ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ

​ក្រុម​បង្កា​បង្ក្រាប សហការ​នគរបាល​ខេត្ត​កំពត​បង្ក្រាប​ក្រុម​ទទួលផល​ចោរកម្ម​៥​នាក់​និង​ម៉ូតូ​៤​គ្រឿង បន្ទាប់​ចាប់ចោរ​២​នាក់ ដាក់​ថ្នាំ​យក​ម៉ូតូ នៅ​បាត់ដំបង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បាត់ដំបង ៖ ក្រុម​បង្ក​បង្ក្រាប​និង​ក្រុម​ជំនាញ​ការិយាល័យ​ព្រហ្មទ័ណ្ឌ​កំរិត​ស្រាលខេត្ត​បាត់ដំបងស​ហការ​ជាមួយ​នគរបាល​ខេត្ត​កំពត ឃាត់​ក្រុម ក្រុម​ទទួលផល​ចោរកម្ម​៥​នាក់​និង​ម៉ូតូ​៤​គ្រឿង បន្ទាប់​ចាប់​
​ចោរ​២​នាក់ ដាក់​ថ្នាំ​យក​ម៉ូតូ នៅ​បាត់ដំបង នៅ​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៧​។​

​ក្រុម​ជនសង្ស័យ​ទាំង​៧​នាក់ ក្រោយ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាយ់​ដំបង នៅវេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៧ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការខេត្ត​បាត់ដំបង​ចាត់ការ​តាម​និតិ​វិធី​។​

​សមត្ថកិច្ច​ខេត្ត​បាត់ដំបង​និង​ខេត្ត​កំពត​បាន​បង្ក្រាប​ក្រុម​ទទួលផល​ចោរកម្ម​ចំនួន​៣​នាក់ នៅ​ភូមិ​ចំប៉ី ឃុំ​ចំប៉ី ស្រុក​អង្គរជ័យ ខេត្ត​កំពត​។ បុរស​សង្ស័យ​ទី​១​ឈ្មោះ​ឃិន ណី ។​ទី​២​ឈ្មោះ​ម៉ម​ហ៊ី​ន​។ ទី​៣​ឈ្មោះ​ហ៊ី គឹម​ហៃ ។​លុះ​ម៉ោង​១១​ថ្ងៃត្រង់ ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៧​សមត្ថកិច្ច​បាន​ធ្វើដំណើ​រ​ទៅ​ឃាត់ខ្លួន ជនសង្ស័យ​២​នា​កើ​ទៀត​ទី​១​ឈ្មោះ​គឹម សេង​ដុស​ហៅ​ពោ​យ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ក្រសាំង ឃុំ​ឈូក ស្រុក​ឈូក ខេត្ត​កំពត​។​ទី​២​ឈ្មោះ​និន ម៉ាំង​ភេទ​ប្រុស រស់នៅ​ភូមិ​ក្រសាំង ឃុំ​ឈូក ស្រុក​ឈូក ខេត្ត​កំពត ។ ដកហូត​ម៉ូតូ​ចំនួន​៤​គ្រឿង និង​ស្លាក​លេខ​ចំនួន​៦​ផ្ទាំង​និង​សម្ភារ​:​មួយចំនួនទៀត​។​

​គួរបញ្ជាក់​ថា​កម្លាំង​បង្ការ​បង្ក្រាប​នៃ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាយ់​ដំបង​ ​កាល​ម៉ោង​១៧​រសៀល​ថ្ងៃ​ទី​១០​ខែ​កញ្ញា​ឆ្នាំ​២០១៧ បាន​ទទួល​ច​ព័ត៌មាន ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស ដាក់​ថ្នាំ​យក​ម៉ូតូ ។​លុះ​ម៉ោង​២២​ថ្ងៃទី​៣០ ខែ​កញ្ញា​ឆ្នាំ​២០១៧​បាន​ចុះ​បង្ក្រាប​ករណី​ដាក់​ថ្នាំ​យក​ម៉ូតូ នៅ​ចំណុច​ហាង​យីហោ ទីក្រុង​អាន់​ឆឺ​២ នៅ​ភូមិ​វត្ត​គ សង្កាត់​វត្ត​គ ក្រុង​បាត់ដំបង ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​។​ទី​១​ឈ្មោះ​ស៊ឹម ចាន់ថន​ហៅ​ឥណ្ឌា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​រស់នៅ​ភូមិ​សត្វ​ពង ឃុំ​ឈូក ស្រុក​ឈូក ខេត្ត​កំពត​។​ទី​២​ឈ្មោះ​ងួន វណ្ណដា​ហៅ​ដា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ក្រសាំង ឃុំ​ឈូក ស្រុក​ឈូក ខេត្ត​កំពត​។​

​ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាព​ថា​ខ្លួន​ពិតជា​បាន​ដាក់​ថ្នាំ​យក​ម៉ូតូ​មែន ហល​យ​ម៉ូតូ​នោះ ខ្លួន​ឲ្យឈ្មោះ​គឹម សេង​ដុស​ហៅ​ពោ​យ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ក្រសាំង ឃុំ​ឈូក ស្រុក​ឈូក ខេត្ត​កំពត យក​ទៅ​ឲ្យ​អ្នក​ទទួល​ទិញ នៅឯ​ខេត្ត​កំពត​។​ក្រោយ​ទទួល​ចម្លើយ​ក្រុម​បង្ក​បង្ក្រាប​និង​ក្រុម​ជំនាញ​ការិយាល័យ​ព្រហ្មទ័ណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋានន​គរ​បាល​ខេត្ត​បាត់ដំបង​បាន​កំណត់​មុខសញ្ញា អ្នកទទួលផល​ចោរកម្ម​(​អ្នក​ទិញ​ម៉ូតូ​)​។​ហើយ​សុំ​និតិ​វិធី ពី​ឯកឧត្តម​ស្នងការ ធ្វើដំណើរ​ទៅ​ខេត្ត​កំពត​ដើម្បី​សហការ​ជាមួយ​នគរបាល​ខេត្ត​កំពត​។​

 

img20171004a-(1) img20171004a-(3) img20171004a-(2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.