា​រិទ្ធ​

 

img20171012r4 (1) img20171012r4 (2) img20171012r4 (3) img20171012r4 (4) img20171012r4 (5)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.