ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យចែកចាយនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន៧នាក់ត្រូវបានកម្លាំងសមត្ថកិច្ចក្រុងប៉ោយប៉ែតចុះប្រតិបត្តិការបង្ក្រាបនិងចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា៖កាលពីវេលាម៉ោង១១ថ្ងៃទី៨ខែតុលាឆ្នាំ២០១៧ម្សិលមិញនេះ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍និមិត្តបានចុះប្រតិបត្តិការបង្ក្រាបនិងចាប់ឃាត់ខ្លួនជនសង្ស័យចែកចាយគ្រឿងញៀនចំនួន២នាក់នៅចំណុចខាងលិចស្ថានីយ៍លកហ្គេសតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុង ភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបន្តថា ៖ ជនសង្ស័យទាំង ២ នាក់ ដែលត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍និមិត្តចាប់ឃាត់ខ្លួនបាននោះទី១/ឈ្មោះ តាង គង់ ភេទប្រុសអាយុ២០ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងទី២/ឈ្មោះជា វណ្ណះ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
វត្ថុតាងដែលត្រូវបានកម្លាំងសមត្ថកិច្ចរឹបអូសបាននោះរួមមាន៖ម្សៅសរថ្លាចំនួន១២កញ្ចប់តូចនិងម៉ូតូ១គ្រឿងផងដែរ។សមត្ថកិច្ចបញ្ជាក់ថា៖ជនសង្ស័យទាំង២នាក់ខាងលើជាមុខសញ្ញាចែកចាយសារធាតុញៀនយ៉ាងសកម្មនាពេលកន្លងមក។សូមជំរាបដែរថា៖បន្ទាប់ពីបង្ក្រាបនិងចាប់ឃាត់ខ្លួនជនសង្សយ័ទាំង២នាក់ខាងលើមកនាវេលាម៉ោង១៤និង៣០នាទីរសៀលនៅថ្ងៃ ខែ ឆ្នាំដដែលកម្លាំងជំនាញបានធ្វើការស្រាវជ្រាវបន្តរហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់បន្ថែមទៀតជាអ្នកប្រើប្រាស់ សារធាតុញៀន ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ៖ ជនសង្ស័យទាំង៥នាក់នេះរួមមាន៖ទី១/ឈ្មោះ មឿន សាវី ភេទប្រុសអាយុ២៧ឆ្នាំ,ទី២/ឈ្មោះ ហេង លីហ៊ួរ ភេទប្រុសអាយុ១៧ឆ្នាំ,ទី៣/ឈ្មោះ យ៉ុម ណារ៉ុង ភេទប្រុសអាយុ១៨ឆ្នាំ,ទី៤/ឈ្មោះ កែម រ៉ូន ភេទប្រុសអាយុ៣២ឆ្នាំ,និងទី៥/ឈ្មោះ មៅ មាន ភេទប្រុសអាយុ១៨ឆ្នាំ។
បច្ចុប្បន្ន ជនសង្ស័យទាំង៧នាក់រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចកំពុងធ្វើការសាកសួរនិងសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធី ៕




