ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៣​នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ​ចាប់​ឃាត់ខ្លួន ពាក់ព័ន្ឋ​ករណី​ជួញដូរ​គ្រឿងញៀន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៣​នាក់ ដែល​ជាប់​ពាក់ព័ន្ឋ​ទៅនឹង​ករណី​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​ថ្ងៃទី​៣០​ខែ​កញ្ញា​ឆ្នាំ​២០១៧​ម្សិលមិញ​នេះ នៅ​ចំណុច​ភូមិ​ក្បាល​កោះ​សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​បើ​តាម​លោក​វរសេនីយ៍ឯក បោ​ន ប៊ិន មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា​៖​ជនសង្ស័យ​ទាំង​៣​នាក់​ដែល​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​នោះ​រួមមាន​៖​ទី​១/​ឈ្មោះ សៀង ស្រី​ណែ​ត អាយុ​១៦​ឆ្នាំ​,​ទី​២/​ឈ្មោះ សៀង ហួរ អាយុ​១៨​ឆ្នាំ​និង​ទី​៣/​ឈ្មោះ ឡៃ ហួរ អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ក្បាល​កោះ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​លោក​បាន​បញ្ជាក់ថា​៖​ការចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ធ្វើ​ការស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​និង​ដោយ​មាន​ការសម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​និង​ដឹកនាំ​ដោយ​លោកស្រី ឆេង ហាក់​ងិង ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់​និង​រឹបអូស​បាន​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន ហៅ​ខេ​ទឹកកក​ចំនួន​១​ថង​ទម្ងន់​១០១,៩​ក្រាម​និង​យ៉ាម៉ា​ចំនួន​២០​ថង់​ស្មើរ​៤,០៣៣​គ្រាប់​,​ម៉ូតូ​១​គ្រឿង​,​ទូ​ស័ព្ទ​ដៃ​២​គ្រឿង​,​គ្រាប់​អាប៉ោង​ចំនួន​៤​គ្រាប់​និង​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​១ ។​

​លោក​បញ្ជាក់ទៀតថា ៖ ជនសង្ស័យ​ប្រុស ស្រី​ទាំង​៣​នាក់​ខាងលើ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃទី​១​ខែតុលា​ឆ្នាំ​២០១៧​នេះ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕

img20171002c3-(1) img20171002c3-(3) img20171002c3-(2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.